ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការក្រៅ​រដ្ឋាភិបាល ៖ ​ជនជាតិស៊ីរី​យ៉ាង​តិច​​3.000នាក់ត្រូវ​​ចាប់ខ្លួន​

14 ឆ្នាំ មុន

នៅប្រទេសស៊ីរី​​ការបង្ក្រាប​​បាតុកម្ម​បើ​តាម​តុល្យការ​​មួយ​ចំនួន​ថា​ អ្នក​​ស្លា.ប់​មាន​ដល់​​​​៦៣២​នាក់ ហើយ​មនុស្ស​​​​៨.០០០នាក់​​​អា​ចត្រូវ​ចាប់​ខ្លួន និង​បាត់ខ្លួន​។
អង្គការ​​​ការពារសិទ្ធិ​មនុស្ស​​ INSAN លើក​ឡើង​​ពី​តុល្យ​ការ​​​អ្នកស្លា.ប់​​ថា មាន​​​​៦៣២​នាក់ ​ចាប់​ពី​ថ្ងៃទី​​១៥ មីនា មក ចំណែក​អង្គការ​​លើក​លែង​ទោស​អន្តរជាតិ​​និយាយ​ពី​​អ្នក​​​ស្លា.ប់​​​​៥៤២​ នាក់ ជាតួលេខ​មួយអាច​មានខ្ពស់ជាង​​នេះ​ទៀត។​

នៅប្រទេសស៊ីរី​​ការបង្ក្រាប​​បាតុកម្ម​បើ​តាម​តុល្យការ​​មួយ​ចំនួន​ថា​ អ្នក​​ស្លាប់​មាន​ដល់​​​​៦៣២​នាក់ ហើយ​មនុស្ស​​​​៨.០០០នាក់​​​អា​ចត្រូវ​ចាប់​ខ្លួន និង​បាត់ខ្លួន​។
អង្គការ​​​ការពារសិទ្ធិ​មនុស្ស​​ INSAN លើក​ឡើង​​ពី​តុល្យ​ការ​​​អ្នកស្លាប់​​ថា មាន​​​​៦៣២​នាក់ ​ចាប់​ពី​ថ្ងៃទី​​១៥ មីនា មក ចំណែក​អង្គការ​​លើក​លែង​ទោស​អន្តរជាតិ​​និយាយ​ពី​​អ្នក​​​ស្លាប់​​​​៥៤២​នាក់ ជាតួលេខ​មួយអាច​មានខ្ពស់ជាង​​នេះ​ទៀត។​
លោក WISSAM TARIF នាយកប្រតិ​បត្តិ​​របស់អង្គការ​​ INSAN គូស​បញ្ជាក់​​ថា ចំនួន​​មនុស្ស​​​ត្រូវ​ចាប់ឃុំឃាំង ឬ​​បាត់ខ្លួន​​អាច​មាន​ដល់​​លើសពី​​​៨.០០០​នាក់ ។ យោ​ងតាម​​នាយកប្រតិ​បត្តិ​រូបនេះ​​​ថា តួលេខ​​ដែលអាច​​អះអាង​​​​ច្បាស់​​​អ្នក​ត្រូវ​​​ចាប់ឃុំឃាំង​​មាន​ប្រមាណ​​​ជា​​​​២.៨៤៣​នាក់ ក្នុងនោះ​​​​៨៩១​នាក់​​នៅក្រុង DERAA ។ ​ក៏​ប៉ុន្តែ​​ឈ្មោះ​មនុស្ស​​​៥.១៥៧​នាក់ទៀត ​​កំពុង​ធ្វើ​ការ​​ផ្ទៀងផ្ទាត់​​​​ ក្នុងនោះ​​​​៤.០៣៨​នាក់ នៅ​ក្រុង DERAA និង​តំបន់​​ជុំវិញក្រុង​​នេះ ។ ​​​
របប​ស៊ីរី​​បានដាក់ពង្រាយ​​​កាលពីថ្ងៃទី​​​៤ ឧសភា ​​នូវ​រថក្រោះ​​ជា​ច្រើន​សិបគ្រឿង​នៅ​ច្រក​ចូល​ទីក្រុង​​ដែលមានការ​តវ៉ា​​​​២ ហើយ​​​​​​រក្សា​ការ​ហ៊ុម​ព័ទ្ធ​​​​ទីក្រុង​​ដទៃៗ​ទៀត​ដោយពុំ​​អាច​កម្ទេច​​ការ​ប្តេជ្ញា​​​ចិត្ត​របស់​ពួកប្រឆាំង​​​បន្តធ្វើការ​បះ​បោរ៕