ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​១២​នាក់​ រឹប​អូ​ស​ថ្នាំ​ញៀ.ន​១៥០​កញ្ចប់ អាវុ.ធ​ខ្លី​៣​ដើម​ នៅ​ក្រុង​បា​វិត

11 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិ.ដ្ឋកម្ម​ជួញដូរ​គ្រឿងញៀ.ន​ដោយ​

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិ.ដ្ឋកម្ម​ជួញដូរ​គ្រឿងញៀ.ន​ដោយ​ខុសច្បាប់​ ចាប់​បាន​ជនសង្ស័យ​ចំនួន​១២​នាក់​ (ស្រី​២​នាក់​) ក្នុង​នោះ​ជនជាតិ​វៀតណាម៤​នាក់​ (ស្រី​២​នាក់) រឹប​អូស​សារធាតុ​គ្រឿងញៀ.ន​គ្រប់​ប្រភេទ​ចំនួន​១៥០​កញ្ចប់​ និង​ថ្នាំ​គ្រាប់​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី​ចំនួន​៩៩​គ្រាប់​ អាវុ.ធ​ខ្លី​ចំនួន​០៣​ដើម គ្រាប់​ចំនួន​១១​គ្រាប់ ដាវ​២​ដើម ទូរ​សព្ទ័​ដៃ​ចំនួន​១៤​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀ.ន​ចំនួន​០២​គ្រឿង និង​ឧបករណ៍សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀ.ន​មួយ​ចំនួន​ទៀត​។

បើ​តាម​សមត្ថកិច្ច​នគ​បាល​កា​រិ​យ​ល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​តាម​ប្រ​ម៉ា​ញ់​រយៈពេល​៧​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​២០​ ឧសភា​ដល់​ថ្ងៃ​ទី​២៨​ ឧសភា​ ឆ្នាំ​២០២៣ បាន​ធ្វើ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀ.ន​ដោយ​ខុសច្បាប់​ ។​

ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀ.ន កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​បា​វិត ដោយ​មានការ​សម្របសម្រួល​ផ្ទាល់​ពី​ឯកឧត្តម ព្រះរាជអាជ្ញា និង​លោក ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​បា​វិត ខេត្តស្វាយរៀង ដោយ​ធ្វើការ​បង្ក្រាប​ចំនួន​០៣​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១២​នាក់ ស្រី ០២​នាក់​ (​ក្នុង​នោះ ជនជាតិ​វៀតណាម​នាក់​០៤​នាក់​ស្រី​០២ នាក់​)​។​

រឹប​អូស​វត្ថុ​តាង​រួម​មាន​ សារធាតុ​ញៀ.ន​គ្រប់​ប្រភេទ​សរុប​ចំនួន​១៥០​កញ្ចប់ ,​ថ្នាំ​គ្រាប់​អ៊ិច​ស្តា​ស៊ី​៩៩​គ្រាប់ – អាវុ.ធ​ខ្លី៣​ដើម គ្រាប់​១១​គ្រាប់ – ដាវ​០២​ដើម – ទូរ​សព្ទ័​១៤​គ្រឿង – ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀ.ន ០២​គ្រឿង ព្រមទាំង​ឧបករណ៍ សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀ.ន​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយរៀង ​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ