ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​៥​គីឡូ! លោតឆត្រ​ឆ្លង​ដែន​ពី​ក្រៅ​ប្រទេស មក​ជាប់អន្ទាក់​នៅ​ប្រៃសណីយ៍​កម្ពុជា «​វត្ត​ភ្នំ​»

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ម្នាក់ នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​បាន​បង្ហើប​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ម្នាក់ នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​បាន​បង្ហើប​ឲ្យ​ដឹង​ថា សារធាតុ​ញៀ.ន​ជាង​៥​គីឡូក្រាម​ បាន​លោតឆត្រ​ឆ្លង​ដែន​ពី​ប្រទេស​អេ​ស្ប៉ា​ញ មក​ជាប់អន្ទាក់​របស់​សមត្ត​កិច្ច​កម្ពុជា តាម​រយៈ​បញ្ញើ​ប្រៃសណីយ៍​វត្ត​ភ្នំ និង​បាន​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ទៅ​ទទួលយក​កញ្ចប់​បញ្ញើ​នោះ ។

ដោយ​អនុវត្ត​តាម​បញ្ជា​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរ​បាល​ជាតិ និង​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម​ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ។

កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​៩ ព្រឹក កម្លាំង​ការិយាល័យ​រដ្ឋបាល​សរុប (​ក​១) ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក ម៉ាក់ សេរី​វឌ្ឍនៈ នាយករង​មន្ទីរ សហការ​ជាមួយ​ឯកឧត្តម ស៊ឹ​ម ធី អគ្គនាយករង​ប្រៃសណីយ៍​កម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណ​វិ​រ​: ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង និង​សមត្ថកិច្ច គយ​ប្រចាំការ​នៅ​ប្រៃសណីយ៍ ក្រោម​ការ​សម្របសម្រួល​ដោយ​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញារ​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន​ឆ្លង​ដែន តាម​រយ​:​កញ្ចប់​បញ្ញើ នៅ​ចំណុច​ប៉ុ​ស្តិ៍​ប្រៃសណីយ៍​កម្ពុជា (​វត្ត​ភ្នំ​) និង​នៅ​ចំណុច​បន្ទប់​លេខ B1B ជាន់​ទី​១១ ខុន​ដូ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ វ៉ូ ហ្វា​ង​ម៊ិ​ញ (VU QUANG MINH) ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ ជា​ជនជាតិ​វៀតណាម ។ និង​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀ.ន​រួម​មាន ៖
១-​សារធាតុ​ញៀ.ន​ប្រភេទ កេ​តា​មីន (KETAMINE) ទម្ងន់ ៤.២១២ ក្រាម (៤​គីឡូ និង​២១២​ក្រាម​)
២-​សារធាតុ​ញៀ.ន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ១.០១៨ ក្រាម (១​គីឡូ និង​០១៨​ក្រាម​) ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ