ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចុះ​ទៅ​បត់ជើងតូច​អូរ​ព្រំដែន​ ស្រាប់តែ​ប្រ​ទះ​ឃើញ​គ្រាប់​មីនតោន

10 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៣​ នេះ​​ប្រជាពលរដ្ឋ​ចុះ​ទៅ​បត់ជើងតូច​នៅ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៣​ នេះ​​ប្រជាពលរដ្ឋ​ចុះ​ទៅ​បត់ជើងតូច​នៅ​អូរ​ព្រំដែន ​ស្រាប់តែ​​ប្រ​ទះ​ឃើញ​គ្រាប់​មីនតោន​មាត់​អូរ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​​ ​ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។

លោក តាំង លី​ហេង សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរ​ជ្រៅ​បាន​ប្រាប់​ថា​ ​​មុនពេលកើតហេតុ មាន​​ប្រជាពលរដ្ឋ​​ទៅ​បត់ជើងតូច​នៅ​ក្បែរផ្លូវ​ជាប់មាត់​អូរ​ព្រំដែន​ប្រមាណ​៣​ទៅ​៤​ជំ​ហ៊ាន​ចុះ​អូរ​ ស្រាប់តែ​ប្រ​ទះ​ឃើញ​គ្រាប់​មីនតោន​បាន​ ហើយ​រាយ​ការ​ណ៍ជូន​អាជ្ញាធរ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ព័ត៌មាន​អាជ្ញាធរ​ និង​កម្លាំង​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ប្រមាណ​ជិត​១០​នាក់​បាន​ចុះ​ទៅ​ពិនិត្យ​គ្រាប់​មីនតោន​១​គ្រាប់​ដែល​រក​ឃើញ​នៅ​ចំណុច​មាត់​ក្បែរផ្លូវ​អូរ​ព្រំដែន ហើយ​អាជ្ញាធរ​បាន​តែ​ទៅ​អើត​មើល​ហើយ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​អោយ​បានដឹង​ ព្រោះ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​។

លោក តាំង លី​ហេង បាន​បញ្ជាក់​ថា​ ​គ្រាប់​មីនតោន​ដែល​ជា​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ ត្រូវ​​ប្រជាពលរដ្ឋ​ប្រ​ទះ​ឃើញនៅ​​មានគុណ​ភាព ហើយ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​មិន​ត្រូវ​ឆ្លងកាត់​ និង​ចូល​ទៅ​បត់ជើងតូច​កន្លែង​ដែល​មាន​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​ ព្រោះ​អាច​បណ្តាល​អោយ​កើតមាន​គ្រោះ​ថ្នាក់​គ្រប់ពេល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ