ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ព័ត៌​មានមាន​​តួ​នាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ភ័យ​នៃ​គ្រោះ​មហន្ត​រាយ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ ការរំលេច​អោយ​​ឃើញ​​នូវ​តួនាទី​របស់​សារព័ត៌មាន​ក្នុង​ការ​កាត់​បន្ថយ ​គ្រោះ​ភ័យ​នៃ​គ្រោះ​មហន្តរាយ​និង​ការ​បន្សុំា​នឹង​​បម្រែ​បម្រួល​អាកាស​ធាតុ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី៤ ​ខែ​ឧសភា ​ឆ្នាំ​២០១១ ​ក្រសួងព័ត៌មាន​និង​​អង្គ​ការ​ ​Action aid ​បាន​រៀបចំ​កិច្ច​ពិភាក្សា​​ពិសេស​​មួយ​ដោយ​មាន​ការ​ចូលរួម​ជា​អធិបតី​ពី​​លោក​ ខៀវ កាញារីទ្ធ​ រដ្ឋមន្រ្តី​

រាជ​ធានី​ភ្នំពេញ​​ ៖ ការរំលេច​អោយ​​ឃើញ​​នូវ​តួនាទី​របស់​សារព័ត៌មាន​ក្នុង​ការ​កាត់​បន្ថយ ​គ្រោះ​ភ័យ​នៃ​គ្រោះ​មហន្តរាយ​និង​ការ​បន្សុំា​នឹង​​បម្រែ​បម្រួល​អាកាស​ធាតុ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី៤ ​ខែ​ឧសភា ​ឆ្នាំ​២០១១ ​ក្រសួងព័ត៌មាន​និង​​អង្គ​ការ​ ​Action aid ​បាន​រៀបចំ​កិច្ច​ពិភាក្សា​​ពិសេស​​មួយ​ដោយ​មាន​ការ​ចូលរួម​ជា​អធិបតី​ពី​​លោក​ ខៀវ កាញារីទ្ធ​ រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន និង​ការ​ចូល​រួម​ពី​បណ្តានិពន្ធនាយក និពន្ធនាយក​រង​មកពីស្ថាប័នសារព័ត៌មានមួយចំនួន ។

លោកខៀវ កាញារីទ្ធ មានមានប្រសាសន៍​ថា ការពិភាក្សានេះមានសារសំខាន់ណាស់ដើម្បី​ពញ្ញាក់ស្មារតីអ្នកសារព័ត៌មានឱ្យយល់​ដឹង​អំពីតួនាទីនិងផ្សព្វផ្សាយព័ត៌មានអំពីការ​ប្រែប្រួលអាកាសធាតុដើម្បីកាត់បន្ថយគ្រោះមហន្តរាយ​ដែលបណ្តាលមកពីគ្រោះធម្មជាតិ ​ខណៈ​ពេល​ដែលប្រទេសនៅ​លើពិភពលោកបាន​ចំណាយ​ប្រាក់ប្រមាណជាង​១០ពាន់លានដុល្លារ​ដើម្បី​ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ។

លោកបញ្ជាក់ថា ក្នុងថវិកាជាង​១០​ពាន់​លានដុល្លានេះគឺគេចំណាយតែ៤%ប៉ុណ្ណោះសម្រាប់កម្មវិធីបង្ការគ្រោះមហន្តរាយ ។ ដូច​ជានៅកម្ពុជាយើងបានប្រើប្រាស់ប្រព័ន្ធ​សារព័ត៌​មានដើម្បីផ្សព្វផ្សាយនិងពន្យល់ប្រជាជនឱ្យ​យល់​អំពីគ្រោះថ្នាក់នៃការរាតត្បាតនៃជម្ងឺផ្តាសាយ​បក្សីដែលធ្វើឱ្យ​កម្ពុជាទទួលចំណាត់​ថ្នាក់​ល្អក្នុង​ចំណោមប្រទេសជា​ច្រើនលើពិភពលោក ។ ដូច​គ្នានេះផងដែរ ការ​ផ្សព្វផ្សាយមុនតាមរយៈសារ​ព័ត៌មានអំពីវិធានការការពារ​ និងគ្រោះថ្នាក់នៃ​ជម្ងឺគ្រុនឈាមហើយបានធ្វើអោយការរាតត្បាត​នៃជម្ងឺនេះមានការថយចុះ ។ ដូច្នេះតួនាទីសារ​ព័ត៌មានមានសារសំខាន់ណាស់ក្នុងការចូលរួមកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយ​និងការបន្សុំាទៅ​នឹងបម្រែបម្រួល​អាកាសធាតុ ។

លោកស្រី ខារ៉ូឡាញ ម៉ាកខូលែន នាយិកា​អង្គ​ការ Action aid បានទទួលស្គាល់ថា សារ​ព័ត៌មានគឺមានតួនាទីសំខាន់ណាស់ក្នុងការ​ផ្សព្វផ្សាយឱ្យប្រជាជនបានយល់ដឹងនិង​អប់រំ​អោយពួកគាត់មានវិធានការក្នុងការទប់ស្កាត់នូវគ្រោះ​មហន្តរាយនិងឥទ្ធិពលនៃការប្រែប្រួលអាកាស​ធាតុនិងជម្ងឺឆ្លងផ្សេងៗ ។ លោកស្រី​លើក​ឡើងថាបច្ចុប្បន្ននេះប្រសិន​បើ​សារ​ព័ត៌មាន​​មិនបានផ្សព្វផ្សាយអោយប្រជាជនបានដឹងមុន ឬបានយល់ទេនោះគ្រោះធម្មជាតិនឹងបង្កមហន្ត​រាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនមិនខាន។ ដូច្នេះហើយគេ​មិន​អាច​នឹងមើលរំលងតួនាទីរបស់ សារព័ត៌មានទេ ។

កិច្ចពិភាក្សានោះក៏មានការលើកឡើងអំពីបទពិសោធន៍របស់ស្ថាប័នសារព័ត៌មានក្នុង​ការ​ផ្សព្វផ្សាយអំពីបញ្ហាដែលទាក់ទងនឹងប្រធានបទ គ្រោះមហន្តរាយនិងបម្រែបម្រួល​នៃធាតុ​អាកាស​ផងដែរ ។ ទន្ទឹមនោះកិច្ចពិភាក្សា​បានអំពាវនាវ​ឱ្យ​មានកិច្ចសហការគ្នាកាន់តែរឹងមាំរវាងស្ថាប័ន​សារព័ត៌មាន និងអង្គការសង្គមស៊ីវិល រួមទាំង​ស្ថាប័នពាក់ព័ន្ធ​ដើម្បីលើក​កម្ពស់ការផ្សព្វផ្សាយ​អប់រំ​ប្រជាជនឱ្យបានដឹងអំពីវិធានការទប់​ស្កាត់​និងគ្រោះថ្នាក់នៃគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ៕