អ្នកគ្រូ១រូបលង់ខ្លួននឹងបំណុលអនឡាញ ដោះស្រាយមិនចេញ សម្រេចបញ្ចប់អ្វីៗគ្រប់យ៉ាង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកគ្រូនៅវិទ្យាល័យជាស៊ីម សន្ធរម៉ុក ម្នាក់បានសម្រេចចិត្តបញ្ចប់ជីវីតដោយច-
រាជធានីភ្នំពេញ ៖ អ្នកគ្រូនៅវិទ្យាល័យជាស៊ីម សន្ធរម៉ុក ម្នាក់បានសម្រេចចិត្តបញ្ចប់ជីវីតដោយច-
រាជធានីភ្នំពេញ ៖ អ្នកគ្រូបង្រៀននៅវិទ្យាល័យម្នាក់បានសម្រេចចិត្តបញ្ចប់ជីវីតដោយច-ង.កសម្លា.ប់ខ្លួន បន្ទាប់ពីខ្ចីលុយតាមអនឡាញតែ១៥០០ដុល្លារ ហើយបំណុលនោះវ័ណ្ឌក ដោះស្រាយមិនចេញ ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារគីឡូម៉ែត្រលេខ៤ ចំណុចផ្ទះលេខ១៥៨ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
អ្នកគ្រូដែលបាត់បង់ជីវិតខាងលើមានអាយុ៤៤ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យ និងមានទីលំនៅផ្ទះកើតហេតុខាងលើ។
តាមប្រភពព័ត៌មានអោយដឹងថា អ្នកគ្រូរងគ្រោះរូបនោះបានបញ្ចប់ជីវីតដោយច-ង.កនឹងក្រមា ភ្ជាប់ទៅនឹងបង្កាន់ដៃឡៅតឿ បន្ទាប់ពីជនរងគ្រោះរួមនឹងប្អូនស្រីធ្វើដំណើរមកពីសាលាសង្កាត់ដើម្បីរកវិធីដោះស្រាយសងបំណុល តែទាល់គំនិតរកម្ចាស់បំណុលមិនឃើញ ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារបានអោយដឹងថា កន្លងមក អ្នកគ្រូរងគ្រោះបានជំពាក់លុយគេតាមអនឡាញចំនួន១.៥០០ដុល្លារ ហើយក្រុមគ្រួសារបានជួយជាច្រើនដងមកហើយ នៅតែជាប់បំណុលគេទៀត ហើយម្ចាស់បំណុលតែងតែទូរស័ព្ទមកទារលុយជាញឹកញាប់ ព្រមទាំងគំរា.មកំហែងផងដែរ។
តាមប្រភពព័ត៌មានអោយដឹងទៀតថា ដោយសារតែវ័ណ្ឌ.កនឹងបំណុល បានព្យាយាមយកកាំបិ.តអារដៃ និងចា.ក់ពោះប៉ងសម្លា.ប់ខ្លួនកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ តែត្រូវបានជួយទាន់ ។ លុះនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ អ្នកគ្រោះរងគ្រោះក៏បានព្យាយាមទិញថ្នាំកណ្តុរមកផឹកសម្លា.ប់ខ្លួនទៀត តែមិនបានផឹកនោះទេ ។
តាមក្រុមគ្រួសារបានអោយដឹងទៀតថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះអ្នកគ្រូរូបនោះរួមទាំងប្អូនស្រីក៍បាននាំគ្នាទៅសាលាសង្កាត់ ដើម្បីរកដំណោះស្រាយហៅម្ចាស់បំណុលដើម្បីមកសងលុយចំនួន១.៥០០ដុល្លារដែរ តែម្ចាស់បំណុលមិនមកក៏បាននាំគ្នាមកផ្ទះវិញ បន្ទាប់មកអ្នកគ្រូរងគ្រោះបានដើរទៅក្រោយផ្ទះច-ង.កបញ្ចប់ជីវីត ហើយកូនស្រីបានទៅឃើញ ក៍បានស្រែកប្រាប់អ្នកជិតខាងនាំគ្នាជួយស្រាយទម្លាក់ចុះ ដើម្បីសង្គ្រោះដែរ តែជាអកុសលជនរងគ្រោះស្លា.ប់បាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ