ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​និង​បំ-ផ្លា-ញ​ជំរុំ​ជួញ​គ្រឿ-ង-ញៀ-ន​-នៅ​មណ្ឌល​គិរី

10 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​យ៉ាង​សកម្ម​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​បាន ​និង​បានបំផ្លាញ​ជំរុំ​ក្នុង​ព្រៃ​ដោយធ្វើការ​​កម្ទេច​ចោល កាលពី​វេលា​ម៉ោង​០២​និង​៥៤​នាទី​ថ្ងៃ​ទី​២៥ ឧសភា ​២០២៣ ។ ក្រុមការ​ងារ​បាន​បន្ត​ការ​ស៊ើ​បអង្កេត​នៅ​ក្នុងភូមិ​សាស្ត្រ​ដដែល​រក​ឃើញ និង​ដុត​បំផ្លាញ​ទីតាំង​បោះ​តង់​លក់​ថ្នាំ​ញៀន​នៅ​តំបន់​​ដាច់​ស្រយាល​ជា​លើក​ទី​៣​នៅ​កន្លែង​ដដែល​ៗ​របស់​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​បាន​ចំនួន​ពីរ​ទីតាំង…

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​យ៉ាង​សកម្ម​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​បាន ​និង​បានបំផ្លាញ​ជំរុំ​ក្នុង​ព្រៃ​ដោយធ្វើការ​​កម្ទេច​ចោល កាលពី​វេលា​ម៉ោង​០២​និង​៥៤​នាទី​ថ្ងៃ​ទី​២៥ ឧសភា ​២០២៣ ។ ក្រុមការ​ងារ​បាន​បន្ត​ការ​ស៊ើ​បអង្កេត​នៅ​ក្នុងភូមិ​សាស្ត្រ​ដដែល​រក​ឃើញ និង​ដុត​បំផ្លាញ​ទីតាំង​បោះ​តង់​លក់​ថ្នាំ​ញៀន​នៅ​តំបន់​​ដាច់​ស្រយាល​ជា​លើក​ទី​៣​នៅ​កន្លែង​ដដែល​ៗ​របស់​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​បាន​ចំនួន​ពីរ​ទីតាំង ស្ថិត​នៅ​ចំណុច(​ដើម​ល្វា)​ក្នុង​ចម្ការ​កៅស៊ូ​ ស្ថិត​​ក្នុងភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ​ស្រុក ខេត្តមណ្ឌលគិរី ។

ជនសង្ស័យ​មាន​ចំនួន​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​បាន ១-​ឈ្មោះ ហ៊ុន ហួរ ភេទ​ប្រុស អាយុ 39 ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ។ ២-​ឈ្មោះ យី​ម ហឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។ ​​វត្ថុ​តាងដកហូតបាន ​រួម​មាន​១-​សារធាតុ​ញៀន​ក្រាម​ព​ណ៍​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន ៤ កញ្ចប់ (2​កញ្ចប់​ធំ​, ២ កញ្ចប់​ធំ​ល្មម​) ទម្ងន់ ១៦. ៦៤ ក្រាម​ថ្លឹង​ទាំង​សំបក ។ ២ – ទូរ​សព្ទ​ចំនួន​០២​គ្រឿង 1 ម៉ាក់​រ៉េ​មមី​ពណ៌ ស្លែ​ចំនួន​មួយ​គ្រឿង 2. ម៉ាក oppo ពណ៌​ទឹកមាស​ចំនួន ១ គ្រឿង​។ ៣ – ម៉ូតូ​ចំនួន​១០​គ្រឿង​. ម៉ូតូ​កែ​ច្នៃ​ចំនួន ៣​គ្រឿង ម៉ូតូ​ម៉ាក​វេ​វ​ចំនួន ៥ គ្រឿង ព​ណ៌​ខ្មៅ 2 ព​ណ៍​ទឹកសមុទ្រ 1 ពណ៌​ក្រហម ២ ម៉ាក​ស៊ុ​យ​សូ​គី​ព​ណ៍​ក្រហម​ចំនួន 1 គ្រឿង ម៉ូតូ​ម៉ាក់​ហុងដា​សង់​ទ្រី​ម សេរី ០១៨​ចំនួន ១​គ្រឿង​ព​ណ៍​ខ្មៅ​។ ៤-​ថង់​វិច​ខ្ចប់​និង​ឧប​ករណ៍​កែ​ឆ្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន ។ ៥- ម៉ាស៊ីន​អារឈើ (​ម៉ា​សុ​ី​ន​ត្រង់​សី​ន​រ័​) ចំនួន ២​គ្រឿង ។ ៦ – កាបូបស្ពាយ​ចំហៀង​ចំនួន ១ ។ ករណី​នេះ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នឹង​អធិការដ្ឋាន​នគរ​បាល​ស្រុក​ពេ​ជ្រា​ដា​កំពុង​កសាង​សំណុំរឿង​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ប្រតិបត្តិការ​ខាងលើ គឺ​មានការ​ចូលរួម​ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិ​ការដ្ឋាន​នគរបាល ស្រុក​ពេ​ជ្រា​ដា កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពូ​ជ្រៃ , កម្លាំង​ការិយាល័យ​អន្តរាគមន៍ មាន​ការ​ស​ម្រួ​ប​សម្រួល​ពី​លោក ស៊ា​វ ងី​ឈាន់​. ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី ជួញដូរ រក្សា​ទុក​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​បាន​ចំនួន១ ករណី នៅ​ចំណុច​ក្នុង​ចំការ​កៅស៊ូ​ស្ថិត​ក្នុងភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

អត្ថបទសរសេរ ដោយ