ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​រំ​-​លោ​-​ភ​-​ដីចម្ការ​​​ឈាន​ដល់​ឃាត់ខ្លួន​គ្រួសារ​​រង​គ្រោះ​ជនជាតិ​ដើម​ភាគតិច

10 ខែ មុន

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ចំនួន​៤​គ្រួសារ បាន​ចុះ​ទៅ​ហាមឃាត់​មិន​ឲ្យ​គេ​កាប់​ទន្ទ្រាន​រំលោភ​មក​លើ​ដី​របស់​ខ្លួន ស្រាប់តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​នាំ​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ។ ការ​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៣…


ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ចំនួន​៤​គ្រួសារ បាន​ចុះ​ទៅ​ហាមឃាត់​មិន​ឲ្យ​គេ​កាប់​ទន្ទ្រាន​រំលោភ​មក​លើ​ដី​របស់​ខ្លួន ស្រាប់តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​នាំ​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ។ ការ​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ដី​ទំនាស់​មួយ​កន្លែង រវាង​គ្រួសារ​ជនជាតិ​ដើម​ភាគតិច និង​ក្រុម​ឈ្មួញ​ស្ថិត​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង​ចំនួន​៤​គ្រួសារ ក្រោយ​ពី​មាន​មនុស្ស​ដទៃ​ចូល​មក​កាប់​ព្រៃ​លើ​ដី​ពួក​គាត់​ៗ​ក៏​បាន​ប្រមូល​គ្នីគ្នា​មាន​បងប្អូន​ទាំងអស់ មក​ជួបជុំ​រួច​បាន​ចុះ​ទៅ​ហាមឃាត់​គេ​មិន​ឲ្យ​កាប់​ព្រៃរំលោភ​លើ​ដី​របស់​ខ្លួន ហើយ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ពីរ​នាក់​យក​ទៅ​ស្នងការ​រ​ដ្ឋា​ន​ខេត្ត​តែ​ម្តង ។ មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ទី​១-​ឈ្មោះ​ក្រើ​ក ទ្រី ជា​ម្ចាស់​ដី​ទី​២-​ឈ្មោះ ព្រើ​ន ស្រី​នាង ត្រូវជា​ក្មួយ​ម្ចាស់​ដី ។

ប្រភព​ពី​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ទាំងអស់ ​ប្រាប់​ដូច​ៗ​គ្នា​ថា បច្ចុប្បន្ន កំពុង​មាន​គេ​រៀបចំ​យក​ដី​របស់​គាត់​លក់​ឲ្យ​ទៅ​បុគ្គល​ផ្សេង ហើយ​ទាំង​ខ្លួន​មិន​បានដឹង​សោះតែ​ម្តង ពីព្រោះ​ទីនោះ​ធ្លាប់តែ​ចេញចូល​ដាំ​ដំណាំ​អាស្រ័យ​ផល​រាល់ថ្ងៃ​រាល់​ឆ្នាំ​រហូត​មក ។ ស្រាប់តែ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា នេះ ពួក​គាត់​បានឃើញ​មាន​មនុស្ស​ប្លែក​ចំនួន​៥​នាក់ ​មក​កាប់​ស្ការ​ព្រៃ​លើ​ដី​របស់​ខ្លួន​ទៅ​វិញ ហើយ​​ក៏​ពួក​ខ្លួន​នាំ​បងប្អូន​ទាំង​បួន​គ្រួសារ​ចុះ​ទៅ​សួរនាំ និង​ធ្វើការ​ហាមឃាត់​មិន​ឲ្យ​ពួក​គេ​កាប់​ឆ្ការ​លើ​ទីតាំង​ដី​របស់​ខ្លួន​នោះ ។

ពួក​គាត់​បន្ត​ថា ពួក​គាត់​កំពុង​តែ​ហាមប្រាម​ឃាត់​មិន​ឲ្យ​កាប់​នោះ​មិន​បាន​ប៉ុន្មាន​ផង រយៈ​ប្រហែល​១៥​នាទី ​ក៏​ស្រាប់តែ​ឃើញ​មាន​កម្លាំង​នគ​បាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ចុះ​មក​បំបែក​កម្លាំង​ពួក​គាត់ ហើយ​ថែម​ទាំង​នាំ​ខ្លួន​មនុស្ស​ជា​សមាជិក​ក្រុម​គ្រួសារ​ពួក​គាត់​ចំនួន​ពីរ​នាក់​ទៅ​ស្នងការដ្ឋាន​ខេត្ត​បាត់​ភ្លាម​ៗ​ដែរ ។

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ពូន​ង (​ព្នង​)​ចំនួន​៤​គ្រួសារ នោះ​រស់នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ហើយ​មាន​ដីចម្ការ​នៅ​ចំណុច​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ។ ពួក​គាត់​បន្ត​ថា បច្ចុប្បន្ន ពួក​គាត់​កំពុង​តែ​មានការ​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​គ្រប់​បញ្ហា​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ដី​ព្រៃ​កប់​ផ្នូរខ្មោច​បូរាណ និង​ជា​ដី​ព្រៃ​តំណម​ដី​ភូមិ​ចាស់​ៗ​របស់​ពួក​គាត់​នោះ​ប្រឈម​និង​បុគ្គល​អ្នកមាន​អំណាច​ចំនួន​ពីរ​នាក់​ជា​ឈ្មួញ​ដើរ​រៀប​ដី​លក់​បន្ត​ឲ្យ​ឈ្មួញ​ធំ​ៗ និង​អង្កន់​ធ្វើ​ជា​ដី​ឡូត៍​លក់​ផង​រៀប​ឯកសារ​រំលោភ​យក​។

កន្លង​មក ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ពាក់​ព័ន្ធ​នឹង​ដីធ្លី​មិន​ត្រូវ​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់ ឬ​ជន​ណា​ម្នាក់​ជាប់គុក ដោយសារ​រឿង​ដីធ្លី​ឡើយ​។ តែ​ចម្លែក​អី នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី តែងតែ​កម្លាំង​សមត្ថកិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ កោះហៅ​ជន​ស្លូតត្រង់​យក​ទៅ​សាកសួរ​បំភិតបំភ័យ ឬ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

បើ​និយាយ​រឿង​ផ្លូវច្បាប់​…​ដី​ដែល​កំពុង​តែ​មាន​ទំនាស់​ភាគី​ទាំង​សង់ខាង ឬ​ភាគី​ណាមួយ មិន​អាច​ចូល​កាន់កាប់​ទន្ទ្រាន​បាន​ទេ​..​រង់ចាំ​ការ​ដោះស្រាយ​បញ្ចប់​សិន​..​។ បើ​តាម​សេចក្តីរាយការណ៍​មក​ថា នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ភាគច្រើន​ជនជាតិ​ព្នង​មាន​ដី ក៏​ប៉ុន្តែ​មិន​ដែល​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ឲ្យ​បាន​គ្រប់​ៗ​គ្នា​នោះ​បាន​ទេ​..​ភាគច្រើន​ពួក​គាត់​មិនសូវ​ចេះអក្សរ ។

នៅ​វេលា​ម៉ោង​៤ និង​៥១​នាទី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៣ លោក​ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ​ដល់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា កម្លាំង​របស់​គាត់​ធ្វើ​យោង​តាម​ពាក្យបណ្ដឹង​របស់​គេ ហើយ​ក៏​បាន​ជូនដំណឹង​ទៅ​ខាង​តុលាការ​អស់ហើយ​ដែរ​។

តុលាការ​អនុញ្ញាត​ឲ្យ​ហៅ​មក​សួរនាំ​សិន តើ​មាន​ឯកសារ​អី​ខ្លះ​ដែល​ពាក់ព័ន្ធ ដើម្បី​យក​មក​ថ្លឹងថ្លែង​ទាំង​សងខាង ទាំង​ដើមបណ្ដឹង​ទាំង​ចុង​បណ្ដឹង​។ ហើយ​លោកស្នងការ​បន្ត​ទៀត​ថា ..​អត់​មាន​អ្នក​ណា​ឃាត់ខ្លួន​ទេ ដី​នឹង​ជាប់​នៅ​ក្នុង​បណ្ដឹង ហើយ​គេ​ប្រាប់​គាត់​ថា កុំ​ឲ្យ​ធ្វើ​គាត់​នៅ​តែ​ធ្វើ​លើ​ដី​ហ្នឹង​បន្ត​ទៀត ។ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ មាន​ឯកសារ​អ្វី​ពាក់ព័ន្ធ យក​មក​បង្ហាញ​មក​តែ​គាត់ អត់​មានបាន​យក​ឯកសារ​អី​មក​បង្ហាញ​ទេ បែរជា​គាត់​មក​ធ្វើ​លើ​ដី​នឹង​អ​ញ្ចឹ​ង​ខាង​ខ្ញុំ ត្រូវ​ហៅ​គាត់​មក​សួរនាំ ។ ហើយ​លោកស្នងការ​បន្ត​ទៀត​ថា ការ​ឃាត់​..​ការ​អី​..​លើ​ព្រះរាជអាជ្ញា​គេ​ទេ​) ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ