ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បង្កើត​វ៉ាក់​សាំង​​ការពារ​ជំងឺមហារីកមាត់ស្បូន​ជនជាតិ​អូស្ត្រាលីមកដល់​កម្ពុជា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីឱ្យដឹងថា នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៤ ឧសភា ២០១១ស្ថានទូតអូស្រ្តាលីប្រចាំ​នៅ​រាជធានីភ្នំពេញ បានរៀបចំទទួលស្វាគមន៍​ចំពោះ​ការអញ្ជើញមកដល់ប្រទេសកម្ពុជារបស់​លោកអៀន ហ្រេ្វហ្ស័រ អ្នកបង្កើតវ៉ាក់សាំងការ ពារមេ​រោគប៉ាបពីឡូម៉ាយូមែន

រាជធានីភ្នំពេញ  ៖ យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីឱ្យដឹងថា នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៤ ឧសភា ២០១១ស្ថានទូតអូស្រ្តាលីប្រចាំ​នៅ​រាជធានីភ្នំពេញ បានរៀបចំទទួលស្វាគមន៍​ចំពោះ​ការអញ្ជើញមកដល់ប្រទេសកម្ពុជារបស់​លោកអៀន ហ្រេ្វហ្ស័រ អ្នកបង្កើតវ៉ាក់សាំងការ ពារមេ​រោគប៉ាបពីឡូម៉ាយូមែន ដែលប្រឆាំង​ទៅ​នឹង​មេរោគមហារីកមាត់ស្បូន(HPV)និងជាអ្នក ទទួលជ័យលាភីជាពលរដ្ឋឆ្នើមរបស់ប្រទេស អូស្រ្តាលីឆ្នាំ២០០៦។

លោកដេវ ហ្កចច៍ អនុប្រធានបេសកកម្ម​ស្ថានទូតអូស្រ្តាលីក្នុងរាជធានីភ្នំពេញបានឱ្យ​ដឹង​ថា លោកសាស្រ្តាចារ្យអៀន ហ្រេ្វហ្ស័រ បានធ្វើ អន្តោប្រវេសន៍មករស់នៅ​ប្រទេស​អូស្រ្តាលី​នៅ​ឆ្នាំ១៩៨១ ហើយចាប់ផ្តើមបំពេញការងារជា​អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តតាំងពីពេលនោះ​មក​ដែល​ដំបូងនៅមែលប៊ន បន្ទាប់មកព្រីសបេន​នៅឆ្នាំ​១៩៨៥។ អស់រយៈពេលជាច្រើនឆ្នាំ ការ​សិក្សា របស់លោកអៀន ហ្វ្រេហ្ស័រ គឺផ្តោត​សំខាន់ទៅ លើភាពទាក់ទងគ្នារវាងមេរោគ HPV ​និងជំងឺមហារីកស្បូន ។ ក្រុមការងារ​របស់​លោកអៀន ហ្រេ្វហ្ស័រ បានបង្កើតវ៉ាក់សាំងការ​ពារ​ជំងឺមហារីកមាត់ស្បូនលើកដំបូងគេបង្អស់​លើ​ពិភពលោកនៅឆ្នាំ១៩៩១ ហើយបាន​ប្រកាស​​ឱ្យប្រើប្រាស់​នៅ​ឆ្នាំ២០០៦។
លោកដេវ ហ្កចច៍ បន្តថា បន្ទាប់ពីមានការ​ចាក់វ៉ាក់សាំងការពារនៅក្នុងប្រទេសអូស្រ្តាលី​បន្ចុប្បន្ននេះមានសិស្ស​ស្រីអូស្រ្តាលីថ្នាក់​អនុវិទ្យា​ល័យចំនួន៨០% ត្រូវបានចាក់វ៉ាក់ សាំងការ​ពារ។ស្រដៀងគ្នានេះដែរ កម្មវិធីចាក់​វ៉ាក់សាំង​ការពារបានចាប់ផ្តើមអនុវត្តនៅសហរដ្ឋអាមេរិក កាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ ក្រិក​ នូវែល​សេឡង់ កូរ៉េខាងត្បូង និងប្រទេស​ស៊ុយ​អែត។

មន្រ្តីស្ថានទូតអូស្រ្តាលីបន្តថា លើសពីឈ្មោះ​ជាអ្នកទទួលជ័យលាភី ជាប្រជាពលរដ្ឋឆ្នើម​របស់ប្រទេសអូស្រ្តាលីប្រចាំឆ្នាំ២០០៦ លោក​សាស្រ្តាចារ្យ​ អៀន ហ្វ្រេហ្ស័រ បានទទួលជ័យ​លាភី​ជាច្រើនដទៃទៀត ដូចជាជ័យលាភី​CSIRO Eureka ចំពោះភាពជាអ្នកដឹកនាំក្នុង​វិទ្យាសាស្រ្ត​នៅឆ្នាំ២០០៥ មេដាយ Howard Florey​ចំពោះ​ការ​ស្រាវជ្រាវវេជ្ជសាស្រ្តនៅឆ្នាំ​២០០៧ ជ័យ​លាភី​របស់នាយករដ្ឋមន្រ្តីនៅ​ឆ្នាំ​២០០៨ ជ័យ​លាភី​Balzanចំពោះឱសថការពារ​នៅឆ្នាំ២០០៨​និងមេដាយមាសពីសមាគម​ឱសថអូស្រ្តាលី​នៅឆ្នាំ២០០៩ ។

ដើម្បីចូលរួមជាមួយដំណើរទស្សនកិច្ចរបស់​លោកសាស្ត្រាចារ្យ​ អៀន ហ្វ្រេហ្ស័រ នៅភ្នំពេញ ស្ថាន​ទូតអូស្រ្តាលីបានបញ្ចាំងខែ្សភាពយន្តឯក​សារ​ស្តីពីការតាមប្រមាញ់ជំងឺ​មហា​រីកជូនតំណាង​មក​ពីវិស័យសុខាភិបាលនៅកម្ពុជាទស្សនា ។​ភាព​យន្ត​ឯកសារនេះ បង្ហាញពីការខិតខំប្រឹង​ប្រែង​របស់ក្រុមការងាររបស់លោកសាស្រ្តាចារ្យ​អៀន ហ្វ្រេហ្ស័រ ក្នុងការបណ្តុះបណ្តាលភ្នាក់ងារ​សុខា​ភិបាលនៅកោះVanuatuក្នុងការការពារ​វ៉ាក់​សាំង​នេះឱ្យបានល្អប្រសើរ។ការបង្កើតវ៉ាក់​សាំងការពារមេរោគHPVគឺជាឧទាហរណ៍មួយ នៃកំណត់ត្រាភាពប៉ិនប្រសប់​ដ៏អស្ចារ្យ​មួយ​របស់អូស្រ្តាលីក្នុងវិស័យស្រាវជ្រាវវិទ្យា​សាស្រ្ត​និងការអភិវឌ្ឍ ។

អ្នកវិទ្យាសាស្រ្តអូស្រ្តាលីបាននិងកំពុងទទួល​ខុសត្រូវចំពោះការរកឃើញវេជ្ជសាស្រ្តជាច្រើន​ដែលបានធ្វើឱ្យប្រសើរឡើងដល់ជីវិតមនុស្សរាប់​លាននាក់ ដោយរាប់បញ្ចូល​ទាំងការបង្កើត​ស្កែន័រ​អ៊ុលត្រាសោន ការវះកាត់បន្ថែមប្រព័ន្ធ ជំនួយ​សំឡេងដែលត្រូវបានបង្កើតឡើងដើម្បី​ជាជំនួយ​ដល់ការលំបាកស្តាប់និងថ្លង់ក្នុងកម្រិត​ធ្ងន់ធ្ងរ​ ។ ថ្នាំរីលិនហ្សា ជាថ្នាំការពារជំងឺ​ផ្តា​សាយ​​ធំដំបូង​បំផុតក្នុងពិភពលោក ដែលត្រូវ​បាន​​បង្កើត​​នៅឆ្នាំ១៩៩៦ និងម៉ាស៊ីនសូឡាស្កែន ដែលត្រូវ​បានបង្កើតនៅឆ្នាំ១៩៩៨ ដែល​អាច​ធ្វើការ​កំណត់បាននូវសាច់ដុំមហារីកបានយ៉ាង​រហ័ស។ក្នុងចំណោមជនជាតិអូស្រ្តាលីទទួល​រង្វាន់ណូបែល១០នាក់​ ៩នាក់មានស្នាដៃផ្នែក​វិទ្យាសាស្រ្ត ។ ជំងឺ​មហារីក​មាត់​ស្បូន​​​បាន​សម្លាប់​ស្ត្រី​​ទូទាំង​ពិភព​លោក​​ជាង​២៣០.០០០​នាក់ ក្នុង​១ឆ្នាំ ។

​ក្នុងសុន្ទ​រកថា​​​របស់​លោកជំទាវ​ផេននី  រីឆាដ​ស៍​ (Penny Richards) ​ឯកអគ្គរាជទូត​​អូស្ត្រាលី​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ក្នុង​ឱកាស​​ចាក់​បញ្ចាំង​ខ្សែ​ភាព​​​យន្ត​ឯកសារ​​ស្តីពី​ «​ការ​តាម​ប្រមាញ់​ជំងឺ​មហារ​ីក » បានបង្ហាញ​​ថា ជំងឺ​មហារីក​​ជា​ជំងឺ​ដែល​អាច​ប៉ះពាល់​​យើង​ទាំងអស់​គ្នា ក្នុង​កាលៈទេសៈ​​ណា​មួយ​នៃ​ជីវិត​​របស់​មនុស្ស​យើង​គ្រប់ៗគ្នា ។ មនុស្ស​​ម្នាក់​ក្នុង​ចំណោម​​បីនាក់ នឹង​កើត​ជំងឺ​មហារីក ។ យើង​​ទាំងអស់​គ្នា​​សុទ្ធ​តែ​ធ្លាប់​​ស្គាល់​​​អ្នកណា​ម្នាក់​ដែល​កើតជំងឺ​មហារីក ។ នៅទូទាំង​ពិភព​លោក​មាន​ប្រជាជន​ជាង​​២៥​លាន​​នាក់​កំពុង​​រស់​នៅ​ដោយ​មាន​ជំងឺ​មហារីក​ ។ រហូត​ដល់​ឆ្នាំ​​២០២០​ ជំងឺ​មហារីក​នឹង​​សម្លាប់​​​មនុស្ស​​​ជាង​​១០​លាន​​នាក់​ក្នុង​មួយ​ឆ្នាំ ។ ដោយ​មាន​​តួលេខ​​ដ៏ច្រើន​​​បែបនេះ​ យើង​ប្រហែល​​ជាអាច​បាក់​ទឹក​ចិត្ត​ចុះ​ចាញ់​​សង្គ្រាម​​​ប្រឆាំង​​​នឹង​ជំងឺ​មហារីក​ដោយ​ងាយ​ ស្រួល ។  ក៏ប៉ុន្តែ​​ មាន​ការ​​រីក​ចម្រើន​ក្នុង​ការ​ស្រាវជ្រាវ​​ ហើយ​​​ខ្ញុំ​មាន​​សេចក្តី​​សោមនស្ស​រីករាយ​​យ៉ាង​​​ក្រៃលែង​​​នា​ថ្ងៃនេះ និង​សូម​ស្វាគមន៍​​​​ការអញ្ជើញ​​​ចូលរួម​​​របស់​លោក​​សាស្ត្រា​ចារ្យ​​ អៀន ហ្វ្រេហ្ស័រ ដែល​ជាវីរជន​​ឆ្នើម​​មួយ​រូប​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ជំងឺ​ដ៏កាច​សាហាវ​​មួយនេះ ។

លោក​​សាស្ត្រាចារ្យ​អៀន ហ្វ្រេហ្ស័រ ​កើត​នៅ​ក្នុង​តំបន់ Glasgow ក្នុង​ប្រទេស​​ស្កុតឡែន ​ហើយ​បាន​​​បញ្ចប់​ការ​សិក្សា​​នៅ​សាកល​​វិទ្យា​ល័យ​​អេឌីនបឺក(University of Edinburgh) ។ នៅ​​ឆ្នាំ​១៩៩១​ លោក​សាស្ត្រាចារ្យ​​ហ្វ្រេហ្ស័រ​ ត្រូវ​បាន​តែងតាំង​​ជា​ប្រធាន​នៃមជ្ឈមណ្ឌល​​សម្រាប់​ការ​ស្រាវ​ជ្រាវ​​អំពី​ជំងឺ​មហារីក​ និង​ប្រព័ន្ធ​​ការពារ​រាង​កាយ (ដែល​សព្វ​ថ្ងៃ​បាន​​ក្លាយ​​ជា​​វិទ្យា​ស្ថាន​​សាកលវិទ្យា​ល័យ​​ឃ្វីន​ហ្សឺ​លែន​​ ​ដាយអឺមិនធិណា  The University of Queensland  Diamantina ) ។ នា​ខែ​កុម្ភៈ​​ដើម​​ឆ្នាំ​នេះ ​គេ​បាន​​ប្រកាស​​តែងតាំង​​គាត់​ជានាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​​ស្រាវ​ជ្រាវ​​សុខ​ភាព​​​មួយ​​ហៅ​ថា ​ Translational Research Institute  នៅ​​ទីក្រុង​​ប្រ៊ីស្បែន​ ។

លោក​​​សាស្ត្រាចារ្យ​​ ហ្វ្រេហ្ស័រ​ បាន​សិក្សា​​​អស់​ជា​​ច្រើន​ឆ្នាំ​ ដោយ​ផ្តោត​ទៅ​លើ​​ទំនាក់​ទំនង​​រវាង​​វីរុស  Human Papilloma Virus (HPV)  ​និងជំងឺ​មហារីក​​មាត់​ស្បូន​ ។  ក្នុង​ឆ្នាំ​​១៩៩១​ លោក​សាស្ត្រាចារ្យ​​ ហ្វ្រេហ្ស័រ​ និង​ក្រុម​​​របស់​​​គាត់​​​បាន​បង្កើត​នូវ​វ៉ាក់​សាំង​​សម្រាប់​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​​ដំបូងបំផុត​នៅលើ​​​ពិភព​ លោក​ ។   វ៉ាក់​សាំង​​នេះ ត្រូវ​បាន​គេ​ដាក់​​​ឱ្យ​ប្រើ​ប្រាស់​​​នៅឆ្នាំ​២០០៦ ហើយ​ក្នុង​​ឆ្នាំ​ដដែល​​​នោះ​​ដែរ​លោក​សាស្ត្រាចារ្យ​ ហ្វ្រេហ្ស័រ​ ក៏​បាន​​ទទួល​​​រង្វាន់​​ជា​ប្រជាជនអូស្ត្រាលី​​ឆ្នើម​​ប្រចាំ​ឆ្នាំ​២០០៦។

ការ​បង្កើត​វ៉ាក់​សាំង​​ប្រឆាំង​​​នឹងវីរុស​ HPV គឺគ្រាន់​​តែជា​​ឧទាហរណ៍​​មួយ​បញ្ជាក់​​​អំពី​ស្នាដៃ​​និង​របកគំហើញ​ផ្នែក​វិទ្យាសាស្ត្រ​​ថ្មីៗ​​គួរ​​ឱ្យ​កត់​​សម្គាល់​​របស់​​​ប្រទេស​​អូស្ត្រាលី​​​តែប៉ុណ្ណោះ ។ ចំណុច​ខ្លាំង​​នៃ​ការ​ស្រាវ​ជ្រាវ​​វិទ្យា​សាស្ត្រ​​របស់​ប្រទេស​​អូស្ត្រាលី​​ មាន​​នៅ​ក្នុង​វិស័យ​​វិទ្យា​សាស្ត្រ​​​​សិក្សា​លំហ​ក្រៅភព វិទ្យាសាស្ត្រ​​បរិស្ថាន​ ឱសថ​​សាស្ត្រ​ ជីវវិទ្យា​ និង​ការ​​សិក្សា​អំពី​ប្រព័ន្ធ​​​ការពារ​រាង​កាយ​ ៕