ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមខ្លួនរួចរាល់អត្តពលិក២៣៦នាក់ ដើម្បីប្រកួតដណ្ដើមមេដាយអាស៊ានប៉ារ៉ាហ្គេម ដោយជោគជ័យ

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣ ឯកឧត្ដម យី វាសនា អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣ ឯកឧត្ដម យី វាសនា អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៣​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​អត្ត​ព​លិ​ក​ចំនួន​២៣៦​នាក់ បាន​ចុះ​ឈ្មោះ​រួចរាល់ និង​ជា​ស្ថាពរ​ដែល​ទទួលស្គាល់​ដោយ​គណៈកម្មការ​អន្តរជាតិ សម្រាប់​ដាក់​ចូល​ឱ្យ​ប្រកួត​ក្នុង​ចំណោម​ប្រភេទ​កីឡា​ចំនួន​១៤ បូក​រួម​ទាំង​កីឡា E-Sport ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ឆ្នាំ​២០២៣ បន្ទាប់​ពី​ការ​ប្រកួត​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ បាន​បិទ​បញ្ចប់ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែឧសភា​។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន​បាន​បង្ហោះ​។

ឯកឧត្ដម​បាន​បញ្ជាក់​ថា ៖ «​រហូត​មក​ដល់​ពេល​នេះ យើង​ក៏​មានការ​គាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន​មួយ​ចំនួន​ផង​ដែរ ហើយ​ខ្ញុំ​ក៏​សូម​ជំរាប​ជូន​ដែរ​ថា កីឡាករ កីឡាការិនី​យើង មក​ដល់​ពេល​នេះ យើង​មាន​ចំនួន ២៣៦​នាក់ ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ដែល​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ គឺ​មាន​១៤ ប្រភេទ​កីឡា ហើយ​ក៏​មាន​បូក​បន្ថែម​ប្រភេទ​កីឡា E-Sport ដែល​ជា​កីឡា​សម្តែង​។ ក្នុង​នោះ​មាន​កីឡាករ​ចំនួន ១៦០ នាក់ កីឡាការិនី​ចំនួន ៧៦ នាក់ និង​មន្ត្រី​ដែល​ចុះ​ជាប់​ហ្នឹង​កីឡាករ​មាន​ចំនួន ៦៤ នាក់​»​។

ឯកឧត្ដម​បាន​បន្ថែម​ទៀត​ថា នេះ​ជា​កត្តា​មួយ​ដ៏​ចាំបាច់​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​ចូលរួម​អបអរសាទរ​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ផ្សេង​ទៀត ក្នុង​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​ការ​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ ហើយ​ម្ចាស់ផ្ទះ​កម្ពុជា​ក៏​បាន​រៀបចំ​ទីលាន​រួចរាល់ ដើម្បី​ឱ្យ​ត្រូវ​តាម​ស្តង់ដារ ដោយ​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ​ជា​១​លាន​ដុល្លារ​អា​មេ​រិ​ក ។

គួរ​រំឭក​ថា ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នឹង​រៀបចំ​ឡើង ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៣ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​មាន​ប្រភេទ​កីឡាអត្តពលកម្ម​, វាយ​សី​, ប៊ូ​ស្យា​, អុក​, បាល់ទាត់​៥​ម្ខាង​, បាល់ទាត់​៧​ម្ខាង​, បាល់បោះ​ពិការ​ភ្នែក​, យូ​ដូ​, លើក​ទម្ងន់​, ហែល​ទឹក​, វាយ​កូន​ឃ្លី​លើ​តុ បុរស​-​នារី​, បាល់ទះ​អង្គុយ​បុរស​-​នារី​, បាល់បោះ​ជិះរទេះ​បុរស​-​នារី​, និង​កីឡា E-Sport៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ