ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់​យកគោ​ចងឱ្យ​ស៊ី​ស្មៅ​ខាង​ក្រោយ​ផ្ទះ ​រួច​ធ្វើបុណ្យ​នៅ​វត្ត ចោរលួច​ដឹក​ទៅ​លក់ អ្នកស្រុក​សង្ស័យ​​ចាប់​បាន​

10 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​១០ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៣ មាន​យុវជន​ម្នាក់​បាន​លួច​

ខេត្តតាកែវ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​១០ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៣ មាន​យុវជន​ម្នាក់​បាន​លួច​ដឹក​មេគោ​មួយ​ក្បាល ចេញពី​ចំណុច​ភូមិ​ពក​ស្វាយ ឃុំ​ត្រពាំង​ក្រ​ញូ​ង ហើយ​យក​ទៅ​លក់​នៅ​ភូមិ​ត្រពាំង​ភ្លូ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយ​មានការ​សង្ស័យ ​ទើប​ប្រជាពលរដ្ឋ​បាន​ធ្វើការ​ឃាត់ខ្លួន ប្រគល់​ឲ្យ​សមត្ត​កិច្ច​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​​នោះ​ឈ្មោះ ឈាង សុធា ភេទ​ប្រុស អាយុ​១៧ ឆ្នាំ រស់នៅ​ភូមិ​ពក​ស្វាយ ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

​​តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុន​កើតហេតុ​ ឈ្មោះ ម៉ូត ហម ភេទ​ប្រុស អាយុ​៦២ ឆ្នាំ ដែល​ជា​ម្ចាស់​គោ បាន​យក​មេគោ​ទៅ​ចងឱ្យ​ស៊ី​ស្មៅ​នៅ​ខាងក្រោយ​ផ្ទះ ហើយ​គាត់​ក៏​ប្រ​ញ៉ាប់​រួត​រះ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត លុះ​ពេល​ត្រឡប់​មក​ពី​ធ្វើបុណ្យ​វិញ​ ទើប​ដឹង​ថា​បាត់​មេគោ រួច​ក៏​បាន​ទៅ​ប្តឹង​សមត្ត​កិច្ច ។ ចំណែក​យុវជន​ដែល​ជា​សង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​មេគោ​យក​ទៅ​លក់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ភ្លូ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ដោយ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​ជា​ចោរ ក៏​បាន​ឃាត់ខ្លួន និង​ទូរ​ស័ព្ទ​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​មក​នាំ​ខ្លួន​តែ​ម្តង​ ។

ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​មេគោ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ