ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចក្ខុវិស័យ​កំណើន​របស់​អា​ល្លឺ​ម៉​ង់​កាន់តែ​យ៉ាប់យ៉ឺន ក្រោយ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ជា​ផ្លូវការ

10 ខែ មុន

អា​ល្លឺ​ម៉​ង់ ៖ ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ជា​លើក​ដំបូង​របស់​ខ្លួន ចាប់តាំងពី​

អា​ល្លឺ​ម៉​ង់ ៖ ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ជា​លើក​ដំបូង​របស់​ខ្លួន ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​សកល​កូ​វី​ដ​-១៩ ដោយ​បាន​ពន្លត់​ក្តី​សង្ឃឹមថា សេដ្ឋកិច្ច​កំពូល​របស់​អឺរ៉ុប ដែល​អាច​គេច​ផុត​ពី​ជោគវាសនា​បែប​នេះ បន្ទាប់​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ឱ្យ​តម្លៃ​ថាមពល​កើនឡើង​។

ទន្ទឹម​ជាមួយ​គ្នា​ផង​ដែរ បញ្ហា​ទាំងនោះ​ប្រថុយ​នឹង​ហៀរ​ចូល​ទៅ​កាន់​ទ្វីប​ផ្សេង​ទៀត ដែល​អស់​រយៈពេល​ជា​ច្រើន​ទស​វត្ស​មក​ហើយ​បាន​ពឹងផ្អែក​លើ​អា​ល្លឺ​ម៉​ង់​ក្នុង​ការ​បង្កើន​ថាមពល ខណៈ​ដែល​បណ្តា​ក្រុមហ៊ុន​របស់​អា​ល្លឺ​ម៉​ង់ ក៏​មាន​ទុទិដ្ឋិនិយម​ផង​ដែរ ដោយ​រក្សា​ការ​ព្យាករណ៍​ថា មិន​មាន​កំណើន​នៅ​ឆ្នាំ ២០២៣​។

អតិផរណា​នៅ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ប្រទេស​ទាំង​ពីរ​គឺ​ខ្លាំង​ជាង​ការ​ព្យាករណ៍​នៅ​ក្នុង​ខែមេសា ដោយ​បាន​ជំរុញ​ឱ្យ​មានការ​ភ្នាល់​នៅ​ក្នុង​តំបន់ ដែល​ធនាគារកណ្តាល​របស់​ប្រទេស​ទាំង​ពីរ នឹង​បន្ត​ដំឡើង​អត្រា​ការ​ប្រាក់​។

របាយការណ៍​ពី​សារព័ត៌មាន Bloomberg កាលពី​ថ្មី​ៗ​នេះ ស្តី​ពី​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​បំផុត​នៃ​សេដ្ឋកិច្ច​ពិភពលោក បាន​បង្ហាញ​ថា ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​ជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​អឺរ៉ុប​អស់​ជា​ច្រើន​ទស​វត្ស ដោយ​ទាញ​ទ្វីប​នេះ ឆ្លងកាត់​វិបត្តិ​មួយ​បន្ទាប់​ពី​វិបត្តិ​មួយ​ផ្សេង​ទៀត ហើយ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទ្វីប​ទាំងមូល​។

បណ្តា​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​មិន​បានឃើញ​ភ័ស្តុតាង​ណាមួយ​នៃ​ការ​កាន់កាប់​ភាគហ៊ុន​នៅ​ក្នុង​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​នោះ​ទេ​។ នេះ​យោង​តាម​ការ​ស្ទង់​មតិ ដែល​ធ្វើ​ឡើង​ដោយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អា​ល្លឺ​ម៉​ង់ ដែល​ហៅ​កាត់​ថា DIHK​។ ក្រុម​នេះ​បាន​រក្សា​ការ​ព្យាករណ៍​សម្រាប់​កំណើន​សូន្យ​នៅ​ឆ្នាំ ២០២៣ ដែល​ជា​ទស្សនវិស័យ​ទុទិដ្ឋិនិយម​ជាង​ការ​ព្យាករណ៍​កំណើន ០.២% ដោយ​គណៈកម្មការ​អឺរ៉ុប​។

យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​សហ​ព័​ន្ឌ Destatis បាន​បង្ហាញ​ថា សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់​បាន​ធ្លាក់​ចុះ ០.៣% ចន្លោះ​ខែមករា​ដល់​ខែមីនា​នៃ​ឆ្នាំ​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​ការ​ធ្លាក់​ចុះ​នៃ GDP ក៏​ត្រូវ​បាន​កត់ត្រា​ផង​ដែរ​។ អ្នកវិភាគ​សេដ្ឋកិច្ច​បាន​ពន្យល់​ថា ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ត្រូវ​បាន​រារាំង​ដោយ​ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើប្រាស់​ឯកជន ហើយ​ពួក​គេ​មើលឃើញ​ថា និន្នាការ​អវិជ្ជមាន​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នេះ គឺជា​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ដែល​ជា​សេណា​រី​យ៉ូ​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​បញ្ហា​សេដ្ឋកិច្ច​ពិភពលោក​។

ធាតុ​ផ្សំ​នៃ​ការ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ត្រូវ​បាន​ថ្លឹងថ្លែង​លើ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់​ចុះ ១,២%​។ ការ​បញ្ជា​ទិញ​ផ្នែក​ឧស្សាហកម្ម​ក៏​មាន​ភាព​ទន់ខ្សោយ​ដែរ ដែល​ឆ្លុះ​បញ្ចាំង​ពី​ផល​ប៉ះពាល់​នៃ​តម្លៃ​ថាមពល​ខ្ពស់​លើ​អាជីវកម្ម​។ ការ​បន្ត​កើនឡើង​តម្លៃ​ខ្ពស់​បាន​បន្ត​ជា​បន្ទុក​លើ​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់​នៅ​ដើមឆ្នាំ​នេះ​។ ការ​ចំណាយ​របស់​រដ្ឋាភិបាល​គឺ​ទាប​ជាង ៤.៩% ហើយ​ការ​លក់​រថយន្ត​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ បន្ទាប់​ពី​ជំនួយ​របស់​រដ្ឋាភិបាល​សម្រាប់​រថយន្ត​អគ្គិសនី និង​រថយន្ត​កូនកាត់​ត្រូវ​បាន​កាត់​បន្ថយ​មក​វិញ​។

ទោះ​យ៉ាងណា អ្នកវិភាគ​មួយ​ចំនួន​មើលឃើញ​ថា វិបត្តិ​សេដ្ឋកិច្ច​មិនសូវ​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​បាន​ព្យាករណ៍​ទុក​នោះ​ទេ ដោយសារ​ប្រទេស​អា​ល្លឺ​ម៉​ង់​ពឹងផ្អែក​ខ្លាំង​លើ​ថាមពល​រុ​ស្ស៊ី បូក​រួម​រដូវរងា​មិន​ចុះ​ត្រជាក់​ខ្លាំង និង​ការ​បើក​ដំណើរការ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន បាន​ជួយ​បន្ធូរបន្ថយ​ផល​ប៉ះពាល់​នៃ​តម្លៃ​ថាមពល​កើនឡើង​៕ (​ដកស្រង់​ចេញពី Bloomberg និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ