គ្រាន់តែឃើញអ្នកកាសែតភ្លាម ម្នាក់ៗរត់ចែកជើងគ្នា ខ្លះទៀតបីមាន់រត់ចូលព្រៃភ្នំ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កន្លែងណាត់ជល់មាន់ នៅពេលឃើញអ្នកកាសែតទៅដល់ ម្នាក់ៗរត់ចែកជើងគ្នាអស់ ខ្លះទៀតបីមាន់រត់ចូលព្រៃភ្នំ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចជើងភ្នំខាងលិច ស្ថិតភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្រោយទទួលព័ត៌មានបានដឹងថា មានអ្នកញៀ.នលេងល្បែ.ងជល់មាន់ ឬបញ្ជល់បក្សី បានណាត់គ្នាជល់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យរយៈពេល២ថ្ងៃជាប់គ្នា ក្នុងរយៈពេល១សប្តាហ៍ មានជល់មាន់ស៊ីសងរាប់លានរៀល ហើយអ្នកសារព័ត៌មានដែលមានគ្នាប្រមាណ៤ទៅ៥នាក់គ្មានកាមេរ៉ាទេ មានតែទូរស័ព្ទបានដើរកាត់ព្រៃតម្រង់ទៅកន្លែងលេងបញ្ជល់មាន់នោះ ស្រាប់តែពួកគេដឹងមុនក៏បាននាំគ្នាបីមាន់រត់ចូលព្រៃភ្នំបាត់ និងឃើញអ្នកខ្លះបីមាន់ឡើងម៉ូតូឡានស្ទើរមិនទាន់។

តាមការពិនិត្យ និងទទួលព័ត៌មានបានដឹងកន្លែងបញ្ជល់មាន់ ឬបក្សីនេះ ទើបតែណាត់ជល់បានប្រមាណជា២ទៅ៣សប្តាហ៍នេះទេ ដែលណាត់ជល់ក្នុង១សប្តាហ៍២ថ្ងៃមា នថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។ ជាក់ស្តែងឃើញអ្នករត់ចូលព្រៃ និងមានម៉ូតូឡានមានគ្នាច្រើនគួសម ហើយមានលេងល្បែ.ងបញ្ជល់មាន់ខ្នាយដែក និងជល់មាន់ខ្មង និងបៀអាប៉ោងដែលស៊ីសងរាប់លានរៀល។

សូមបញ្ជាក់ថា កន្លែងដែលលួចលាក់បើកលេងល្បែងស៊ីសងមានបញ្ជល់មាន់ និងបៀអាប៉ោង នេះជាកន្លែងសង្វៀនជល់មាន់ចាស់ដែលធ្វើរាប់ឆ្នាំមកហើយ ក្រោយរាជរដ្ឋាភិបាលបានលុបបំបាត់ល្បែងស៊ីសង ហើយអ្នកញៀ.នល្បែងបានណាត់គ្នាលួចលាក់លេង ហើយរយៈពេលកន្លងមកអ្នកសារព័ត៌មានធ្លាប់បានរាយការណ៍ជូនអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានចុះបង្ក្រាបដែរ តែអ្នកញៀ.នល្បែងរត់បាត់ នៅសល់តែសម្ភារៈល្បែងស៊ីសង ត្រូវបានប្រមូលដាក់រថយន្ត ហើយក៏ស្ងប់មួយរយៈ ស្រាប់តែពេលនេះឃើញលួចលាក់លេងដដែល ទំនងសមត្ថកិច្ចលោកមិនបានដឹង តែអ្នកសារព័ត៌មានទៅបង្អើលរត់ចែកជើងគ្នាអស់ ៕









ចែករំលែកព័តមាននេះ