៧ ជំហានបង្រៀនកូនអ្នកពេលមានអារម្មណ៍មិនល្អ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កុមារជាច្រើននឹងជួបប្រទះនូវអារម្មណ៍មិនល្អក្នុងជីវិត ប៉ុន្តែកុមារខ្លះអាចនឹងឆ្លងកាត់បញ្ហាទាំងនេះយ៉ាងងាយស្រួលជាងអ្នកដទៃ ។ ថ្វីត្បិតតែកុមារៗមួយចំនួនមានភាពធន់ពីធម្មជាតិក៏ដោយ ការឆ្លងកាត់រឿងរ៉ាវទាំងនេះនឹងធ្វើឱ្យពួកគេរៀនសូត្របានកាន់តែច្រើន ។ ចូរអនុវត្តតាមជំហានទាំងប្រាំពីរនេះ ដើម្បីជួយកូនរបស់អ្នកអនុវត្តភាពធន់ និងដោះស្រាយបញ្ហាពេលពួកគេមានអារម្មណ៍មិនល្អ ៖

ជំហានទី ១ កំណត់ឡើងវិញនូវគំនិត ៖ គំនិតរបស់យើងអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបដែលយើងមានអារម្មណ៍ និងអាកប្បកិរិយា ។ គំនិតខ្លះអាចធ្វើឱ្យយើងជាប់គាំង «ខកចិត្ត មិនសប្បាយចិត្ត» ខណៈពេលដែលអ្នកផ្សេងទៀតធ្វើឱ្យយើងសំឡឹងមើល និងមានអារម្មណ៍ថា មានសង្ឃឹម ។ ការគិតរកមើលនៅតែប្រាកដនិយម ប៉ុន្តែមានទំនោរឱ្យមានតុល្យភាពជាងការគិត «មានអារម្មណ៍មិនល្អ» ។
នេះគឺជាឧទាហរណ៍មួយចំនួនដែលកូនអ្នកអាចនិយាយ ៖ អារម្មណ៍មិនល្អ គឺនិយាយថា ខ្ញុំល្ងង់, គ្មាននរណាម្នាក់ចូលចិត្តខ្ញុំទេ, ខ្ញុំមិនអាចធ្វើវាបានទេ, វាពិបាកពេក និងខ្ញុំមិនពូកែ …។ ចូរជួយកូនអ្នករកមើលគំនិតទាំងនេះវិញ គឺនិយាយថា គ្មាននរណាម្នាក់ត្រូវគ្រប់ពេលនោះទេ, ប្រហែលជាមិត្តភក្តិមិនចង់លេងជាមួយខ្ញុំនៅពេលនេះទេ ប៉ុន្តែក៏មានមិត្តភក្តិខ្លះបានលេងជាមួយខ្ញុំកាលពីម្សិលមិញដែរ, ខ្ញុំនឹងមិនដឹងទេ លុះត្រាតែខ្ញុំព្យាយាម, វានឹងកាន់តែងាយស្រួល ប្រសិនបើខ្ញុំបន្តព្យាយាមទៀត និងបើខ្ញុំប្រឹងហ្វឹកហាត់ ខ្ញុំនឹងល្អជាងនេះ ។

ជំហានទី ២ និយាយគំនិតដែលមានប្រយោជន៍ ៖ នៅពេលមានបញ្ហា ឬការខកចិត្តកើតឡើង ចូរសួរកូនរបស់អ្នកថា តើកូនមើលរឿងនេះដោយរបៀបណា ? មើលថា តើកូនអាចបង្កើតគំនិត ឬដំណោះស្រាយណាល្អទេ ? លើកទឹកចិត្តឱ្យកូនបញ្ចេញអារម្មណ៍ និងដំណោះស្រាយដែលពួកគេមាន ។
ជំហានទី ៣ មានភាពប្រាកដនិយមជាមួយនឹងសុទិដ្ឋិនិយម ៖ ជួយកូនរបស់អ្នកឱ្យបង្កើត
អារម្មណ៍ដែលមានក្តីសង្ឃឹមអំពីអនាគត ដែលជាជំនឿថា បញ្ហាជាច្រើននឹងអាចដោះស្រាយបាន ហើយកាន់តែប្រសើរ ។ ប្រសិនបើកូនរបស់អ្នកគិតអំពីរឿងអាក្រក់បំផុត សូមព្យាយាមជំនួសនូវពាក្យថា «វាអាចនឹងកាន់តែអាក្រក់ទៅៗមែន ប៉ុន្តែចុងក្រោយវាអាចនឹងប្រសើរឡើង» ។ វាសំខាន់ណាស់ក្នុងការរក្សាការគិតប្រកបដោយតុល្យភាព ។

ជំហានទី ៤ ចាត់ទុកការខកចិត្តជាការមើលឃើញមួយ ៖ នៅពេលដែលមានការខកចិត្តកើតឡើង ជួយកូនរបស់អ្នកឱ្យចាត់ទុកវាជាការមើលឃើញមួយ ដោយការស្តាប់ ការគិតទាំងអស់របស់ពួកគេ ។ ការចំណាយពេលពីរបីនាទីស្តាប់កូនរបស់អ្នកអាចជួយដាក់គំនិត និងអារម្មណ៍របស់កូនអ្នកទៅក្នុងទស្សនៈ ឬការមើលឃើញមួយ ។ ប្រសិនបើអ្នកឮកូននិយាយថា «គ្មាននរណាម្នាក់ចូលចិត្តកូនទេ» សូមរំលឹកកូនរបស់អ្នកអំពីគ្រួសារ និងមនុស្សដែលជាមិត្តរបស់ពួកគេ ។
ជំហានទី ៥ អនុវត្តការកត់សម្គាល់វិជ្ជមាន ៖ ព្យាយាមធ្វើជាអ្នកស៊ើបអង្កេតវិជ្ជមានជាមួយកូនរបស់អ្នក ។ ព្យាយាមជួយពួកគេឱ្យឃើញពីរឿងល្អៗជុំវិញខ្លួន ។ ជួយកូនរបស់អ្នកឱ្យដឹងគុណ ចំពោះភាពរីករាយដ៏សាមញ្ញ ដូចជាបង្អែមដែលអ្នកចូលចិត្ត ឬការលេងកីឡានៅខាងក្រៅ ។ វាងាយស្រួលក្នុងការមើលឃើញពីភាពអវិជ្ជមានក្នុងជីវិត ប៉ុន្តែចូរអនុវត្តការកត់សម្គាល់ពីភាពវិជ្ជមានឱ្យបានច្រើន ។

ជំហានទី ៦ ពិនិត្យមើលប្រតិកម្មរបស់អ្នកចំពោះបញ្ហាប្រឈម ៖ មធ្យោបាយដ៏ល្អបំផុតមួយ ដើម្បីជួយកូនរបស់អ្នកឱ្យមានភាពធន់ គឺការធ្វើគំរូដ៏ល្អ ។ នៅពេលដែលអ្នកគ្រប់គ្រងការខកចិត្ត និងការមិនសប្បាយចិត្តរបស់អ្នកបានល្អ អ្នកក៏កំពុងបង្រៀនកូនរបស់អ្នកពីរបៀបគ្រប់គ្រងរបស់ពួកគេផងដែរ ។
ជំហានទី ៧ ស្វែងរកជំនួយបន្ថែម ៖ ទោះបីជាអ្នកមានការជួយជ្រោមជ្រែងក៏ដោយ កូនរបស់អ្នកនៅតែបន្តតស៊ូជាមួយនឹងភាពសោកសៅ ការខកចិត្ត និងមិនស្បាយចិត្ត សូមពិគ្រោះជាមួយចិត្តវិទូដែលមានអាជ្ញាប័ណ្ណ ឬអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តផ្សេងទៀត ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និង ណត្សឡាញន៍ ។ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងភាសាចិន ចូលរៀនថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ព្រមទាំងទទួលបានពិន្ទុសន្សំកាន់តែច្រើន ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ