ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​បា.ញ់​បង្ហោះ​ដោយ​ជោគជ័យ ​​នូវ​កាំ​ជ្រួច​អវកាស

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័​ត៌មាន YONHAP ថា កូ​រ៉េ​​ខាងត្បូង បាន​បា.ញ់​បង្ហោះ

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័​ត៌មាន YONHAP ថា កូ​រ៉េ​​ខាងត្បូង បាន​បាញ់​បង្ហោះ
ដោយ​ជោគជ័យ​ហើយ កាំ​ជ្រូ​ច​អវកាស​របស់​ខ្លួនNURI មាន​ទម្ងន់​២០០​តោន​ដើម្បី​ដាក់​ពង្រាយ
បណ្ដា​ផ្កាយ​រណប​នៅ​ក្នុង​តារាវិថី ។

ការ​បាញ់​បង្ហោះ​លើក​ទី​៣​នៃ​កាំជ្រួច NURI ដែល​កូរ៉េ​ខាងត្បូង​ផលិត​ខ្លួនឯង​ផ្ទាល់​សម្រាប់​ការ
បញ្ជូន​ទៅ​កាន់​តារាវិថី​ទទួល​បាន​ជោគជ័យ ។ រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​កូរ៉េ​ខាងត្បូង
លោក LEE JONG HO ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​មជ្ឈមណ្ឌល​អវកាស​របស់​ប្រទេស​ថា ការ​បាញ់​បញ្ជូន​កាំជ្រួច​នោះ​លើក​នេះ​បាន​ជោគជ័យ​ហើយ​។ កាំជ្រួច​អវកាស NURI ផ្ទុក​ផ្កាយ​រណប​ដល់​៨​គ្រឿង ត្រូវ​បាន​បាញ់​ចេញពី​មជ្ឈមណ្ឌល​អវកាស NARO ក្រុង GOHEUNG ចម្ងាយ​៣២៨​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ទី​២៦ ឧសភា ។

តាម​ក្រសួង​នោះ​ថា ក្នុង​ចំណោម​ផ្កាយ​រណបទាំង​៨​គ្រឿង ផ្កាយ​រណប​សំខាន់ NEXTSAT-2
និង​ផ្កាយ​រណប​តូច​ៗ៦​ទៀត ពិតជា​អាច​ដាក់ពង្រាយ​នៅ​ទី​អវកាស ក្នុង​កម្ពស់​៥៥០​គីឡូម៉ែត្រ
ពី​ផែនដី ហើយ​ផ្កាយ​រណប​ធុន​តូច​ទី​៧​មួយទៀត នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ