មន្ត្រីជាន់ខ្ពស់ចិនថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី នៅតែប្រឈមនឹងបញ្ហាជាច្រើន
ចិន ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន លោក Wang Wentao បានលើកឡើងថា ការ
ចិន ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន លោក Wang Wentao បានលើកឡើងថា ការ
ចិន ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន លោក Wang Wentao បានលើកឡើងថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅតែប្រឈមមុខនឹងការរំខាន និងបញ្ហាប្រឈមជាច្រើនផ្សេងទៀត។
លោក Wang បានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងសន្និសីទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Detroit រដ្ឋមីឈីហ្គេន (Michigan) សហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ ដែលជាកន្លែង លោកបានជួបជាមួយមេដឹកនាំជាច្រើន និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មពហុភាគី និងទ្វេភាគី ចំពេលមានជម្លោះពាណិជ្ជកម្មសកលកាន់តែទូលំទូលាយ ដែលនាំមកនូវភាពមិនច្បាស់លាស់ជាច្រើន។
លោក Wang បានលើកឡើងថា លោកទទួលស្គាល់ការលំបាក ដែលក្នុងតំបន់ប្រឈមមុខ ប៉ុន្តែលោកបានបន្ថែមថា ប្រទេសចិន ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏សំខាន់មួយ មានឆន្ទៈក្នុងការរួមចំណែកដោយសមហេតុផល។ លោក Wang បានថ្លែងដូច្នេះថា «តំបន់អាស៊ីប៉ាស៊ីហ្វិក តែងតែជាតំបន់ដែលមានកំណើនលូតលាស់ខ្លាំងបំផុត សក្ដានុពលនៃការអភិវឌ្ឍន៍ និងភាពធន់នៃសេដ្ឋកិច្ចនៅក្នុងសេដ្ឋកិច្ចពិភពលោក ប៉ុន្តែការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅតែប្រឈមមុខជាមួយនឹងការរំខាន និងបញ្ហាប្រឈមជាច្រើនផ្សេងទៀត»។
ទន្ទឹមជាមួយគ្នានោះ លោក Wang ក៏បានពិភាក្សាអំពីជំហររបស់ប្រទេសចិន លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងលើកកម្ពស់ការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងរួមបញ្ចូលគ្នាផងដែរ។ លោកបានបន្ថែមទៀតថា «ប្រទេសចិនអំពាវនាវឱ្យ APEC បន្តរក្សាការបើកចំហតំបន់និយម ជំរុញដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ និងចែករំលែកឱកាស ភាគលាភដែលនាំមកដោយការអភិវឌ្ឍន៍ នៃសង្វាក់ឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់»។
ជាចុងក្រោយ លោក Wang Wentao ក៏បានជំរុញឱ្យបណ្តាប្រទេស APEC អនុវត្តការផ្លាស់ប្តូរគោលនយោបាយ និងការសម្របសម្រួល ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជួយដល់ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍តិចតួច និងជួយសហគ្រាសធុនតូច និងមធ្យមចែករំលែកឱកាសអភិវឌ្ឍន៍៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ