ជាងសំណង់ម្នាក់ជួបគ្រោះអកុសលយ៉ាងរន្ធ.ត់ តាមបណ្តោយផ្លូវជាតិលេខ៥
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ជាងសំណង់ម្នាក់ត្រូវរថយន្តកុងតឺន័ថៃបុ.ក និងកិ.ន បណ្តាលឱ្យស្លា.ប់នៅនឹងកន្លែង ហើយរថយន្តត្រូវសមត្តកិច្ចចាប់បានកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ សាន មុំ ភេទប្រុស អាយុ៣៧ឆ្នាំ (មុខរបរជាងសំណង់) ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានស្រុកកំណើតនៅខេត្តបាតដំបង។

អ្នកឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកុងតឺន័រថៃបានចេញពីដាក់ទំនិញក្នុងឃ្លាំងក្រុងប៉ោយប៉ែត និងបម្រុងបើកចេញតាមច្រកទ្វារអន្តរជាតិស្ទឹងបត់ ហើយបានបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏បានបុ.កម៉ូតូមួយគ្រឿង ម៉ាកវ៉េវ គ្មានស្លាកលេខ កំពុងជិះបញ្ច្រាសទិសគ្នាពីកើតទៅលិច និងកិ.ន បណ្តាលឱ្យជនរងគ្រោះស្លា.ប់នឹងកន្លែងភ្លាមៗ ។ បន្ទាប់មករថយន្តបានបើកគេច តែត្រូវបានសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងអ្នកបើកបរ ។

ក្រោយពេលកើតហេតុ មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះមកពិនិត្យ និងធ្វើចរាចរណ៍ហើយវាស់វែង និងបានបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍បង្កគលងដោយរថយន្តកុងតឺន័រដែលបើកបរបញ្ច្រាសទិសគ្នាបានបុ.ក និងកិ.នជនរងគ្រោះជាអ្នកជិៈម៉ូតូ បណ្តាលឱ្យបែ.កក្បាលស្លា.ប់ភ្លាមៗ ។ ចំណែករថយន្តដឹកទំនិញបង្កដែលបើកគេច ត្រូវឃាត់ខ្លួនបានភ្លាមៗទាំងអ្នកបើកបរជនជាតិថៃ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមច្បាប់ ៕



ចែករំលែកព័តមាននេះ