ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ធ្យូង​អស់​ ​ក៏​​ស៊ីឈ្នួល​ដឹក​ក​ន្ទក់​​ឱ្យគេឆ្លងខេត្ត ស្រាប់​​តែ​ជួប​គ្រោះអកុសល​យ៉ាង​រន្ធ.ត់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​បែន​ដឹក​ថ្ម​បុ.ក​គោ​យន្ត​កន្ត្រៃ​ដឹក​ក​ន្ទក់​​ពីក្រោយ ​បណ្តាល​ឱ្យ​រងរបួស​របួសធ្ងន់​២​នាក់​ ក្រោយ​មក​ក៏បានស្លា.ប់ម្នាក់ ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​កើតឡើង​ កាលពី​​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៣​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ភូមិ​គោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​ ​ខេត្តបន្ទាយមានជ័យ​។

អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា​ ​មុនពេលកើតហេតុ ​មាន​គោ​យន្ត​កន្ត្រៃ​​ដឹក​ក​ន្ទក់​​ពេញ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ​ក្នុង​​ទិស​ដៅ​ពី​ត្បូង​មក​ជើង​ តាម​គន្លង​ម៉ូតូ​ ហើយ​រថយន្ត​ពាក់​ផ្លា​កលេខ​ ភ្នំពេញ​ 3A-8297​ បែន​ដឹក​ថ្ម​ពេញ​ បើកបរ​ស្រប​ទិស​គ្នា​បាន​បុ.ក​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​គោ​យន្ត​កន្ត្រៃ​សណ្តោងរ៉ឺ​ម៉ក​ខ្ទេច​បែកកា​រ៉ុ​ង​កក​ន្ទក់​​ពេញ​ផ្លូវ​ និង​បណ្តាល​ឱ្យ​របួសធ្ងន់​២​នាក់​ ក្រោយ​មក​ក៏បានស្លា.ប់​ម្នាក់ពេល​បញ្ជូន​ទៅ​កាន់​មន្ទី​រ​ពេទ្យ​។

សាច់ញាតិ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មានមុខ​របរ​​ដឹក​ធ្យូង​លក់ ​ក្រោយ​លក់​ធ្យូង​អស់​​ក៏​បាន​ស៊ីឈ្នួល​ដឹក​ក​ន្ទក់​​អោយ​គេ​ពី​ខេត្តបាត់ដំបង​មក​ខេត្តបន្ទាយមានជ័យ ​តែ​ចៃ​ដន្យ​​អ្វី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឱ្យ​របួសធ្ងន់​ម្នាក់​ និង​ស្លា.ប់​ម្នាក់​បាន​ចោល​ប្រពន្ធ​និង​កូន​។

ក្រោយ​ពេកកើតហេតុ គេ​​ឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូ​រី បាន​ចុះ​មក​ពិនិត្យ​សម្រួល​ចរាចរណ៍​ និង​វាស់វែង ​បាន​ប្រាប់ឱ្យ​ដឹង​ថា​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បង្ក​ដោយ​រថយន្ត​​បែន​ថ្ម​ ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​ ស្រប​ទឹ​ស​គ្នា​បុ.ក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ​​សណ្តោងរ៉ឺ​​ម៉ក​ដឹក​ក​ន្ទក់​ ​បណ្តាល​ឱុ្យ​ខ្ទេច​កា​រ៉ុ​ងក​ន្ទក់​​បែក​ខ្ទេច​លើ​ផ្លូវ​ហុយ​ និង​បណ្តាលឱ្យ​​របួសធ្ងន់​២​នាក់ ​ត្រូវ​បាន​សង្គ្រោះ​ហើយ​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ ហើយ​ក៏បានស្លា.ប់​​ម្នាក់​។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា​ ក្រោយ​ធ្វើការ​វាស់វែង​ហើយ ​រថយន្ត​បង្ក​និង​គោ​យន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​ ៕