ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​​​ចរាចរណ៍​​បញ្ជូន​​​ម្ចាស់រថ​យន្ត​​បុកវិមាន​​ឯករាជ្យ​​​ទៅគុកព្រៃ​ស​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ម្ចាស់រថយន្តរ៉ង់រ៉ូវែរ (RANGE ROVER) ដែលគេស្គាល់ថា ជា ប្រធានក្រុមហ៊ុនចំការកៅស៊ូមួយ​ ហើយ​ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុកអាង​បា.ញ់ទឹកវិមាន​ឯករាជ្យ កាលពីវេលារំលងអធ្រាត្រក្រោយពីបញ្ចប់​បុណ្យចូលឆ្នាំខ្មែរបានប៉ុន្មានថ្ងៃនោះ ត្រូវបាន​នគរ​បាលការិយាល័យចរាចរណ៍ផ្លូវគោកនៃ​ស្នង​ការដ្ឋានរាជធានី

រាជ​ធានី​ភ្នំពេញ ៖ ម្ចាស់រថយន្តរ៉ង់រ៉ូវែរ (RANGE ROVER) ដែលគេស្គាល់ថា ជា ប្រធានក្រុមហ៊ុនចំការកៅស៊ូមួយ​ ហើយ​ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុកអាង​បាញ់ទឹកវិមាន​ឯករាជ្យ កាលពីវេលារំលងអធ្រាត្រក្រោយពីបញ្ចប់​បុណ្យចូលឆ្នាំខ្មែរបានប៉ុន្មានថ្ងៃនោះ ត្រូវបាន​នគរ​បាលការិយាល័យចរាចរណ៍ផ្លូវគោកនៃ​ស្នង​ការដ្ឋានរាជធានី ចាប់បញ្ជូន​ខ្លួនទៅពន្ធនាគា​​ព្រៃ.​ស កាលពីព្រឹកថ្ងៃទី៤ ឧសភា ដោយ​​យោង​តាម​ដី​ការបស់តុលាការ ។

មន្ត្រីនគរបាលចរាចរផ្លូវគោកបានរំលឹកថា កាលពីវេលាម៉ោង៣ និង៣០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី២០ មេសា ឆ្នាំ២០១១ កន្លង​មក​មានរថ​យន្តមួយគ្រឿងម៉ាករ៉ង់រ៉ូវែរ (RANGE ROVER) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2P-5368 បានបើកតាមមហាវិថីព្រះនរោត្តម ឆ្ពោះ ទៅទិសខាងត្បូង ។ លុះដល់កែងវិថីព្រះសុរាម្រឹត រថយន្តបានជ្រុលទៅបុកអាងបាញ់ទឹកវិមានឯក​រាជ្យ បណ្ដាលឱ្យប្រេះអាងទឹកហើយ​ព្យា​យាម​បើករត់គេចទាំងរថយន្ត​ដាច់​កង់ឆ្វេងខាងមុខ ។

ប្រភពដដែល​បន្ត​ថា ពេលបើកបាន​ប្រហែលជាដប់ម៉ែត្រពីចំណុចកើតហេតុទើបរថយន្តនោះឈប់ ហើយ​អ្នក​បើក​បរ​​​​​ត្រូវ​​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ មន្ទីរ​ពេទ្យឯកជនមួយនៅ
ម្តុំផ្សារ​ដេប៉ូ ខណ្ឌទួលគោក។​ លុះព្រឹក​ឡើង ​ទើប​បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដោយសារមានរបួសចំក្បាល ។ ម្ចាស់រថយន្តដែលចង​កំហឹង​ នឹងអាងបាញ់ទឹក​វិមានឯករាជ្យនេះ​ត្រូវ​បានគេ​ស្គាល់ថា ឈ្មោះ​លីម អេងគាត ភេទ​ប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន សញ្ជាតិម៉ាឡេស៊ី ជាប្រធានក្រុមហ៊ុនចំការកៅស៊ូមួយ និងស្នាក់​នៅ​ក្នុងខណ្ឌចំការមន ។

មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយពី​សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតអស់រយៈ​ពេលច្រើន​សប្តាហ៍មក​លោកលីម អេ​ង​គាត បាន​ជា​សះស្បើយមុខរបួសឡើង​វិញ ហើយ​ទើប​នៅវេលា​ម៉ោង​១១​ព្រឹកថ្ងៃទី៤ ឧសភា ឆ្នាំ​២០១១ នេះ កម្លាំង​នគរ​បាលការិយាល័យចរា​ចរណ៍​ផ្លូវគោក ក៏​បាន​ឃាត់​​ខ្លួនបញ្ជូនទៅ ពន្ធនា​គា​ព្រៃ.ស​តែម្តង ដោយ​​យោង​តាម​ដីកា​របស់​លោក​មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូងរាជធានីភ្នំពេញ ចោទពីបទ​បំផ្លិច​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ៕