ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ថា «​អ្នកមាន​ប្រាក់​ទិញ​យក្ស​ប្រើ​… អ្នកក្រ​ធ្វើ​អ្វី​ក៏​មិន​បាន​ដែរ​» (​វី​ដេ​អូ​)

4 ខែ មុន
  • កំពត

ពាក់ព័ន្ធ​រឿង​គម្រោង​សាងសង់​សំណង់​រំ​លោ​.​ភយ​ក​ដី​ព្រែក​ទឹកឈូ ប្រជាពលរដ្ឋ​ជា​ច្រើន​កំពុង​មើលឃើញ​គម្រោង​សាងសង់​សំណង់​ឯកជន​ដ៏​ធំ​មួយ​រំ​លោ​.​ភយ​ក​ដី​ព្រែក​ទឹកឈូ នៅ​ចំណុច​

ខេត្តកំពត ៖ ពាក់ព័ន្ធ​រឿង​គម្រោង​សាងសង់​សំណង់​រំ​លោ​.​ភយ​ក​ដី​ព្រែក​ទឹកឈូ ប្រជាពលរដ្ឋ​ជា​ច្រើន​កំពុង​មើលឃើញ​គម្រោង​សាងសង់​សំណង់​ឯកជន​ដ៏​ធំ​មួយ​រំ​លោ​.​ភយ​ក​ដី​ព្រែក​ទឹកឈូ នៅ​ចំណុច​ខាងត្បូង​ស្ពានដែក​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​អណ្ដូង​ជី​មឺ​ន ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត​។

បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឈរ​មើល​ពីលើ​ស្ពានដែក​សំដៅ​ទៅ​ក្រុម​ជាងសំណង់​​ដែល​កំពុង​ធ្វើ​សកម្មភាព​បុក​គ្រឹះ​គម្រោង​សាងសង់​សំណង់ បាន​និយាយ​ថា​សំណង់​មួយ​នេះ កំពុង​ធ្វើ​រំ​លោ​.​ភយ​ក​ដី​ព្រែក​ទឹកឈូ​ទាំងស្រុង ហើយ​ក៏​មិន​ដែល​ឃើញ​អាជ្ញាធរ​ស្រុក​-​ខេត្ត មក​ធ្វើការ​ហាមឃាត់​ដែរ​។

ប្រជាពលរដ្ឋ​រូប​នោះ​បាន​និយាយ​បន្ត​ថា បើសិន​ប្រជាពលរដ្ឋ​ជា​អ្នក​តូចតាច​វិញ គ្រាន់តែ​ដឹក​ថ្មយក​មក​ចាក់​បាំង​ទឹក​រលក​កុំឱ្យ​បាក់​ដី ក៏​ធ្វើ​មិន​បាន​ផង​។ តែបើ​គេ​មក​សង់​ជាក់ស្ដែង​រំ​លោ​.​ភយ​ក​ដី​ព្រែក ចាក់​លុប​ដូច​កប់​ទៅ​ហើយ មិន​ដែល​ឃើញ​មាន​អ្នក​ឯណា​មក​ឃាត់​ទេ​។

ពាក់ព័ន្ធ​នឹង​រឿង​បុក​គ្រឹះ​សាងសង់​សំណង់​រំ​លោ​.​ភយ​ក​ដី​ព្រែក​ទឹកឈូ​នេះ លោក ប៉ែន ឡែ​ន មេ​ភូមិ​អណ្ដូង​ជី​មឺ​ន បាន​និយាយ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ នេះ​ថា ដី​ខាងត្បូង​ស្ពានដែក​ព្រែក​ទឹកឈូ​នេះ ជា​ដី​ចំណី​ព្រែក​ទាំងអស់​។

លោក​មេ​ភូមិ​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក​មិន​ដែល​ទៅ​មើល​ទេ កន្លែង​គេ​សាងសង់​សំណង់​នោះ ព្រោះ​គេ​ធ្វើ​របង​បិទ​ស័ង្កសី​មើល​មិនឃើញ​នោះ​ទេ​។

ចំពោះ​ការ​សាងសង់​សំណង់​រំ​លោ​.​ភយ​ក​ដី​ព្រែក​ទឹកឈូ​បែប​នេះ ប្រជាពលរដ្ឋ​ធ្វើការ​រិះគន់ និង​សំណូម​ពរ​អោយ​អាជ្ញាធរ ចុះ​ពិនិត្យ​ឡើង​វិញ កុំអោយ​គេ​និយាយ​ថា អ្នកមាន​ធ្វើ​បាន តែ​អ្នក​ទន់ខ្សោយ​ធ្វើ​មិន​បាន​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕