ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ពិ​ឃា​.​ត​សត្វ​សុនខ​លក់ ក្រោយ​ចុះ​ធ្វើ​កិច្ចសន្យា​​បិទ គេច​ពី​កន្លែង​មួយ​ទៅ​ធ្វើ​កន្លែង​មួយទៀត​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​ផ្គើន​មែន​… អ្នក​ដែល​ប្រកប​មុខរបរ​ពិ​ឃា​.​ត​សត្វ​សុនខ (​ឆ្កែ​) លក់ ក្រោយ​ពី​ធ្វើការ​ចុះ​កិច្ចសន្យា​បិទ​ទីតាំង​ចាស់ រួច​ឱ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នោះ បាន​គេច​ពី​កន្លែង​មួយ​ទៅ​ធ្វើ​នៅ​កន្លែង​មួយទៀត ហើយ​ថែម​ទាំង​ឮ​ថា សង្ស័យ​មាន​អ្នក​កាង​ទៀត​ផង ដែល​មាន​ទីតាំង​ស្ថិត​ភូមិ​ពង្រ ឃុំ​តា​ផូ ស្រុក​ស្វាយចេក​។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ទទួល​ព័ត៌មាន​ថា មាន​កន្លែង​ពិ​ឃា​.​ត​សត្វ​សុនខ ឬ​សត្វ​ឆ្កែ នាំ​ចេញ​លក់​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ហើយ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ និង​ថតរូប​ភាព រក​ឃើញ​ថា សត្វ​សុនខ​ជាប់​ក្នុង​ទ្រុងមាន​ប្រមាណ​ជាង​១០​ក្បាល ដែល​មិន​ទាន់​បាន​ពិ​ឃា​.​ត​។

តាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​បាន​ផ្តល់​ព័ត៌មាន​ថា ពួក​គាត់​ដែល​ស្រលាញ់​សត្វ នៅ​ពេល​ឃើញ​គេ​ដើរ​ដូរ​ឆ្នាំង​ចាន ទុក​ទឹកកក និង​ដើរ​ទិញ​យក​មក​កា​.​ប់ ហើយ​នាំ​ចេញ​ទៅ​លក់​ដោយ​១​ថ្ងៃ​ៗ​ដាក់​ចេញ​២​ទៅ​៣​ធុង ហើយ​ក្នុង​១​ធុង​គឺ​ចាប់ពី​៥​ទៅ​៦០​ក្បាល​ដែល​កា​.​ប់​រួចរាល់ រួច​ដាក់​ក្លា​ស្សេ​ដឹក​ចេញ​យក​ទៅ​លក់​តាម​បណ្តា​ខេត្ត និង​ដាក់​អោយ​ម៉ូយ​ទិញ​កា​.​ប់លក់​ជា​គីឡូ​ផង​ដែរ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា វា​ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់ នៅ​ពេល​ដែល​គេ​ពិ​ឃា​.​ត​សត្វ​សុនខ​នេះ គឺ​គេ​ដាក់​ទ្រុង​បង្អត់​ចំណីអាហារ​១​ទៅ​២​ថ្ងៃ ហើយ​នៅ​ពេល​ពិ​ឃា​.​ត​នោះ គឺ​គេ​បោះ​ទាំង​ទ្រុង​ចូល​ទៅ​ក្នុង​អាង​ទឹក​ទុក​រយៈពេល​១០​ទៅ​១៥​នាទី​ក្រោយ ដើម្បី​អោយ​វា​ប្រកា​.​ច់​ក្នុង​ទឹក​លង់​ងា​.​ប់ ទើប​ស្រង់​យក​មក រួច​ជ្រលក់​ក្នុង​ខ្ទះ​ទឹក​ក្តៅ ហើយ​កោស​អោយ​ស្អាត​ដាក់​ក្នុង​ធុង​ទឹកកក​គ្រប់​ចំនួន​២​ទៅ​៣​ធុង ទើប​ដឹក​ចេញ​ទៅ​លក់​ម្តង​ៗ​។

គួ​រំលឹក​ផង​ដែរ​ថា កន្លង​មក អ្នក​សារព័ត៌មាន​ធ្លាប់​បាន​ផ្សព្វផ្សាយ​កន្លែង​ដែល​ពិ​ឃា​.​ត​សត្វ​សុនខ (​ឆ្កែ​) ដែល​នាំ​ចេញ​លក់​ក្នុង​១​ថ្ងៃ​ៗ​រាប់រយ​ក្បាល ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​ជូន​។ ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​រួច មន្ត្រី​ពេទ្យសត្វ​បាន​ចុះ​ទៅ​ពិនិត្យ ហើយ​ធ្វើ​កិច្ចសន្យា​បិទ និង​បញ្ឈប់​ធ្វើ​សកម្មភាព​មាន​២​កន្លែង រួម​មាន ៖ ១-​ភូមិ​តា​ស្រី ឃុំ​តា​ផូ ស្រុក​ស្វាយចេក និង​២- ភូមិ​ព្រីង​កោង ឃុំ​បុ​ស្បៅ ស្រុក​ព្រះនេត្រព្រះ​។ ហើយ​អ្នក​ពិ​ឃា​.​ត​លក់​សត្វ​សុនខ នៅ​ក្រៅ​ខេត្ត​អោយ​ចាកចេញ​ឈប់​ធ្វើ​សកម្មភាព​បន្ត​ទៀត ហើយ​ថែម​ទាំង​ព្រ​មា​.​ន​ថា បើ​នៅ​បន្ត​ធ្វើ​ទៀត នឹង​មាន​វិធានការ​តាម​ច្បាប់​។

ប៉ុន្តែ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣​នេះ អ្នក​សារព័ត៌មាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រួច​បាន​ចុះ​ទៅ​ពិនិត្យ និង​ផ្ទិ​តយ​ក​រូបភាព ហើយ​ក៏​ឃើញ​សកម្មភាព​នៅ​តែ​បន្ត​ពិ​ឃា​.​ត​សត្វ​សុនខ រួច​ដឹក​ចេញ​លក់​ដដែល ថែម​ទាំង​មាន​អ្នក​កាង​អោយធ្វើ​សកម្មភាព​ពិ​ឃា​.​ត​នេះ​។ បើ​តាម​អ្នកស្រុក​ថា «​គាត់​ជា​សមត្ថកិច្ច​នៅ​ខេត្តបន្ទាយមានជ័យ ដែល​កាង​អោយធ្វើ​សកម្មភាព​ពិ​ឃា​.​ត​សត្វ​សុនខ​នៅ​ភូមិ​ពង្រ ឃុំ​តា​ផូ ស្រុក​ស្វាយចេក​នេះ​»​។

គួរ​រំលឹក​ថាក្រោយ​ពី​អ្នក​ពិ​ឃា​.​ត​សុនខ​ធ្វើ​កិច្ចសន្យា មន្ត្រី​ជំនាញ​ឃ្លាំមើល​ឱ្យ​រុះរើ និង​ចាកចេញ​ទៅ​ស្រុក​វិញ​