ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​នាំ​គ្នា​ត្អូញត្អែរ​រឿង​ស្ងាត់​ម៉ូយ លក់​មិន​ដាច់ រក​លុយ​បង់ថ្លៃ​តូប និង​ធនាគារ​ស្ទើរ​មិន​ចង់បាន

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី បាន​នាំ​គ្នា​ត្អូញត្អែរ​ពី​ការ​លក់​មិនសូវ​ដាច់ ស្ងាត់​ម៉ូយ ដោយ​អ្នកខ្លះ​សម្រេចចិត្ត​បិទ​តូប​ជា​បណ្តោះអាសន្ន និង​អ្នកខ្លះ​ទៀត​បន្ត​លក់ដូរ​ក្នុង​១​ថ្ងៃ​ៗ​ស្ទើរតែ​រក​ថវិកា​បង់ថ្លៃ​តូប និង​ថ្លៃ​ធនាគារ​ស្ទើរតែ​មិន​បាន​ឡើយ​។

បើ​តាម​ការ​រៀបរាប់​ពី​អាជីវករ​ម្នាក់​មានឈ្មោះ គ​ន្ធា ភេទ​ស្រី បាន​រៀបរាប់​ឱ្យ​ដឹង​ថា ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី​សព្វ​ថ្ងៃនេះ ហាក់បីដូចជា​មាន​សភាព​ស្ងប់ស្ងាត់ មាន​តែ​អ្នកលក់ អត់​មាន​អ្នក​ចូល​ទិញ​អីវ៉ាន់​នោះ​ទេ​។

អាជីវករ​ខាងលើ​បន្ត​ថា ស្រប​ពេល​ដែល​លក់ដូរ​មិនសូវ​ដាច់ ងាក​ៗ​បង់ថ្លៃ​តូប ធ្មេច​បើក​ៗ​ដល់​ថ្ងៃ​បង់​ធនាគារ ដោយ​តូប​ខ្លះ​ចាប់តាំងពី​ព្រឹករ​ហូ​ដល់​ពេល​ថ្ងៃ​ទៅ​ហើយ​នៅ​មិន​ទាន់​ឃើញ​ម្ចាស់​មក​បើកទ្វារ​លក់ដូរ​នោះ​ទេ ព្រោះ​ស្ងាត់​ពេក ក៏​នាំ​គ្នា​បិទ​តូប​ទុក​ចោល​មួយ​រយៈ​សិន​។ ខណៈ​អ្នកខ្លះ​បាក់ទឹកចិត្ត អ្នកខ្លះ​ទៀត​ក៏​គ្មាន​កម្លាំង​ក្នុង​ការ​បើក​តូប​។ ម្យ៉ាងវិញទៀត មិនដឹង​បើក​តូប​លក់​ឱ្យ​នរណា​នោះ​ទេ0x017d7 បើ​មាន​តែ​អ្នកលក់ អត់​មាន​អ្នក​ចូល​ទិញ ពោល​គឺ​ស្ងាត់ជ្រៀប​តែ​ម្តង​។

អាជីវករ​រូប​នេះ​បញ្ជាក់​ថា ចំណែកឯ​នៅ​ផ្នែក​ខាងក្នុង​ផ្សារ​វិញ​មើលទៅ​គួរ​ឱ្យ​សង្វេគ ដោយ​អាជីវករ​ខ្លះ​បិទ​តូប​ខាងក្នុង​ចេញ​ទៅ​លក់ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ផ្នែក​ខាងក្រៅ ក្រែងលោ​មាន​អតិថិជន​ឈប់​ម៉ូតូ​ចុះ​ទិញ តែបើ​លក់ដូរ​នៅ​ខាងក្នុង​គឺ​ចប់​តែ​ម្តង​។

គាត់​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ​បន្ថែម​ទៀត​ថា ឱ្យ​សង្ឃឹម​អ្វី​ទៀត បើ​ការ​លក់ដូរ​ស្ទើរ​ពេញ​១​ថ្ងៃ អត់​មាន​អ្នក​ចូល​កៅឆាយ​អីវ៉ាន់​សូ​ម្បី​តែ​ម្នាក់​។ ហើយ​វិល​ចុះ​វិល​ឡើង ត្រូវ​តែ​ខិតខំ​រក​លុយ​បង់ថ្លៃ​តូប និង​ថ្លៃ​ជំពាក់​បំណុល​គេ​យ៉ាង​ផុត​មុខ​ផុត​ក្រោយ​។

លើស​ពី​នេះ ហេតុផល​ធំ​ៗ​មួយ​ចំនួន​ដែល​អត់​សូវ​មាន​អតិថិជន​ចូល​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ គឺ ៖

ទី​១- មនុស្ស​ឥឡូវ​មិន​ចង់​ចូល​ក្នុង​ផ្សារ​ទេ គេ​ច្រើន​ដើរ​ទិញ​ខាងក្រៅ លឿន​ឆាប់រហ័ស ងាយស្រួល​ចត​ឡាន និង​ម៉ូតូ​។

ទី​២- គេ​លក់ដូរ​តាម​អន​ឡាញ ព្រោះ​ការ​រក​ថវិការ​តាម​វិធី​នេះ កំពុង​តែ​រីក​ដុះដាល​ច្រើន​ដូច​ផ្សិត មនុស្ស​ម្នា​ភាគច្រើន​ចូល​ចិត្ត​ទិញ​ទំនិញ​តាម​អន​ឡាញ ងាយស្រួល​ដឹក​មក​ដល់​ផ្ទះ​ស្រាប់តែ​ម្តង​៕