ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីឌុប​ធុនយក្ស​​​ដឹកទំនិញ​​​បែកកង់​​ប្រះ​ខ្លួន​​ដេក​ក្នុងប្រឡាយ​​ក្បែរ​ផ្លូវជាតិ​

14 ឆ្នាំ មុន

​ខេត្ត​ក្រចេះ​ ៖ ​​រថយន្តធុន​​យក្សមួយ​គ្រឿង​​​ដឹកទំនិញ​​​ពេញ​​ព្រៀប​​​ជួប​​ឧប្បត្តិ​ហេតុ​​​ក្រឡាប់​​ដេក​ក្នុង​​ប្រឡាយ​ស្នា​មភ្លោះ​ ក្បែរ​ផ្លូវជាតិ​​លេខ​​​៧ ​(អាស៊ាន) ​​បណ្តាល​​ឱ្យ​​​​មនុស្សពីរនាក់​​ ក្នុង​នោះ​​​អ្នក​​បើកបរ​​​ម្នាក់​ផង​រង​របួស​។​​ ហេតុការណ៍​នេះ​​កើតឡើង​កាល​ពី​វេលាម៉ោង​​​​៣​រសៀល​​ថ្ងៃទី​​២ ឧសភា នៅ​​ចំណុច​​​អូរកណ្តៀរ ​ស្ថិត​ក្នុង​​ឃុំ​អូរ​គ្រៀង ​​ស្រុក​​សំបូរ

​ខេត្ត​ក្រចេះ​ ៖ ​​រថយន្តធុន​​យក្សមួយ​គ្រឿង​​​ដឹកទំនិញ​​​ពេញ​​ព្រៀប​​​ជួប​​ឧប្បត្តិ​ហេតុ​​​ក្រឡាប់​​ដេក​ក្នុង​​ប្រឡាយ​ស្នា​មភ្លោះ​ ក្បែរ​ផ្លូវជាតិ​​លេខ​​​៧ ​(អាស៊ាន) ​​បណ្តាល​​ឱ្យ​​​​មនុស្សពីរនាក់​​ ក្នុង​នោះ​​​អ្នក​​បើកបរ​​​ម្នាក់​ផង​រង​របួស​។​​ ហេតុការណ៍​នេះ​​កើតឡើង​កាល​ពី​វេលាម៉ោង​​​​៣​រសៀល​​ថ្ងៃទី​​២ ឧសភា នៅ​​ចំណុច​​​អូរកណ្តៀរ ​ស្ថិត​ក្នុង​​ឃុំ​អូរ​គ្រៀង ​​ស្រុក​​សំបូរ ​​នៅលើ​ផ្លូវជាតិលេខ​​៧ ។ ​​​រថយន្ត​ដែល​​​​ក្រ​ឡាប់​​​​ធុនយីឌុប​មានផ្ទុកទំនិញ​​​​ពេញព្រៀប​​ ពណ៌​​ស​​លាយខៀវ ​ពាក់ស្លាកលេខ ​​ភ្នំពេញ ​​3A-2475 ។​

​តាម​​ប្រភពព័ត៌មាន​​​​បាន​ឱ្យ​ដឹង​ថា ​​គេ​មិន​បាន​ដឹង​ថា ក្នុង​រថយន្ត​​ធុនធំ និង​​មាន​​​ប្រវែង​វែង​មួយ​គ្រឿង ​ដែលមានផ្ទុក​​​ទំនិញ​ពេញពោរ​​​​ ហើយ​បាន​ជួប​​​ឧប្បត្តិហេតុ​​​​​ក្រឡាប់​នេះ​​​មានផ្ទុក​ទំនិញ​​ប្រភេទ​អ្វីនោះទេ ​តែ​កាលពី​​​ថ្ងៃ​កើតហេតុនោះ​ ​​គេ​បាន​ឃើញ​​រថយន្ត​​មួយគ្រឿង​នេះ​ បើ​កបរ​ពីត្បូង​ទៅ​ជើង ​​លុះ​មក​​​ដល់ចំណុចកើតហេតុ​​​ជា​ផ្លូវ​កោង​​​ រថយន្ត​​យក្ស​​មួយគ្រឿង​នេះ​​បាន​រេ​ចង្កូត​​​​ធ្លាក់​​​​ស្នាម​ភ្លោះប្រះខ្លួន​​​ដេក​ស្តូក។ ​ភ្លាម​នោះ​គេ​​ឃើញ​​​មាន​មនុស្ស​​ពីរនាក់​​រង​របួស ដោយគេ​សង្ស័យ​​ថា ​​ជា​អ្នកបើក​បរ​​​ និង​ព្រូ ។​

តាមការ​ឱ្យ​ដឹង​​​ពីបុរស​​​ម្នាក់ដែល​​​ជា​កម្មករ​​​​រថយន្ត​​បាន​ឱ្យ​ដឹង​ថា ​​រថយន្ត​​មួយ​​គ្រឿង​នេះ​​​ដឹក​​​​គ្រឿង​ទេស និង​​សម្ភារ​​​មួយ​ចំនួន​ទៀត​ចេញ​​​ពីក្រុង​​​សួង ​ខេត្តកំពង់​​​ចាម ឆ្ពោះ​ទៅ​​កាន់​ខេត្ត​​រតន​គិរី ​ហើយ​មូលហេតុ​​​ដែលបណ្តាល​​ឱ្យ​ក្រឡាប់​​​នេះ​គឺមកពី​​បែក​កង់ ៕