បង្ក្រាបម៉ូតូគ្មានពន្ធចំនួន១៥គ្រឿង ហើយឱ្យម្ចាស់ចូលបង់ពន្ធ
- បន្ទាយមានជ័យ
មន្ត្រីចល័តផ្លូវ៥០ ស្នាក់ការគយរដ្ឋករក្រុងប៉ោយប៉ែត បានឆ្មក់បង្ក្រាប និងឃាត់ម៉ូតូគ្មានពន្ធចំនួន១៥គ្រឿង រួចអោយម្ចាស់ចូលចូលបង់ពន្ធ
មន្ត្រីចល័តផ្លូវ៥០ ស្នាក់ការគយរដ្ឋករក្រុងប៉ោយប៉ែត បានឆ្មក់បង្ក្រាប និងឃាត់ម៉ូតូគ្មានពន្ធចំនួន១៥គ្រឿង រួចអោយម្ចាស់ចូលចូលបង់ពន្ធ
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីចល័តផ្លូវ៥០ ស្នាក់ការគយរដ្ឋករក្រុងប៉ោយប៉ែត បានឆ្មក់បង្ក្រាប និងឃាត់ម៉ូតូគ្មានពន្ធចំនួន១៥គ្រឿង រួចអោយម្ចាស់ចូលចូលបង់ពន្ធ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្លូវភូមិក្បាលស្ពានមួយ ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
បើតាមមន្ត្រីគយ និងរដ្ឋករផ្នែកចល័តផ្លូវ៥០ បានប្រាប់ឱ្យដឹងថា ជាការណែនាំពីឯកឧត្តម នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋករខេត្តបន្ទាយមានជ័យ ដើម្បីប្រមូលពន្ធជូនរដ្ឋ មន្ត្រីជំនាញបានខិតខំយកចិត្តទុកដាក់ និងឆ្មក់បង្ក្រាបឃាត់ម៉ូតូចំនួន១៥គ្រឿង ដែលជាម៉ូតូគ្មានពន្ធ និងឯកសារ។
មន្ត្រីគយ និងរដ្ឋករផ្នែកស្រាវជ្រាវ និងបង្ក្រាប បញ្ជាក់ថា ក្រោយពីឆ្មក់បង្ក្រាបរយៈពេលប្រមាណ២ម៉ោងតាមដងផ្លូវនោះ មន្ត្រីជំនាញបានបង្ក្រាប និងឃាត់ម៉ូតូចំនួន១៥គ្រឿងដែលគ្មានឯកសារ និងគ្មានពន្ធ ហើយត្រូវនាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការគយនិងរដ្ឋករផ្នែកចល័តផ្លូវ៥០ ដើម្បីអោយម្ចាស់ចូលបង់ពន្ធ និងឯកសារពាក់ព័ន្ធ។
មន្ត្រីគយ និងរដ្ឋករ បញ្ជាក់ទៀតថា ជាការណែនាំពីអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ត្រូវតែបន្តធ្វើ និងបង្ក្រាបដូចភ្លៀងរលឹមរាល់ទំនិញ និងបទល្មើសគ្មានពន្ធ ដើម្បីប្រមូលពន្ធជូនរដ្ឋ ជាក់ស្តែងការឆ្មក់បង្ក្រាបឃាត់ម៉ូតូគ្មានពន្ធបានចំនួន១៥គ្រឿង នៅក្រុងប៉ោយប៉ែត ហើយនៅធ្វើជាបន្តបន្ទាប់ទៀត៕
ចែករំលែកព័តមាននេះ