ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ទំនើប​ៗជិត​​១០គ្រឿង​ប្រុង​លួច​ឆ្លង​ដែន ត្រូវ​បែកការណ៍​​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ម៉ូតូ​ទំនើប​ៗ​យ៉ាងតិច​៦​គ្រឿង​ ត្រូវ​បាន​កម្លាំងយោធា​ថៃ​នឹង​កម្ពុជា​រួម​គ្នា​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ម៉ូតូ​ទំនើប​ៗ​យ៉ាងតិច​៦​គ្រឿង​ ត្រូវ​បាន​កម្លាំងយោធា​ថៃ​នឹង​កម្ពុជា​រួម​គ្នា​បង្ក្រាប​បាន ​ខណៈ​ប្រុង​លួច​ឆ្លង​ដែន​ពី​ថៃ​មក​កម្ពុជា​ ។

​ករណី​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​​ឈាន​​ចូល​​ព្រឹក​ថ្ងៃ​ទី​៣០​ ឧសភា​ ឆ្នាំ​២០២៣ ​លើ​ទឹកដី​ថៃ​ជិត​តំបន់​ស​ក្នុងភូមិ​អាង​សិលា​ ឃុំ​ណូ​ន​ម៉ាក់​មុន​ ស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ​ ឈម​ទឹកដី​កម្ពុជា​ ស្ថិត​ក្នុង​ភូមិ​ទំនប់​ដាច់​ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។ ​នេះ​បើ​យោង​តាម​កា​រ​ចុះ​ផ្សាយ​លើ​គេហទំព័រ​កាសែត​ថៃ​មួយ​ ។

​តាម​គេហទំព័រ​នោះ​​បាន​ចុះផ្សាយ​​ថា​ មុន​កើតហេតុ​ សមត្ថកិច្ច​ថៃ​បាន​ទទួល​ព័​ត៍​មាន​ពី​បណ្តាញ​រាយការណ៍​ថា​មាន​មនុស្ស​មួយ​ក្រុម​មិន​ស្គាល់​សញ្ជាតិ​គួរ​ឲ្យ​សង្ស័យ ​លុះ​កម្លាំង​ចម្រុះ​ជួរ​មុខ​ថៃ​ចុះ​ដល់​កន្លែង​កើតហេតុ​ ក៏​​ប្រទះ​ឃើញ​ម៉ូតូ​ចំនួន​៦​គ្រឿង​ទុក​ចោល​ ខណៈ​ក្រុម​ជនសង្ស័យ​រត់​ចូល​ដី​ខ្មែរ​បាត់​។ ​បន្ទាប់​មក​ ក្រុម​យោធា​ថៃ​បាន​ទាក់ទង​សហ​ការណ៍​ជាមួយ​យោធា​កម្ពុជា​កង​ល្បាត​ទី​៣​នៃ​កងការពារ​ព្រំដែន​លេខ​៥០៣​ដើម្បី​ធ្វើការ​រួម​គ្នា​។

​ម៉ូតូ​ទាំងនោះ​ ក្រោយ​បង្ក្រាប​បាន​ សមត្ថកិច្ច​ថៃ​បាន​នាំ​យក​ទៅ​រក្សា​ទុក​ដើម្បី​ចាត់ការ​បន្ត​។​

​តាម​ប្រភព​ពី​យោធា​ជួរ​មុខ​ប្រាប់​ថា​ ករណី​ថៃ​បង្ក្រាប​ម៉ូតូ​ប្រុង​លួច​ឆ្លង​ដែន​នេះ​គឺ​នៅ​ក្នុង​ដី​ថៃ​ជិត​តំបន់​ស​ ហើយ​ថា​មិន​ទាន់​ឆ្លង​ចូល​ដី​ខ្មែរ​នោះ​ទេ​ ។

​គួរ​បញ្ជាក់​ថា ​ករណី​បង្ក្រាប​កា​r ប្រុង​លួច​នាំ​ម៉ូតូ​ឆ្លង​ដែន​របស់​យោធា​ថៃ​កន្លង​ទៅ​ថ្មី​ៗ​ក៍កើត​មាន​ដែរ​ក្នុងស្រុក​មួយ​នៃ​ខេត្ត​ស្រះ​កែវ​ឈម​ទឹកដី​កម្ពុជា​ ស្ថិត​ក្នុង​ស្រុក​ម៉ា​ឡៃ​ ដោយ​ភាគី​ថៃ​បង្ក្រាប​បាន​ម៉ូតូ​ចម្រុះ​ជិត​៤០​គ្រឿង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ