ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះខ្នាតយក្ស C919 ដែលផលិតដោយចិនផ្ទាល់ បានប្រត្តិបត្តិការហោះហើរពាណិជ្ជកម្មលើកដំបូងដោយជោគជ័យ

10 ខែ មុន

យន្តហោះ C919 ដែលជាយន្តហោះដឹកអ្នកដំណើរខ្នាតធំផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសចិន បានបញ្ចប់ការហោះហើរពាណិជ្ជកម្មដំបូងរបស់ខ្លួននៅថ្ងៃអាទិត្យនេះ។ ជើងហោះហើរដំបូងលេខ MU9191 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Shanghai Hongqiao នៅម៉ោង…

យន្តហោះ C919 ដែលជាយន្តហោះដឹកអ្នកដំណើរខ្នាតធំផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសចិន បានបញ្ចប់ការហោះហើរពាណិជ្ជកម្មដំបូងរបស់ខ្លួននៅថ្ងៃអាទិត្យនេះ។ ជើងហោះហើរដំបូងលេខ MU9191 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Shanghai Hongqiao នៅម៉ោង ១០:៣២ ព្រឹក ហើយបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Beijing Capital International នៅម៉ោង ១២:៣១ ថ្ងៃត្រង់។

យន្តហោះ C919 បានដឹកអ្នកដំណើរជាង ១៣០ នាក់ បន្ទាប់ពីពួកគេបានទទួលសំបុត្រពិសេស ដែលផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines (CEA) សម្រាប់ការហោះហើរពាណិជ្ជកម្មលើកដំបូងរបស់ខ្លួន។ អ្នកដំណើរក៏អាចរីករាយជាមួយវីដេអូកម្រិត ១០៨០p នៅលើផ្ទាំងអេក្រង់ ទំហំ ១២ អ៊ីញ សរុបចំនួន ២០ គ្រឿង ដែលបំពាក់នៅលើយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ក៏បានថតវីដេអូណែនាំអំពីសុវត្ថិភាពសម្រាប់ C919 ក៏ដូចជាការបង្ហាញពីទេសភាពដ៏ស្រស់ត្រកាលរបស់ប្រទេសចិន ដើម្បីបង្ហាញពីការអបអរក្នុងការហោះហើរពាណិជ្ជកម្មជាលើកដំបូងរបស់ខ្លួន៕