ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​​អំពាវ​នាវ​​ឱ្យមានការ​ដាក់ទណ្ឌ​កម្ម​​​ធ្ងន់ធ្ងរ​​​​ប្រឆាំង​​មេ​ដឹកនាំ​​ស៊ីរី​

14 ឆ្នាំ មុន

ប្រធានាធិបតី​​បារាំង លោក​នីកូឡាស់ ​សាកូ​ហ្ស៊ី ​កាលពីថ្ងៃទី​​៤ ឧសភា ​​​កន្លងមក ​បានស្នើ​​ដល់​​សហគមន៍​អន្តរជាតិ​​​ឱ្យដាក់ទណ្ឌ​កម្ម​​ធ្ងន់ធ្ងរ​​​ប្រឆាំង​ មេដឹកនាំ​​ស៊ីរី លោក​បាចា អាល់​អា​សាដ ​ប៉ុន្តែ​លោកបាន​​​​ផាត់​ចេញនូវ​​​ចំណាត់ការយោធា​​ដើម្បីបញ្ឈប់​​ ការប៉ះទង្គិច​គ្នា​​រវាង​​ហ្វូង​​បាតុករ និង​កង​កម្លាំង​​​រដ្ឋាភិបាល​​។ លោក​សា​កូហ្សី​ បាន​លើកឡើង​​​ដូច្នេះក្នុង​​អំឡុងពេល​​នៃបទ​សម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្តី L’Express ។ ក្នុងបទ សម្ភាសន៍​​នោះដែរ ​​ប្រមុខ​​រដ្ឋ​​បារាំង​រូបនេះថ្លែង​​​​គូស​បញ្ជាក់​ថា យើង​មិន​អា​ចប្រើ​​កម្លាំង​​​យោធា​ដើម្បី​​​បញ្ឈប់​​ការប៉ះទង្គិច​គ្នា​​​នៅ ​ស៊ីរី​​បានឡើយ​។​

ប្រធានាធិបតី​​បារាំង លោក​នីកូឡាស់ ​សាកូ​ហ្ស៊ី ​កាលពីថ្ងៃទី​​៤ ឧសភា ​​​កន្លងមក ​បានស្នើ​​ដល់​​សហគមន៍​អន្តរជាតិ​​​ឱ្យដាក់ទណ្ឌ​កម្ម​​ធ្ងន់ធ្ងរ​​​ប្រឆាំង​មេដឹកនាំ​​ស៊ីរី លោក​បាចា អាល់​អា​សាដ ​ប៉ុន្តែ​លោកបាន​​​​ផាត់​ចេញនូវ​​​ចំណាត់ការយោធា​​ដើម្បីបញ្ឈប់​​ការប៉ះទង្គិច​គ្នា​​រវាង​​ហ្វូង​​បាតុករ និង​កង​កម្លាំង​​​រដ្ឋាភិបាល​​។ លោក​សា​កូហ្សី​ បាន​លើកឡើង​​​ដូច្នេះក្នុង​​អំឡុងពេល​​នៃបទ​សម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្តី L’Express ។ ក្នុងបទ សម្ភាសន៍​​នោះដែរ ​​ប្រមុខ​​រដ្ឋ​​បារាំង​រូបនេះថ្លែង​​​​គូស​បញ្ជាក់​ថា យើង​មិន​អា​ចប្រើ​​កម្លាំង​​​យោធា​ដើម្បី​​​បញ្ឈប់​​ការប៉ះទង្គិច​គ្នា​​​នៅ​ស៊ីរី​​បានឡើយ​។​
លោកប្រធានាធិបតី​សាកូហ្ស៊ី ​ថ្លែង​ថា យើង​មិន​អាច​ទទួល​​យក​​របបដែល​​ប្រើប្រាស់​​​កម្លាំង​យោធា​​ប្រឆាំង​​បាតុករ​​ដែលធ្វើបាតុកម្ម​ដោយ​សន្តិ​​វិធីឡើយ ។ ​​ជាមួយគ្នានេះ ​លោក​សា​កូហ្ស៊ី ​បាន​បន្ទោស​​​​​យ៉ាង​​​​ចាស់ដៃ​ចំពោះ​​ការប្រើប្រាស់​​​គ្រាប់ពិត​ប្រឆាំង​ហ្វូង​បាតុករ​​របស់មេដឹកនាំ​​ស៊ីរី​​ដោយលោកគូសបញ្ជាក់​ថា ប្រសិន​បើ​​រដ្ឋាភិ​បាល​​ស៊ីរី​​នៅតែ​បន្ត​ធ្វើដូច្នេះ​​​ទៀត​អាច​​មានការ​ផ្អិប​​ទំនាក់ទំនង​​ទ្វេ​ភាគី​រវាង​ប្រទេសទាំង​ពីរ​បារាំង-​ស៊ីរី​។​
ប្រទេសស៊ីរី​​​កើតមាន​ការធ្វើ​​បាតុកម្ម​​យ៉ាង​ខ្លាំង​​​ក្លា​មិនធ្លាប់​មានពីមុនមក​​​​រយៈ​ពេល​​​៦សប្តាហ៍​​​​​មកហើយ ​​ដោយចាប់ផ្តើម​​​​ផ្ទុះឡើង​​​នៅក្នុង​​ទីក្រុង​​​ Deraa ហើយ​​​​រីករាល​​​ដាល​ដល់ទីក្រុង​​ផ្សេង​ៗ ក្នុង​នោះ​​មានទីក្រុង​​ដាម៉ាស់​ រដ្ឋធានី​​របស់​ប្រទេស​​នេះ​​ផងដែរ ​ដោយក្រុម​បាតុករ​​អំពាវ​នាវ​​ឱ្យមាន​ការធ្វើ​​​កំណែទម្រង់​​​មួយចំនួន ។ ​បើទោះ​បី​ជា​បែបណា ​ការធ្វើបាតុកម្មប្រឆាំង​រដ្ឋាភិបាល​​​​នៅប្រទេសស៊ីរី​​នៅតែបន្តកើតឡើង​ក្រោយ​ពី​រដ្ឋាភិបាល​​​បញ្ជូន​​រថក្រោះ​​​ និងទាហាន​​ជា​ច្រើន​​​​ទៀត​ទៅកាន់​កន្លែង​​​ធ្វើបាតុកម្ម​​ធ្វើ​​ឱ្យស្ថាន​​​ការណ៍​ក្នុងប្រទេស​កាន់តែ​មាន​​ភាពធ្ងន់ធ្ងរឡើង ៕