ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បាន​ហើយ មហាចោរ​ដ៏​ល្បីឈ្មោះ​ម្នាក់​នៅ​ក្នុង​ខេត្តកោះកុង

1 ឆ្នាំ មុន
  • កោះកុង

កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរៈភូមិន្ទ បាន​ចុះ​ចាប់ខ្លួន​មហាចោរ​ដ៏​ល្បីឈ្មោះ​ម្នាក់ មាន​ទីលំនៅ​ក្នុង​ខេត្តកោះកុង តាម​ដីកា

ខេត្តកោះកុង ៖ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរៈភូមិន្ទ បាន​ចុះ​ចាប់ខ្លួន​មហាចោរ​ដ៏​ល្បីឈ្មោះ​ម្នាក់ មាន​ទីលំនៅ​ក្នុង​ខេត្តកោះកុង តាម​ដីកាចាប់ខ្លួន​លេខ​៤៣៤៣ ត​.​ព្រ ចុះ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកោះកុង លោក ឡោ ក្រឹម​។

លោក​វរសេនីយ៍ឯក យស ចាន់​វិចិត្រ អធិការ​នគរបាល​ក្រុង​ខេមរៈភូមិន្ទ ដែល​ដឹកនាំ​ប្រតិបត្តិការ​តាម​ចាប់ខ្លួន​មហាចោរ​ដ៏​ល្បីឈ្មោះ​ម្នាក់​នោះ បាន​បញ្ជាក់​ថា ជន​ដែល​ត្រូវ​ចាប់ខ្លួន (​មេចោរ​) តាម​ដីកា​ខាងលើ មានឈ្មោះ ពោធិ៍ វ៉ា​ន់​វិ​ធួន ហៅ​ធួន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត​នៅ​ក្នុងភូមិ​៣ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង​។ ហើយ​មេចោរ​នោះ​ជាប់ចោទ​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ការ​ប្រព្រឹត្តិ​អំពើ​ហិ​.​ង្សា​» និង​បទ «​ការ​មិន​រាង​ចាល​ក្នុង​បទមជ្ឈិម បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទមជ្ឈិម​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​៣ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០​។ បទល្មើស​នេះ មាន​ចែង និង​បញ្ញត្តិ​ផ្តន្ទាទោស​តាម​មាត្រា​៣៥៧ ចំណុច​ទី​២ និង​មាត្រា​៨៨ នៃ​ក្រមព្រហ្មទណ្ឌ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ការ​ស្ទាក់​ចាប់ខ្លួន​មេចោរ​ដ៏​ល្បីឈ្មោះ​ម្នាក់​នេះ​បាន គឺ​នៅ​ចំណុច​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ខណៈ​ពេល​ដែល​ជនល្មើស​រូប​នេះ កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​។ បន្ទាប់​ពី​ចាប់ខ្លួន​មហាចោរ​ឈ្មោះ​ធួន​នេះ​បាន​ភ្លាម មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សម្ដែង​ការ​សាទរ​យ៉ាង​ខ្លាំង ព្រោះ​ក្នុង​រយៈពេល​រាប់​សិប​ឆ្នាំ​កន្លង​មក មហាចោរ​រូប​នេះ​បាន​សាង​កេរ្តិ៍ឈ្មោះ​ខាង​លួច គាស់​សោរ​ផ្ទះ ឬ​ហាង​លក់ដូរ ដើម្បី​ចូល​លួច​យក​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​អស់​រាប់​សិប​កន្លែង​ទៅ​ហើយ​។ ក្រៅពី​នេះ នៅ​មាន​ធ្វើ​សកម្ម​ភាព​សេព រក្សា​ទុក និង​ចែកចាយ​គ្រឿង​ញៀ​.​ន​យ៉ាង​សកម្ម​ទាំង​នៅ​ខេត្តកោះកុង និង​នៅ​រាជធានី​ភ្នំពេញ​ទៀត​ផង​។

បើ​តាម​ប្រភព​ច្បាស់​ការណ៍ លើក​ឡើង​ថា នេះ​ជា​ការ​ចាប់​លើក​ទី​៣​មក​ហើយ ដែល​កាលពី​ចាប់ខ្លួន​លើក​ទី​២ មេចោរ​រូប​នេះ​ត្រូវ​តុលា​រការ​ផ្តន្ទាទោស​ជា​ច្រើន​ឆ្នាំ​ខ្លាំង​ណាស់ ប៉ុន្តែ​មាន​មន្ត្រី​ប៉ូលិស​បង្ក្រាប​គ្រឿង​ញៀ​.​ន​ក្រសួងមហាផ្ទៃ​ម្នាក់ ធ្វើ​ជា​ខ្នងបង្អែក​រត់ការ​ដោះ​លែង​មហាចោរ​រូប​នេះ​អោយ​រួចខ្លួន​មុន​កាលកំណត់ ដើម្បី​យក​មហាចោរ​ល្បីឈ្មោះ​នេះ ធ្វើ​ជា​ភ្នាក់ងារ​សម្ងាត់​ស្រាវជ្រាវ​បទល្មើស​គ្រឿង​ញៀ​.​ន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​អង្គភាព ACU កំពុង​បើក​ការ​ស្រាវជ្រាវ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ