ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនជនស្រី-ប្រុសទាំងនេះ​ទៅតុលាការខេត្ត​ ​ក្នុង​ករណីជួញ-ដូរ-គ្រឿ-ង-ញៀ-ន

10 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ចំនួន​០៨​នាក់ មាន​ប្រុសមាន​ស្រី ដែល​ជាប់​សង្ស័យ​ពី​បទល្មើស​ជួ​ញ​ដូរ​គ្រឿងញៀន​ខុសច្បាប់ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី៣១ ឧសភា ក្រោយ​បញ្ចប់​នីតិវិធី​សួរនាំ នៅ​ការិយាល័យ​ជំនាញ​ ។…

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ចំនួន​០៨​នាក់ មាន​ប្រុសមាន​ស្រី ដែល​ជាប់​សង្ស័យ​ពី​បទល្មើស​ជួ​ញ​ដូរ​គ្រឿងញៀន​ខុសច្បាប់ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី៣១ ឧសភា ក្រោយ​បញ្ចប់​នីតិវិធី​សួរនាំ នៅ​ការិយាល័យ​ជំនាញ​ ។

តាម​រយៈ​របាយ​ការ​ណ៍ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​បញ្ជាការដ្ឋាន​កងរាជអាវុធ ហត្ថ​ខេត្ត ជនសង្ស័យ​ទាំង​០៨​នាក់​នោះ​រួម​មាន ១-​ឈ្មោះ សាំង សត្យា ភេទប្រុស ​អាយុ​២៥​ឆ្នាំ ២-ឈ្មោះ ជុំ វាសនា ភេទប្រុស ​អាយុ​២៦​ឆ្នាំ ៣-ឈ្មោះ រើ​ន រស្មី ភេទប្រុស ​អាយុ​២៣​ឆ្នាំ ៤-ឈ្មោះ រឿ​ន វណ្ណ​ដាវ ភេទប្រុស ​អាយុ​១៨​ឆ្នាំ ៥-ឈ្មោះ ង៉ា ង៉ា​ន់ ភេទប្រុស​ អាយុ​១៧​ឆ្នាំ ៦-​ឈ្មោះ សាន សុ​ឆាក់​រ៉ា ភេទប្រុស​ អាយុ​៣៥​ឆ្នាំ ៧-​ឈ្មោះ ឡឹប រ៉​ហ្វី​លី​ន ភេទស្រី​ អាយុ​២២​ឆ្នាំ និង​៨-​ឈ្មោះ ហ៊ុន ហាន ហៅ ធំ ភេទប្រុស​ អាយុ​២២​ឆ្នាំ​។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ប្រាប់​ថា ក្រុម​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន បង្ក្រាប​បាន​ពេល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នេះ​ជាក់ស្ដែង កាលពី​ល្ងាច​ថ្ងៃ​ទី២៩ ឧសភា នៅ​ចំណុច​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ​។ ប៉ុន្តែ​មាន​ម្នាក់​ឈ្មោះ ហ៊ុន ហាន ហៅ ធំ ដែល​ជា​បក្សពួក ត្រូវ​បាន​កម្លាំង​ជំនាញ ធ្វើការ​ស្រាវជ្រាវ​ឃាត់​បាន​ចុង​ក្រោយ នៅ​រសៀល​ថ្ងៃ​ទី ៣០ ឧសភា នៅ​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំប ង​។

ជាមួយនឹង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​បាន​ទាំង​សំបុក​ខាងលើ​នេះ មន្ត្រី​ជំនាញ​រឹបអូស​បាន​វត្ថុ​តាង​ដូច​ជា ១,​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​០៦​កញ្ចប់ ដែល​មាន​ទម្ងន់​២៥,៦៤​ក្រាម ២,​ម៉ូតូ​ចំនួន​០២​គ្រឿង ដែល​ជា​មធ្យោបាយ​ជិះ​ប្រព្រឹត្ត​បទ ល្មើស និង៣,​ទូរស័ព្ទ​ដៃ​ចំនួន​០៧​គ្រឿង ​។ នៅ​ចំពោះ​មុខមន្ត្រី​ជំនាញ និង វត្ថុ​តាង ក្រុម​ជន សង្ស័យ​មួយ​សំបុក​នេះ បាន​សារភាព​ទ​ទូល​ស្គាល​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រមូលផ្ដុំ​គ្នា​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ទាំងនេះ​មែន ហើយ​វត្ថុ​តាង​នានា ដែល​សមត្ថកិច្ច​បាន​ដកហូត​ខាងលើ​នេះ ក៏​ជា​របស់​ពួក​ខ្លួន​ដែរ​។

លោក សូ ឌី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង បង្ក្រាប​បទល្មើស បាន​ប្រាប់​ថា មេបញ្ជាការ​កងរាជអាវុធ ហត្ថ​ខេត្ត លោក ហែម វុ​ទ្ធី បាន​បញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ បញ្ជូន​ក្រុម​ជនសង្ស័យ​ទាំង​០៨​នាក់​ខាងលើ​នេះ ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ច្បាប់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី ៣១ ឧសភា ក្រោយ​បញ្ចប់​នីតិវិធី​សួរនាំ​ ។

លោក​ប្រធាន​មន្ទីរ​រូប​នេះ​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ប្រវត្តិ​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ ជា​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្ន​ង​ខេត្ត ដែល​លោក​មេបញ្ជាការ​ខេត្ត ដាក់​ផែនការ​ឲ្យ​កម្លាំង​ជំនាញ​តាមដាន​សកម្ម​ភា​ពួក​គេ រហូត​ដល់​ពេល​នេះ​ត្រូវ​បាន​បង្ក្រាប​តែ​ម្ដង ខណៈ​ដែល​ពេល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​៕  

អត្ថបទសរសេរ ដោយ