ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមលក្ខណៈរួចរាល់! ក្រុមអ្នកជំនាញការអន្តរជាតិ ចុះវាយតម្លៃការងារអភិរក្សប្រាសាទនៅសៀមរាប

52 នាទី មុន

ខេត្តសៀមរាប​៖ អ្នកជំនាញ​ការ​អា​ដ​ហុ​ក ICC-Angkor/Sambor Prei Kuk ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ប្រាសាទ មុន​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤២ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ប្រកាស​នា​ថ្ងៃ​ទី​២ ខែមិថុនា​នេះ ។

ក្រុម​អ្នកជំនាញ​ការ​អា​ដ​ហុ​ក (Ad hoc) នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ និង​សំបូរ​ព្រៃ​គុក (​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក​) បាន​ចាប់ផ្តើម​ចុះ​ពិនិត្យ​តាម​ការដ្ឋាន​ជួសជុល​ប្រាសាទ​សំខាន់​ៗ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គ​រហើយ ដើម្បី​ត្រៀមលក្ខណៈ​មុន​ការ​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤២ ជា​ផ្លូវការ ។

សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ បាន​ចាប់ផ្តើម​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦ តទៅ ដោយ​ក្រុម​អ្នកជំនាញ​ការ​បាន​អញ្ជើញ​ទៅ​កាន់​ប្រាសាទ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន ៖ ប្រាសាទបាគង ប្រាសាទបន្ទាយសំរែ ប្រាសាទតាព្រហ្ម ។

​ក្នុង​ដំណើរការ​ចុះ​ពិនិត្យ​នេះ ក្រុម​អ្នកជំនាញ​ការ​បាន​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញ​យ៉ាង​លម្អិត បង្ហាញ​ដោយ​អ្នកជំនាញ​ការដ្ឋាន​នីមួយ​ៗ អំពី​វឌ្ឍនភាព​ការងារ បច្ចេកទេស និង​បញ្ហា​ប្រឈម ព្រមទាំង​បាន​ផ្តល់​នូវ​អនុសាសន៍ និង​មតិ​ណែនាំ​សំខាន់​ៗ​បន្ថែម​ទៀត ដើម្បី​ធានា​ឱ្យ​ការងារ​អភិរក្ស និង​ជួសជុល​កាន់តែ​មានគុណ​ភាព និង​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​អន្តរជាតិ ។

គណៈកម្មាធិការ​អន្តរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក នឹង​ផ្តល់​អនុសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤២ ស្តី​ពី​ការងារ​អភិរក្ស អភិវឌ្ឍន៍ និង​ថែរក្សា​រមណីយដ្ឋាន​អង្គរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ទី​៩-១០ ខែមិថុនា ឆ្នាំ​២០២៦ ខាង​មុខ​នេះ ៕