ប៉ះទង្គិចគ្នានៅតំបន់កុលសម្ព័ន្ធភ្នំភាគខាងជើងកេនយ៉ាស្លា.ប់19នាក់
មន្ត្រីកេនយ៉ានិយាយថា ការប៉ះទង្គិចគ្នារវាងពួកកុលសម្ព័ន្ធភ្នំនៅតំបន់ដាច់ស្រយាល ភាគខាងជើងប្រទេសដែលមានព្រំដែនជាប់ជាមួយប្រទេសអេត្បូពី បណ្តាលឱ្យស្លា.ប់មនុស្សយ៉ាងហោចណាស់១៩នាក់ ហើយសន្តិសុខត្រូវបានរឹតបន្តឹងក្រែងមានការប៉ះទង្គិចគ្នាដោយ ការសងសឹកទៀត ។ ស្នងការប៉ូលិសនៅខេត្តដែលមានការប៉ះទង្គិចគ្នានោះ លោក Osman Warfa បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពលរដ្ឋកេនយ៉ា១៩នាក់បានត្រូវស្លា.ប់ក្នុងការប៉ះទង្គិចគ្នា នោះ។
ចែករំលែកព័តមាននេះ