ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ៣៤ ប្រភេទក្នុងនោះ៨ប្រភេទ ត្រូវកំណត់រងការគំរា.មកំហែងក្នុងបញ្ជីក្រហម( IUCN)

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្រោម​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ក្រសួងបរិស្ថាន និង​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ (FFI) ការ​សិក្សា​ស្រាវជ្រាវ​ជីវៈចម្រុះ​រហ័ស​ក្នុង​តំបន់​របៀង​អភិរក្ស​ជីវៈចម្រុះ​ជាប់​នឹង​ឧទ្យាន​ជាតិ​វីរ​:​ជ័យ ក្នុង​ខេត្តរតនគិរី​ត្រូវ​បាន​ធ្វើ​ឡើង ។ នេះ​បើ​តាម​រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​បង្ហោះ​នា​ថ្ងៃ​ទី​០៥ ខែមិថុនា​នេះ ។

រដ្ឋលេខាធិកា​ក្រសួងបរិស្ថាន​បាន​បន្ថែម​ថា ប្រភេទ​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​ថត បាន​តាម​រយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ។ កាល​ខែមីនា ឆ្នាំ​២០២៣ ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ចំនួន ២៧​គ្រឿង ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ ដោយ​ក្រុម​មន្ត្រី​ជំនាញ​មក​ពី​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ និង​ក្រសួងបរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី និង​សហគមន៍​មូលដ្ឋាន ដោយ​ទុក​ថត​នៅ​ក្នុង​ព្រៃ​អស់​រយៈពេល​០២ ខែ​។

សត្វព្រៃ​ចំនួន​៣៤ ប្រភេទ ត្រូវ​បាន​ថត​បាន ដែល​ក្នុង​នោះ​មាន​០៨​ប្រភេទ ត្រូវ​បាន​កំណត់​ជា​ប្រភេទ​រង​ការ​គំ​រា​.​ម​កំ​ហែ​.​ង ក្នុង​បញ្ជី​ក្រហម​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ IUCN ( មាន​០៥​ប្រភេទ​ជា​ប្រភេទ​ងាយ​រង​គ្រោះ ០២​ប្រភេទ​ជា​ប្រភេទ កំពុង​ជិត​ផុត​ពូជ និង​ចំនួន​០១ ប្រភេទ​ជិត​ផុត​ពូជ​បំផុត​) ហើយ​មាន​០២​ប្រភេទ​ទៀត ជា​ប្រភេទ​ជិត​រង​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ផង​ដែរ ។

របកគំហើញ​សំខាន់​ៗ​ទាំងនេះ រួម​មានការ​ថត​ជាប់​រូបភាព​សត្វ​ខ្លាឃ្មុំ​ធំ សត្វ​កែះ សត្វ​ក្ងោក សត្វ​ស្វា​កន្ទុយ​ស ហើយ​ក៏​ថត​ជាប់​សត្វ​ខ្លា​ភ្ញី​ថ្មកែវ​មួយ​ក្បាល ដែល​ឃើញ​មានកូន​ផង​ដែរ ។

លទ្ធផល​ដ៏​គួរ​ឱ្យ​រំភើប​ទាំងនេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ជួយ​ជា​ព័ត៌មាន​ដល់​ការ​ពិភាក្សា​ជុំវិញ​ការ​កំណត់ និង​ចែង​ចែក​តំបន់​គ្រប់គ្រង​នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ និង​របៀង​អភិរក្ស​ជីវចម្រុះ ក្នុង​ខែមិថុនា​ខាង​មុខ​នេះ ដើម្បី​ធានា​ថា សត្វព្រៃ​សំខាន់​ៗ​ទាំងនេះ​ត្រូវ​បានការ​ពារ ។

សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដៃគូ​សហការ​ទាំងអស់ សហគមន៍​មូលដ្ឋាន និង​ម្ចាស់​ជំនួយ​មូលនិធិ Darwin Initiative/DERFA ដែល​គាំទ្រ​លើ​ការ​សិក្សា​នេះ ៕