ខេត្តកំពត ៖ កាស៊ីណូខ្ញុំនៅស្រែស្នោភូមិលក់នៅកៀកជិត និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតនៅក្នុងភូមិលក ឃុំឬស្សី ស្រុកខាងលិចស្រុកកំពង់ត្រាច ត្រូវបានព្រះអគ្គិភ័យឆាបឆេះទាំងព្រឹកព្រលឹមនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។
កាស៊ីណូខ្ញុំ សំបូរទៅដោយជនជាតិចិនចូលទៅលេងល្បែងនេះត្រូវបានអគ្គិភ័យឆាបឆេះចំនួន២ដងហើយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឆេះម្ដង និងឆេះលើកទី២ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដដែលនេះឆេះម្ដងទៀត ។

ទោះបីជាមានការឆេះផ្សែងចេញពីអគារជាន់ទី៥ក៏ដោយ កងសន្តិសុខកាស៊ីណូខ្ញុំបានទាញទ្វារបិតមិនអោយបុគ្គលិកចេញមកខាងក្រៅបានទេ ដោយសារតែពួកគេហាមមិនអោយពួកអ្នកយកព័ត៌មានចូលទៅថតរូបភាពក្នុងបរិវេណ និងម្យ៉ាងទៀតរថយន្តពន្លត់អគ្គិភ័យក៏ពួកគេរារាំងទំរាំបានចូលទៅដល់កន្លែងកើតហេតុ ។
តាមការលើកឡើងពីបុគ្គលិកកាស៊ីខ្ញុំម្នាក់បាននិយាយថា ការឆេះកាស៊ីណូខ្ញុំ កាលពីព្រឹកមិញនេះ គឺផ្ដើមចេញពីបន្ទប់ជនជាតិចិនស្នាក់នៅ ។ ដំបូងឆេះផ្ទុះកង្ហារត្រជាក់ ហើយបានខ្ទាត់បំណែកកង្ហារត្រជាក់ធ្លាក់លើពូកទើបមានការឆេះពូកបន្ត ។

បុគ្គលិកកាស៊ីខ្ញុំរូបនោះនិយាយថា គ្រប់បន្ទប់ស្នាក់នៅ មិនថាខ្មែរ ចិនទេ សុទ្ធតែមានបំពង់បា.ញ់ពន្លត់អគ្គិភ័យ ។ ប៉ុន្តែការឆេះនេះមកពីចិនបានរត់ចេញមិនព្រមបា.ញ់បំពង់ពន្លត់អគ្គិភ័យឡើយ ។

ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យមកពីស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច និងរថយពន្លត់របស់ស្នងការដ្ឋាននគរបាលខេត្តកំពតផងដែរ ។ ប៉ុន្តែត្រូវបានរលត់ទៅវិញ ដោយសារតែរថយន្តសម្រាប់បា.ញ់ស៊ីម៉ង់ត៌បានបូបទឹកហើយ បានបា.ញ់ទឹកចូលបន្ទប់ដែលកំពុងតែឆេះធ្វើអោយរលត់ទៅវិញ ហើយបុគ្គលិកជាប់នៅលើអគារកម្ពស់៥ជាន់ស្រវេស្រវ៉ាប្រុង និងលោ.តចុះមកដីក៏មិនបានលោ.ត និងមិនមានបុគ្គលិកណាម្នាក់រងរបួសឡើយ ៕


ចែករំលែកព័តមាននេះ