ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ជា​មន្ត្រី​នគរបាល​១រូប​ ​បន្សល់​ទុក​លិខិត​បណ្តាំ​១ច្បាប់ មុនពេលបញ្ចប់អ្វីៗគ្រប់​យ៉ាង​

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​ មន្ត្រី​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ម្នាក់​ និង​ជា​កូន​អធិការរង​ម្នាក់​ បាន​ធ្វើ​អត្តឃា.ត​ដោយ​បា.ញ់​សម្លា.ប់​ខ្លួនឯង នឹង​កាំភ្លើ.ងខ្លី​ម៉ា​កឡុក​១​គ្រាប់​ចំ​ក្បាល​ បណ្តាល​អោយ​ដេក​ស្លា.ប់​នៅ​ក្បែរ​កាំជណ្តើរ​មុខ​ផ្ទះ​ បន្សល់​ទុក​លិខិត​បណ្តាំ​មួយ​ច្បាប់​។

​ហេតុការណ៍​ខាងលើ​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​៥ ​ខែមិថុនា ឆ្នាំ ២០២៣ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ តាម​ផ្លូវ​បេតុង ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ។

មន្ត្រី​នគរបាល​​រងគ្រោះ​ខាងលើ​នោះ​ឈ្មោះ​វី ស្រី​វ៉ែន​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ ជា​មន្ត្រី​នគរបាល​ផ្នែក​អន្តោ​ប្រវេ​សន្ត៍ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ឋានន្តរសក្តិ ព្រិ​ន្ទ​បាល​ទោ អត្តលេខ​៩១៣៧៧ ( ពី​មុន​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣)​ មាន​លំនៅ​ផ្ទះ​កន្លែង​កើតហេតុ​ខាងលើ​ បាន​បា.ញ់​សម្លា.ប់​ខ្លួន​នឹង​កាំភ្លើ.ងខ្លី​ម៉ាក​LOCK ១៩ AUSTRIA លេខ LLU០២៧ ។ ​ទាក់ទិន​​នឹង​ការ​ធ្វើ​អត្តឃា.ត​នេះដែរ គេ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ​ ។

​តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​វេលា​មុន​ពេល​កើតហេតុ​ មន្ត្រី​នគ​បាល​រងគ្រោះ​រូប​នោះ​បាន​ទូរស័ព្ទ​ទៅ​បងប្អូន​ជីដូនមួយ​ម្នាក់​អោយទៅ​ដឹក​នៅ​តាម​ផ្លូវ​បេតុង​ក្រោយ​វត្ត​ច​ន្ទ័​បុរី​វង្ស​ ដើម្បី​មក​ផ្ទះ​ ។ ​នៅ​ពេល​មក​ដល់​ មន្ត្រី​នគរបាលរងគ្រោះ​​រូប​នោះ​ក៍បាន​ផ្លោះ​របង​ចូល​ផ្ទះ​ ។ ​នៅ​ពេល​បងប្អូន​ជីដូនមួយ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ​ឃើញ​មន្ត្រី​នគរបាល​រងគ្រោះ​រូប​នោះ​តេ​ទៅ​ជា​ច្រើន​ដង​ ហើយក៏តេ​មក​វិញ​មិនឃើញ​ ក៏មានការ​ងឿងឆ្ងល់​ ក៍បាន​ត្រឡប់​មក​មើលឃើញ​ជនរងគ្រោះ​ដេក​ស្លា.ប់​ក្នុង​ថ្លុកឈា.ម​ ដោយ​​មាន​កាំភ្លើ.ងខ្លី​មួយ​ដើម​នៅ​ក្បែរ​នោះ​ និង​ឃើញ​សរសេរ​បណ្តាំ​នៅ​លើ​សំបក​កេស​ ។

​តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ គេ​បានឮ​ស្នូរ​ផ្ទុះអាវុ.ធ​ចំនួន​២​គ្រាប់​ ក្រោយមក​ក៍​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

តាម​ប្រភពពី​​លោក​វរសេនីយ៍​យឺន​ សា​វី ​ជា​អធិការរង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ ត្រូវជា​ឪពុក​ជន​រង​គ្រោះ បានអោយ​ដឹង​ថា កន្លង​មក​កូនស្រី​ពុំដែល​មាន​ទំនាស់​ជាមួយ​ក្រុម​គ្រួសារ​អ្វី​ឡើយ ​។ ​នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​ការពារ​នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ ​ស្រាប់តែប្រពន្ធ​បាន​ទូរស័ព្ទ​ថា​កូនស្រី​ស្លា.ប់​បាត់​ទៅ​ហើយ​។

តាម​លិខិត​បណ្តាំ​ដែល​បាន​បន្សល់​ទុក​ បាន​សរសេរ​​ថា​ «​កូនសុំ​ទោស ប៉ា​ម៉ាក់ កូន​លា​សិន​ហើយ កូន​មិន​អាច​រស់នៅ​បាន​ទៀត​ទេ កូន​ជា​មនុស្ស​មិនល្អ ប៉ា​ម៉ាក់មិន​សម​មានកូន​បែប​នេះ​ទេ ហើយ​កាំភ្លើ.ង​នេះ​កូន​ខ្លី​បងអូន គេ​អត់​ជាប់​ពាក់​ពន្ធ​ទេ​ យក​កាំភ្លើ.ង​អោយ​គាត់​វិញ​ផង​»​។

នៅ​ក្នុង​លិខិត​នោះក៏​​បានអោយ​ដឹង​ទៀត​ថា « កូនសុំ​ទោស​ហើយ​មិនបាច់​ធ្វើបុណ្យ​អោយ​កូន​ទេ​កុំអោយ​អស់​លុយ កូន​លា​ហើយ ប៉ា​ម៉ែ​ជា​មនុស្ស លា​ប្អូន​ទាំង​៤​នាក់ លា​លោក​កុង​ចៅ​សូមទោស គ្មាន​របស់​ណា​ពាក់ព័ន្ធ​ទេ​ខ្ញុំ​សម្រេចចិត្ត​ខ្លួនឯង​»​។

ក្រោយពេលកើតហេតុ នគរបាល​មូលដ្ឋាន​ក៍​ដូច​ជា​នគរបាល​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ស.ពជនរងគ្រោះ​ រួ​ច​ប្រគល់​អោយ​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ច័ន្ទ​បុរី​វង្ស ៕​