ពិធីដង្ហែលោកតាដំបងដែក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញថ្មី នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សាលាដំបូង និងអយ្យការអមសាលាដំបូង
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សាលាដំបូង និងអយ្យការអមសាលាដំបូង
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តម ស៊ិន រិទ្ធអគ្គព្រះរាជអាជ្ញារងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណភ្នំពេញ, ឯកឧត្តម អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធានសាលាដំបូង ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី មន្ត្រីអាជ្ញាសាលា និងមន្ត្រីរាជការសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រារព្ធពីធីដង្ហែរូបបដិមាលោកតាដំបងដែក ពីសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(ទីតាំងចាស់) ឆ្ពោះទៅតម្កល់ក្នុងស្តូបថ្មី នៅក្នុងបរិវេណនៃអគារសាលាយុត្តិធម៌ និងបានប្រារព្ធពិធីចម្រើនព្រះបរិត្តប្រោះព្រំលើករាសីបើកឱ្យចូលកាន់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (ទីតាំងថ្មី) នៅអគារសាលាយុត្តិធម៌ ស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលដឹកនាំការប្រារព្ធពិធីដោយសម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា ព្រះលេខាធិការថេរសភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ