ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ក្រោយ​យក​ម៉ូតូ​ជន​រង​គ្រោះ​បម្រុង​ទៅ​បញ្ចាំ​ពិត

10 ខែ មុន
  • បន្ទាយមានជ័យ

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣​នេះ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ខឹ​ម សុខា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ត្រូវជា​ឪពុក​របស់​ជន​រង​គ្រោះ​ឈ្មោះ សុខា បញ្ញា បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ស្ដី​ពី​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្រះ​ត្រជាក់ចិត្ត ស្ថិត​ក្នុងភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​មានឈ្មោះ វ៉ា ពេញ​អាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បាន​ធ្វើ​សកម្មភាព​សុំ​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ សុខា បញ្ញា​ជិះ​ជាមួយ លុះ​ពេល​ជិះ​មក​ដល់​កន្លែង​ស្ងាត់ ជនសង្ស័យ​រូប​នេះ​ក៏​ប្រើ​ហិ​.​ង្សា​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​២​ដៃ​ចំ​ផ្ទៃមុខ ហើយ​ធ្វើ​សកម្មភាព​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1X-8310 ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ក្រាយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ឪពុក​ជន​រង​គ្រោះ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វ៉ា ពេញ​អាន និង​ដកហូត​ម៉ូតូ​ដែល​ជនសង្ស័យ​វា​.​យ​យក​ពី​ជន​រង​គ្រោះ​នៅ​ចំណុច​កាស៊ីណូ «​សែន​ផា​លែស​» ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ រួច​បញ្ជូន​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​សួរនាំ​។

នៅ​ចំពោះ​មុខ​សម​ត្ថិ​ច្ច ជនសង្ស័យ​ឈ្មោះ វ៉ា ពេញ​អាន បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ រួច​យក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បម្រុង​យក​ទៅ​លក់ ឬ​បញ្ចាំ​ពិតប្រាកដ​មែន ដោយសារ​តែ​ខ្លួន​គ្មាន​លុយ​សម្រាប់​ចាយវាយ​»​។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត ចំណែក​វត្ថុ​តាង​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ