ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ភេសជ្ជៈ បន្លំ​ជួញដូរ​គ្រឿងញៀ.ន ជនសង្ស័យ​ម្នាក់ ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

4 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​តារាង​បាល់ទាត់ ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​ឈ្មោះ ខៀវ សីហា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ បច្ចុប្បន្ន រស់នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន កម្លាំង​ជំនាញ ដកហូត​វត្ថុ​តាង​រួម​មាន ៖
-​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា (​ទឹកកក​) ចំនួន​០៥​កូន​ថង់​កិប ទម្ងន់ ១១,៥១​ក្រាម
-​ម៉ូតូ​កង់​បី (​កែ​ច្នៃ​) ចំនួន ០១​គ្រឿង (​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល​1W-5620
-​ទូរ​សព្ទ​ដៃ​ចំនួន​០១​គ្រឿង (​ម៉ាក​VIVO ពណ៌​ខៀវ​)
-​កូន​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ។

ក្រោយ​ពី​ឃាត់ខ្លួន ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​លក់ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន​ដោយ​ខ្លួន​បើក​ម៉ូតូ​កង់​បី លក់​ទឹក​ភេសជ្ជៈ​តាម​ផ្លូវ ហើយ​បាន​បន្លំ​លក់​គ្រឿងញៀន នៅ​ចំណុច​តារាង​បាល់ទាត់ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ៕