ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួចព្រះពុទ្ធប្បដិមាធ្វើអំពីស្ពន់ នៅលើភ្នំបូកគោ តែរត់មិនរួចពីសំណាញ់ច្បាប់

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៣ មាន​ចោរ​ស្ទើ​ភ្លើង​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​បូកគោ ខេត្តកំពត ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​រូបគេ​ធ្វើ​សកម្មភាព​លួច…

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៣ មាន​ចោរ​ស្ទើ​ភ្លើង​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​បូកគោ ខេត្តកំពត ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​រូបគេ​ធ្វើ​សកម្មភាព​លួច (​ព្រះពុទ្ធ​ប្បដិមា​)២​អង្គ នៅ​ចំណុច​គីឡូម៉ែត្រ​២៩ លើរ​ភ្នំ​បូកគោ កែង​កា​រ៉ា​ស់​សាំង​សូ​គី​មិច ស្ថិត​នៅ​ភូមិ​រលួស សង្កាត់ បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត តែ​ទីបំផុត​គេច​មិន​រត់​មិន​រួច​ពី​សំណាញ់​ច្បាប់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ឈ្មោះ សយ សុ​ផា​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ដំណាក់​ក​ណ្តួ​ត ស្រុក​កំ​ពង​ត្រាច ខេត្តកំពត មុខរបរ​កសិករ ។

ក្នុង​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មក​វិញ​រួម​មាន ៖ ១.​ព្រះ​អង្គ​ធំ មាន​កម្ពស់​៧៥ សង់ទីម៉ែត្រ ទទឹង​បាត​ក្រោម​៥៥ សង់ទីម៉ែត្រ សាង​អំពី​ស្ព​ន់ ។ ២.​ព្រះ​អង្គ​តូច​មាន​កម្ពស់ ៤១ សង់ទីម៉ែត្រ ទទឹង​បាត​ក្រោម​៣៣ សង់ទីម៉ែត្រ សាង​អំពីរ​ស្ពាន់ ។
ចំពោះ​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​ត្រូវ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ