មិនរួចខ្លួនទេបុរសដែលបើកទ្វារយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ាណា អ៊ែឡាញ (Asiana Airlines)។ តុលាការកូរ៉េខាងត្បូងបានចេញដីការបង្គាប់ឱ្យឃុំខ្លួនបុរសវ័យ៣៣ឆ្នាំដែលគេស្គាល់ថាឈ្មោះលី (Lee)។ គាត់បានប្រព្រឹត្តកំហុសដ៏ធំ១ ដោយបើកទ្វារយន្តហោះខាងក្រោយ, បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានបានតែប៉ុន្មាននាទីប៉ុណ្ណោះ។ មានន័យថា, យន្តហោះត្រូវហោះទាំងបើកទ្វារចំហធ្លុងរយៈពេលជាង១ម៉ោង ទម្រាំទៅដល់ព្រលានយន្តហោះទីក្រុងដេគូ (Daegu)។

គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីយន្តហោះចុះចតដល់ដីកាលពីថ្ងៃសុក្រ។ សាក្សីនិយាយថាគាត់បានដើរទៅបើកទ្វារខាងក្រោយយន្តហោះនៅពេលយន្តហោះទើបតែហើបកង់បានកម្ពស់ពីដីប្រហែលជាង២រយម៉ែត្រប៉ុណ្ណោះ។ ទ្វារខាងក្រោយយន្តហោះត្រូវគេហាមផ្ដាច់មិនឱ្យបើកផ្ដេសផ្ដាសទេ។ ទ្វារនេះបម្រុងទុកសម្រាប់ប្រើប្រាស់នៅក្នុងគ្រាអាសន្នតែប៉ុណ្ណោះ។

គាត់ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីសន្តិសុខអាកាសចរណ៍។ តុលាការយល់ថាមិនអាចបណ្ដោយឱ្យគាត់នៅក្រៅឃុំទេ ព្រោះគាត់អាចនឹងរត់គេចខ្លួន។ តែប៉ុណ្ណេះ, សមត្ថកិច្ចអាចដាក់គាត់នៅក្នុងមន្ទីរឃុំឃាំងរយៈពេលយូរ។ ជនជាប់ចោទប្រាប់ថាមូលហេតុដែលគាត់បើកទ្វារយន្តហោះពីព្រោះគាត់មានអារម្មណ៍អន្ទះសារខ្លាំងពេក។
សមត្ថកិច្ចចាប់ខ្លួនបុរសឈ្មោះលីគាត់ចង់ចុះពីយន្តហោះជាបន្ទាន់។ គាត់ប្រាប់ថាគាត់អាណិតក្មេងៗដែលជិះនៅក្នុងយន្តហោះ។ ពួកគេស្រែកកងរំពងពេញយន្តហោះដោយសេចក្ដីភ័យខ្លាច។ ក្មេងខ្លះដល់ថ្នាក់ស្រឺតបាត់មាត់ បាត់ក និងត្រូវគេដឹកតាមរថយន្តគិលានសង្គ្រោះទៅមន្ទីរពេទ្យ។
អ្នកដំណើរមួយចំនួនមានបញ្ហាតក់ស្លុត រហូតដល់បាត់មាត់ បាត់ក ត្រូវគេដឹកទៅសង្គ្រោះបន្ទាន់ច្បាប់នៅប្រទេសណាក៏ដូចជាប្រទេសណាដែរ ការបើកទ្វារកណ្ដាលអាកាសបែបនេះជាការបង្កហានិភ័យធ្ងន់ធ្ងរបំផុត។ ក្រុមអ្នកច្បាប់អះអាងថាបើតុលាការរកឃើញកំហុសដូចការចោទប្រកាន់មែន, គាត់អាចនឹងជាប់ពន្ធនាដប់ឆ្នាំ។ កាលពីពេលកន្លងមក, នារីជនជាតិអង់គ្លេសម្នាក់ជាប់ពន្ធនាគារ២ឆ្នាំ ពីបទព្យាយាមបើកទ្វារយន្តហោះ។ កាលនោះ នាងគ្រាន់តែព្យាយាមបើកទ្វារ ប៉ុន្តែមិនទាន់បានបើកទ្វារចំហទាំងស្រុងដូចករណីបុរសឈ្មោះលីទេ។

បន្ទាប់ពីមានបញ្ហានេះ, ក្រុមហ៊ុនអាកាសចរណ៍អេស៊ាណា អ៊ែឡាញ ឈប់លក់សំបុត្រឱ្យអ្នកដំណើរដែលអង្គុយកៀកនឹងច្រកទ្វារក្រោយយន្តហោះតទៅទៀត។ បើមិនអីចឹងទេ អាចនឹងមានអ្នកដំណើរទៅបើកទ្វារហ្នឹងទៀត។ ក្រុមហ៊ុនបញ្ជាក់ថាទោះបីកៅអីពេញយន្តហោះយ៉ាងណាក៏ដោយ ក៏ខ្លួនមិនលក់សំបុត្រឱ្យអ្នកដំណើរអង្គុយកៅអីជិតទ្វារនោះជាដាច់ខាត។

បុរសឈ្មោះលីប្រាប់ថាគាត់ហាក់ដូចជាមានអារម្មណ៍ស្ត្រែសខ្លាំងមែនទែនបន្ទាប់ពីបាត់អស់ការងារធ្វើ។ នៅក្នុងយន្តហោះ គាត់មិនអាចអង្គុយស្រណុកខ្លួនទាល់តែសោះ។ តាមរយៈវីឌីអូឃ្លីបដែលថតបានដោយអ្នកដំណើរនៅលើយន្តហោះ, គេឃើញថាខ្យល់បានបក់ចូលវូៗពេញយន្តហោះ។ នៅក្នុងយន្តហោះគ្មាននរណាម្នាក់អាចអង្គុយស្រណុកខ្លួនទាល់តែសោះ។
អ្នកដំណើរមួយចំនួនមានបញ្ហាតក់ស្លុត រហូតដល់បាត់មាត់ បាត់ក ត្រូវគេដឹកទៅសង្គ្រោះបន្ទាន់បញ្ហាមិនទាន់បញ្ចប់ត្រឹមហ្នឹងទេ។ សមត្ថកិច្ចត្រូវការស៊ើបអង្កេតទៅលើកំហុសរបស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ាណា អ៊ែឡាញថែមទៀត។ តាមធម្មតា, អ្នកដំណើរមិនអាចបើកទ្វារក្រោយរបស់យន្តហោះបានទេ។ ទ្វារនេះត្រូវគេដាក់គន្លឹះយ៉ាងមាំទាំងជាទីបំផុត។ លុះត្រាតែមានកូនសោពិសេសទើបអាចទ្វារនេះបាន។ ម៉្យាងទៀត មានតែបុគ្គលិកក្រុមហ៊ុនប៉ុណ្ណោះទើបមានសិទ្ធិបើកទ្វារនេះ។ ចុះហេតុដូចម្ដេចបានជាបុរសឈ្មោះលីអាចបើកទ្វារនេះបានយ៉ាងងាយស្រួលម៉្លេះ?
ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/asiana-airlines-arrest-warrant-door-mid-air-bans-emergency-exit-seats-passenger-man-open-door-3521101
អត្ថបទដែលទាក់ទង
ភ័យលស់ព្រលឹងគ្រប់គ្នាដោយសារបុរសចម្លែកបើកទ្វារយន្តហោះកណ្ដាលអាកាស, គាត់អាចជាប់ពន្ធនាគារ១០ឆ្នាំ
ចែករំលែកព័តមាននេះ