ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រជែង​​ប៉ាឡេស្ទីន​​ហាម៉ាស់​​ និង​ហ្វាតាហ៍ចុះ​​​ហត្ថលេខា​​លើកិច្ច​ព្រមព្រៀង​​បង្រួប​បង្រួមគ្នា​នៅ​​​ទីក្រុងគែរ​

14 ឆ្នាំ មុន

ក្រុមប្រជែង​​ប៉ាឡេស្ទីន​បានទៅកាន់ទីក្រុង​​គែរ ប្រទេស​អេហ្ស៊ីប ​កាលពីថ្ងៃទី​​៣ ឧសភា ​កន្លងមក ហើយ​បាន​ចុះហត្ថលេខា​​លើ​កិច្ច​ព្រម​ព្រៀង​​​បង្រួប​បង្រួម​​មួយ ដែល​​​នឹ​ងត្រួស​ត្រាយ​​ផ្លូវ​សម្រាប់​​ការ​បោះឆ្នោត​ក្នុងរយៈ​ពេលមួយឆ្នាំ ។ អ្នក​តំណាង​ចំនួន​​​១៣រូប នៃក្រុម​​ប្រជែង​នោះ​មកពី​គណបក្ស​​​ហ្វាតា​​ហ៍​របស់​​លោកប្រធានាធិប​តី​​​ ម៉ាមូដ ​អាប់បាស់ និងក្រុមប្រជែង​​ហាម៉ាស់ ​​រួម​ទាំង​​ឥស្សរ​ជន​​នយោបាយ​​​ឯក​រាជ្យ​​ជា​ច្រើន​​​រូប​ទៀត ​បានចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​​នោះ​​ក្រោយ​ពី​ជួបពិភាក្សា​​​​ជាមួយ​ មន្ត្រី​​អេហ្ស៊ីប ។​

ក្រុមប្រជែង​​ប៉ាឡេស្ទីន​បានទៅកាន់ទីក្រុង​​គែរ ប្រទេស​អេហ្ស៊ីប ​កាលពីថ្ងៃទី​​៣ ឧសភា ​កន្លងមក ហើយ​បាន​ចុះហត្ថលេខា​​លើ​កិច្ច​ព្រម​ព្រៀង​​​បង្រួប​បង្រួម​​មួយ ដែល​​​នឹ​ងត្រួស​ត្រាយ​​ផ្លូវ​សម្រាប់​​ការ​បោះឆ្នោត​ក្នុងរយៈ​ពេលមួយឆ្នាំ ។ អ្នក​តំណាង​ចំនួន​​​១៣រូប នៃក្រុម​​ប្រជែង​នោះ​មកពី​គណបក្ស​​​ហ្វាតា​​ហ៍​របស់​​លោកប្រធានាធិប​តី​​​ម៉ាមូដ ​អាប់បាស់ និងក្រុមប្រជែង​​ហាម៉ាស់ ​​រួម​ទាំង​​ឥស្សរ​ជន​​នយោបាយ​​​ឯក​រាជ្យ​​ជា​ច្រើន​​​រូប​ទៀត ​បានចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​​នោះ​​ក្រោយ​ពី​ជួបពិភាក្សា​​​​ជាមួយ​មន្ត្រី​​អេហ្ស៊ីប ។​
លោក Walid al-Awad ​សមាជិក​នៃ​គណបក្ស​​​ឆ្វេង​និយម​ប៉ាឡេស្ទីន​និយាយ​ថា ​៖​«យើង​​បានចុះហត្ថលេខា​​លើកិច្ច​ព្រមព្រៀង​​នេះ​ បើ​ទោះ​បីជា​​មាន​បញ្ហា​បម្រុង​​​ជាច្រើនទៀត​ក៏​ដោយ ។ ​យើង​បាន​​ពិភាក្សា​​គ្នា​អំពី​​​​បញ្ហា​បម្រុង​​​ទាំង​​នេះ​ហើយ​​គេគ្រប់គ្នា​​បាន​ឯក​ភាព​ទទួល​យក​បញ្ហា​នេះ​មក​ពិចារណា» ។ ​លោកបាន​​​បន្តទៀត​​​ថា ៖ «ពលរដ្ឋ​​​ប៉ាឡេស្ទីន​នៅជ្រោយ​ហ្គាហ្សា​​​ និង​វេសបេស ​នឹង​សម្តែង​​ការ​អបអរ​សាទរ​​ចំពោះ​​​កិច្ច​ព្រមព្រៀង​​នេះ» ។​
នៅដែន​កោះ​​ប៉ាឡេស្ទីន​​នាពេលនេះ​ បញ្ហា​ដែលត្រូវ​ដោះស្រាយ​​មុនគេ​គឺ​​ ការ​បង្កើត​​​រដ្ឋាភិ​បាល​​ និងការបង្កើត​ក្រុម​ប្រឹក្សា​សន្តិសុខ​​​ជាន់ខ្ពស់ ដែល​មានកាតព្វកិច្ច​​​​ពិនិត្យ​មធ្យោបាយ​​នានា ដើម្បីបញ្ចូលគ្នា​​រវាងកង​​ក​ម្លាំង​​សន្តិសុខរបស់​ក្រុម​ប្រជែង​​ហាម៉ាស់ និង​ហ្វាតាហ៍ ។​
ក្នុងកិច្ចព្រមព្រៀង​នោះ​ក៏បានអំពាវ​នាវ​​​ឱ្យ​បង្កើត​​​តុលាការ​​​សម្រាប់​ការ​បោះឆ្នោត និង​ដោះ​លែង​អ្នកទោស​​​មួយចំនួន​ដែល​​ត្រូវឃុំខ្លួន​​ដោយ​ក្រុមប្រជែង​​ ទាំងនៅជ្រោយ​ហ្គាហ្សា​​​ និង​វេស​បេង៕