ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សៀម​ នឹង​ចូល​ទៅ​បក​ស្រាយ​នៅ​តុលាការ​ឡា​អេ​ដំណាច់​ខែ​នេះ

14 ឆ្នាំ មុន

​គេ​ហ​ទំព័រ​ម៉ា​ទិ​ឈុន ផ្សាយ​ថ្ងៃ​ទី​៤ ឧសភា ​ឱ្យ​ដឹង​ថា លោក​កា​ស៊ីត ភីរម្យ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​បាន​ថ្លែង​ថា នៅ​ថ្ងៃ​ទី​៣០ និង​៣១ ឧសភា ខាង​មុខ​តុលាការ​យុត្តិ​ធម៌​​អន្តរ​ជាតិ​​​អនុញ្ញាត​ឱ្យ​មន្ត្រី​ថៃ​ចូល​ថ្លែង​បញ្ជាក់​នៅ​ចំពោះ​មុខ​ក្រុម​ចៅ​ក្រម​​ ហើយ​ថៃ​បាន​ចាត់​តាំង​ឱ្យ​​លោក​វីរ៉ា​ឆៃ​ ផ្លា​សាយ ឯក​អគ្គ​រាជ​ទូត​ប្រចាំ​ក្រុង​ឡា​អេ ប្រទេស​ហូឡង់

​គេ​ហ​ទំព័រ​ម៉ា​ទិ​ឈុន ផ្សាយ​ថ្ងៃ​ទី​៤ ឧសភា ​ឱ្យ​ដឹង​ថា លោក​កា​ស៊ីត ភីរម្យ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​បាន​ថ្លែង​ថា នៅ​ថ្ងៃ​ទី​៣០ និង​៣១ ឧសភា ខាង​មុខ​តុលាការ​យុត្តិ​ធម៌​​អន្តរ​ជាតិ​​​អនុញ្ញាត​ឱ្យ​មន្ត្រី​ថៃ​ចូល​ថ្លែង​បញ្ជាក់​នៅ​ចំពោះ​មុខ​ក្រុម​ចៅ​ក្រម​​ ហើយ​ថៃ​បាន​ចាត់​តាំង​ឱ្យ​​លោក​វីរ៉ា​ឆៃ​ ផ្លា​សាយ ឯក​អគ្គ​រាជ​ទូត​ប្រចាំ​ក្រុង​ឡា​អេ ប្រទេស​ហូឡង់​ ជា​អ្នក​ចូល​បក​ស្រាយ​ដោយ​ចំណាយ​ពេល​ប្រហែល​៣​ទៅ​៤​ម៉ោង​។

​ប្រភព​​នោះ​បន្ត​ថា ក្រោយ​ពី​​បក​ស្រាយរួច​នឹង​​រៀប​ចំ​ធ្វើ​ឯក​សារ​បញ្ជាក់​ពី​បទ​ចោទ​ប្រកាន់​ដាក់​ទៅ​តុលាការ​ ក្នុង​នោះ​រួម​មាន​ឯក​សារ​ប្រវត្តិ​សាស្ត្រ​ផង​។ ​ក្នុង​ដំណើរ​ការ​របស់​តុលាការ​នឹង​ត្រូវ​ចំណាយ​ពេល​ពី​៤​ទៅ​៥​ខែ​ ហើយ​រំពឹង​ថា ការ​សំរេច​របស់​តុលាការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ​​អាច​នឹង​ចាប់​ផ្តើម​នៅ​ដើម​ឆ្នាំ​២០១២​។

ទោះ​បី​ជា​បែប​ណាក្តី ​ព័ត៌​មាន​ដែល​រាយ​ការណ៍​ដោយ​គេ​ហ​ទំព័រ​ម៉ាទិ​ឈុន​នេះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវ​​ការ​ណា​មួយ​ពី​មន្ត្រី​​កម្ពុជា​នៅឡើយ​ទេ តែ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ​ ណាំ​ហុង​ ពេល​វិល​ត្រឡប់​មក​ពី ដាក់​ពាក្យ​ស្នើ​សុំ​ជា​ផ្លូវ​​ការ​ទៅ​តុលាការ​ក្រុង​ឡា​អេ​ឱ្យ​បក​ស្រាយ​​សាល​ដីកា​ឆ្នាំ​១៩៦២​បាន​មាន​ប្រសាសន៍​ថា តុលាការ​មាន​​ពេល​រៀប​ចំ​ឯក​សារ​នានា​យ៉ាង​តិច​ក៏​២​ទៅ​៣​ខែ​ទៀត​ដែរ ៕