ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ ក្រុមអ្នកញៀ.នល្បែ.ងបញ្ជល់មាន់ជិត២០នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តឃាត់ខ្លួន ថែមទាំងដកហូតវត្ថុតាងជាច្រើនទៀតផង នៅក្នុងកិច្ចប្រតិបត្តិការឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងកាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិវត្តគរ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខណៈពេលកម្លាំងអធិការក្រុងនេះ និងកម្លាំងមូលដ្ឋានកំពុងសំរាន្តលក់មិនកំរើក។

យោងតាមរបាយការណ៍ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនអ្នកលេងសរុបចំនួន១៩នាក់ ខណៈអ្នកលេងជាច្រើននាក់ទៀតរត់គេចខ្លួនយ៉ាងប្រសាចពេញវាលស្រែ។ ជាមួយនឹងការឃាត់ខ្លួនក្រុមអ្នកញៀ.នល្បែ.ងបញ្ជល់មាន់ចំនួន១៩នាក់នេះ សមត្ថកិច្ចក៏បានរឹបអូសនូវវត្ថុតាងយ៉ាងច្រើនផងដែរ ដូចជា ៖ មាន់ជល់ចំនួន៤ក្បាល, ម៉ូតូអ្នកលេងចំនួន១៦គ្រឿង, បន្ទះកៅស៊ូសម្រាប់រៀបធ្វើសង្វៀនជល់មាន់ចំនួន០៦ដុំ, ជញ្ជីងថ្លឹងផ្គូរផ្គងមាន់០១ រួមនឹងសម្ភារៈពាក់ព័ន្ធជាច្រើនទៀតដែលក្រុមអ្នកលេងរត់ចោល។

បើតាមប្រភពពីមន្ត្រីមួយចំនួន ក៏ដូចប្រជាពលរដ្ឋ បាននិយាយប្រហាក់ប្រហែលគ្នាឱ្យដឹងថា សង្វៀនមាន់ជល់ខាងលើនេះ បានបើកដំណើរការយូរក្រែលកន្លងមកហើយ តែសមត្ថកិច្ចមូលដ្ឋានហាក់មិនអើពើនឹងទីតាំងល្បែ.ងនេះទេ បើទោះជាក្រុមអ្នកលេង ណាត់ប្រមូលផ្ដុំគ្នាប្រព្រឹត្តល្បែ.ងនេះស្រែកហោរកញ្ជ្រៀវស្ទើរតែផ្អើលភូមិក្ដី ក៏មិនរំខានដល់មន្ត្រីមូលដ្ឋាន ឬលេចឮដល់លោកអធិការក្រុងបាត់ដំបងដែរ។

ប្រភពដដែលបានបញ្ជាក់ថា កន្លងមក នៅក្នុងសង្កាត់វត្តគរនេះ ក្រុមអ្នកប្រព្រឹត្តល្បែ.ងស៊ីសង ជាពិសេសក្រុមអ្នកលេងល្បែ.ងបញ្ជល់មាន់នេះ តែងតែប្រមូលផ្ដុំគ្នាលេងជាញឹកញាប់ លេងច្រើនកន្លែងណាស់ តែមន្ត្រីប៉ុស្ដិ៍រដ្ឋបាល ឬកម្លាំងអធិការក្រុងមិនដែលដឹងទេ ហើយបើទោះជាដឹងក៏គេធ្វើមិនដឹងមិនឮដែរ ទាល់តែមានកម្លាំងពីស្នងការខេត្ត ចុះបង្ក្រាបទើបគេនាំគ្នាធ្វើជាភ្ញាក់ផ្អើល។ ព្រោះតែការមិនអើពើបែបនេះហើយ ទើបមានការរិះគន់ថា សមត្ថកិច្ចមូលដ្ឋានជាអ្នកផ្ដល់សញ្ញាភ្លើងខៀវឲ្យមានការបើកល្បែ.ងស៊ីសងនេះ។

បច្ចុប្បន្នសង្វៀនបញ្ជល់មាន់គ្មានច្បាប់ទម្លាប់នេះ ត្រូវគេបើកលេងយ៉ាងទូលំទូលាយ ហើយនៅតាមបណ្ដាស្រុកខ្លះបើកក្នុងទ្រង់ទ្រាយយ៉ាងធំដុំទៀតផង។ ជាពិសេសនៅស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកបាណន់ ស្រុកបវេល ស្រុកថ្មគោល។ល។និង។ល។
បើនិយាយពីបនល្បែ.ងនៅក្នុងក្រុងបាត់ដំបងវិញ ល្បែ.ងស៊ីសងគ្រប់ប្រភេទត្រូវគេសង្កេតឃើញបានបើកដំណើរការយ៉ាងលូន។ ល្បែ.ងដែលកំពុងលេចធ្លោរជាងគេ គឺ «ល្បែ.ងឆ្នោត និងល្បែ.ងអនឡាញ»។

ល្បែ.ង «ឆ្នោត» នេះគេអះអាងថា មានអាជ្ញាប័ណ្ណ មានក្រុមហ៊ុនត្រឹមត្រូវ ដែលចេញដោយក្រសួងសាមី និងទទួលស្គាល់ដោយអាជ្ញាធរដែនដីផងដែរ។ ប៉ុន្តែបើពិនិត្យលើសកម្មភាពជាក់ស្ដែងនៃកិច្ចប្រតិបត្តិការរបស់ក្រុមហ៊ុន «ឆ្នោត» ទាំងអស់ សុទ្ធតែបើកលក់«ឆ្នោតយួន និងឆ្នោតសៀម» ដែលជ្រកក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុន។ សុទ្ធតែជាសកម្មភាពបោ.កប្រាស់ (ទង្វើក្បត់នឹងខ្លឹមសារក្នុងអាជ្ញាប័ណ្ណ)។

បើតាមការស្រាវជ្រាវ ស្ទើរគ្រប់ក្រុមហ៊ុនល្បែ.ង «ឆ្នោត» និងគ្រប់ទីតាំងល្បែ.ង «អនឡាញ» ដែលកំពុងដំណើរការនៅក្នុងខេត្តបាត់ដំបងសព្វថ្ងៃនេះ ត្រូវគេដឹងថា សុទ្ធតែមានមន្ត្រីមានអំណាច និងសមត្ថកិច្ចជាខ្នងបង្អែកចាំកាងពីក្រោយ ឬជាអ្នកបើកល្បែ.ងនេះផ្ទាល់តែម្ដង។
បើគ្មានមន្ត្រីមានអំណាច ឬសមត្ថកិច្ចនៅពីក្រោយខ្នង នៃបនល្បែ.ងខុសច្បាប់ទាំងនេះទេ គេមិនអាចបើកដំណើរការបានយ៉ាងរលូនឡើយ ពោលគឺបនល្បែ.ងស៊ីសងទាំងនេះ ត្រូវមើលឃើញថា បានឃុបឃិតគ្នាជាប្រព័ន្ធតែម្ដង ដើម្បីបើកឲ្យមានដំណើរការបនល្បែ.ងខុសច្បាប់ទាំងនេះ។

យ៉ាងណាក្ដី ពាក់ព័ន្ធនឹងក្រុមអ្នកជល់មាន់ចំនួន១៩នាក់ ដែលត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនខាងលើនេះ បើតាមលោក ឈឿង គឹមសុង ស្នងការរងទទួលដឹកនាំកិច្ចការងារការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ថា ពេលនេះមន្ត្រីជំនាញកំពុងតែសួរនាំ តែក្រោយបញ្ចប់នីតិវិធី លោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញា បញ្ជាឲ្យរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ហើយ៕
ចែករំលែកព័តមាននេះ