ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ឋាន​៨ខ្នង​​ត្រូវ​ខូច​ខាត​ដោយ​សារ​ព្យុះ​​នៅ​ឃុំ​ពន្លៃ

14 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ លំនៅ​ឋាន​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៨​ខ្នង ​ត្រូវ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​បោក​បក់​ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ មេសា ឆ្នាំ​២០១១ នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំ​ស្រុក ។ លោក​វរ​សេនីយ៍​ត្រី រឿង បូរ អធិ​ការ​នគរ​បាល​ស្រុក​ភ្នំស្រុក បាន​ឱ្យ​ដឹង​ថា ​តាម​​របាយ​ការណ៍​នគរ​បាល​​ប៉ុស្តិ៍​​​ឃុំ​ពន្លៃ​​​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ លំនៅ​ឋាន​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៨​ខ្នង ​ត្រូវ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​បោក​បក់​ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩  មេសា ឆ្នាំ​២០១១ នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំ​ស្រុក ។ លោក​វរ​សេនីយ៍​ត្រី រឿង បូរ អធិ​ការ​នគរ​បាល​ស្រុក​ភ្នំស្រុក បាន​ឱ្យ​ដឹង​ថា ​តាម​​របាយ​ការណ៍​នគរ​បាល​​ប៉ុស្តិ៍​​​ឃុំ​ពន្លៃ​​​ នា​​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៩ មេសា មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​​បោក​បក់​យ៉ាង​ខ្លាំង​បណ្តាល​ឱ្យ​​លំនៅ​​ឋាន​ប្រជា​ពល​​រដ្ឋ​ចំនួន​៨​ខ្នង ត្រូវ​ខូច​ខាត​ដោយ​គ្រោះ​ធម្ម​ជាតិ​ខ្យល់​ព្យុះ​នេះ ។

លោក​អធិ​ការ​បាន​បញ្ជាក់​ថា លំនៅ​ឋាន​​ទាំង​៨​ខ្នង​នោះ មាន​២​ខ្នង​ខូចខាត​ទាំង​ស្រុង​ ៤​ខ្នង​ខ្យល់​កួច​ធ្លាក់​ចេញពី​កំណល់​ជើង​សសរ និង​២​ខ្នង​ទៀត​របើក​​ដំបូល​ស័ង្កសី ។ ​ទោះ​បី​ជា​យ៉ាង​​ណា ក្នុង​ករណី​គ្រោះ​ធម្ម​ជាតិ​នេះ ពុំ​បណ្តាល​ឱ្យ​រង​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស និង​​សត្វ​នោះ​ទេ ៕