ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន ចាប់ពី​ចំណុច​ស្តុ​ប​នាគ​បា.ញ់​ទឹក ដល់​ស្តុ​ប​ជលផល

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៣ ក្រសួង​ធម្មការ និង​សាសនា​នឹង​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​មុនី​រាជា (​កម្ពស់​៩​ជាន់​) ស្ថិត​ក្នុង​វត្ត​ស្វាយ​ពពែ…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៣ ក្រសួង​ធម្មការ និង​សាសនា​នឹង​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​មុនី​រាជា (​កម្ពស់​៩​ជាន់​) ស្ថិត​ក្នុង​វត្ត​ស្វាយ​ពពែ សង្កាត់​​​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គ​មហា​សនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដើម្បី​ឱ្យ​កម្មវិធី​ខាងលើ​ ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ផ្អាក​ចរាចរជា​បណ្ដោះអាសន្ន​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី ដោយ​មិន​អនុញ្ញាត​ឱ្យ​យានជំនិះ​គ្រប់​​ប្រភេទ ​ឆ្លងកាត់​កំណាត់​មហាវិថី​សម្ដេច​សុធារស ចាប់ពី​ស្តុ​ប​នាគ​បាញ់​ទឹក ដល់​ស្តុ​ប​ជលផល ចាប់ពី​ម៉ោង០៥និង០០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​៣០​ ​ខែឧសភា ឆ្នាំ​២០២៣ រហូត​ដល់​ចប់​កម្មវិធី​ ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ខាងលើ ​មេត្តា​ជ្រាប​​ យោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ប្រារព្ធ​ពិធី​តាម​កាល​បរិ​ច្ឆេទ​ខាងលើ​​ ដោយ​ក្តី​អនុគ្រោះ​ ។ ផុត​រយៈពេល​ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ជា​ធម្មតា​វិញ​ ។

អត្ថបទសរសេរ ដោយ