ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលា​ប្រុស​ស្រី​២​នាក់ ខឹង​រឿង​ឱ្យ​ពិន្ទុ នាំ​គ្នា​រត់​មក​ក្បែរ​កង់​ឡាន​គ្រូ​ចង់​បន្ធូរ​(​វី​ដេ​អូ​)

10 ខែ មុន

ថ្មី​ៗ​នេះ នៅ​ក្នុង​ប្រទេស​ថៃ​មានការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​នោះ​ទេ បន្ទាប់​ពី​ឃើញ​មាន​សិស្សសាលា​ប្រុស​ស្រី​២​នាក់​ឈរ​នៅ​ក្បែរ​ឡាន​មួយ​គ្រឿង​។ នេះ​បើ​តាម​ដឹង គឺ​សិស្ស​ទាំង​២​នាក់​ដែល​ឈរ​នៅ​ក្បែរ​កង់​ឡាន​នោះ​ប្រហែលជា​ប្រឡង​ធ្លាក់ រួច​ហើយ​ក៏​រត់​មក​កន្លែង​ឡាន ដោយ​យកដៃ​

ប្រទេស​ថៃ ៖ ថ្មី​ៗ​នេះ នៅ​ក្នុង​ប្រទេស​ថៃ​មានការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​នោះ​ទេ បន្ទាប់​ពី​ឃើញ​មាន​សិស្សសាលា​ប្រុស​ស្រី​២​នាក់​ឈរ​នៅ​ក្បែរ​ឡាន​មួយ​គ្រឿង​។ នេះ​បើ​តាម​ដឹង គឺ​សិស្ស​ទាំង​២​នាក់​ដែល​ឈរ​នៅ​ក្បែរ​កង់​ឡាន​នោះ​ប្រហែលជា​ប្រឡង​ធ្លាក់ រួច​ហើយ​ក៏​រត់​មក​កន្លែង​ឡាន ដោយ​យកដៃ​ចង្អុល​កង់​ឡាន រួច​និយាយ​ផង​សើច​ផង ថែម​ទាំង​ព្រ​មា​.​ន​ទៀត​ផង​។ រហូត​រូបភាព​របស់​សិស្ស​ដ៏​កំប្លែង​ទាំង​២​នាក់​នេះ ត្រូវ​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​លើកយក​មក​វែកញែក​ជា​ហូរហែរ​ឥត​ឈប់​ឈរ​តែ​ម្ដង​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ថែម​ទាំង​និយាយ​ព្រ​មា​.​ន​គ្រូ​បែប​នេះ​ថា «​ប្រសិនបើ​ខ្ញុំ​នៅ​ជាប់​នឹង​កណ្តាល​កង់​ឡាន​ច្បាស់​ណាស់ ប្រាកដជា​ផ្ទុះ​ជាក់​ជា​មិន​ខាន ហើយ​ខ្ញុំ​អាច​ប្រាប់​អ្នក​ថា ខ្ញុំ​បាន​ព្រ​មា​.​ន​អ្នកគ្រូ​»​។ នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី​របស់​ថៃ មានឈ្មោះ​ថា «Sanook» បាន​ចុះ​ផ្សព្វផ្សាយ​រាយការណ៍​ប្រាប់​អោយ​ដឹង​។

លើស​ពី​នេះ ការ​ព្រ​មា​.​ន​តែ​ម្នាក់ឯង គឺ​មិន​គ្រប់គ្រាន់​ទេ​។ ប៉ុន្តែ​មានការ​សម្ដែង​ឱ្យ​មើល​ដ៏​ញាក់សាច់​រហូត​ដល់​ទៅ​២​ដង រហូត​ដល់​ថ្នាក់​ធ្វើ​អោយ​អ្នក​រាល់គ្នា​ឃើញ​ហើយ​នាំ​គ្នា​ទប់​សំណើច​មិន​បាន​នោះ​ឡើយ​។ ហើយ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ជាង​នេះ​ទៅ​ទៀត​នោះ បន្ទាប់​ពី​មើល​រួច ជាមួយនឹង​ភាព​ចលាចល​ដ៏​គួរ​ឱ្យ​អស់សំណើច​របស់​សិស្ស ដែល​លេង​ឈុត​ធំ​ធ្វើបាប​គ្រូ​ទាំង​ការ​និយាយ​បែប​កំប្លុកកំប្លែង និង​ការ​សម្តែង​រឿង​ដ៏​គួរ​ឱ្យ​អស់សំណើច​នេះ​ដែរ ត្រូវ​បាន​អ្នក​ប្រើ ប្រាស់​នៅ​ក្នុង​បណ្ដាញ​សង្គម TikTok យក​ទៅ​បង្ហោះ​ចែកចាយ​ពាសពេញ​។

ហើយ​គណនី​ដែល​បាន​បង្ហោះ​នោះ​ដែរ មានឈ្មោះ​ថា «threetujjadgb»​។ វា​ជា​ឃ្លី​ប​ដ៏​គួរ​ឱ្យ​អស់សំណើច​មួយ ដែល​សិស្ស​២​នាក់​ឈរ​ក្បែរ​គ្នា រួច​និយាយ​ឡើង​មុខស្មើ ចង្អុល​នៅ​កង់​រថយន្ត​របស់​គ្រូ​មុន​នឹង​ព្រ​មា​.​ន​អ្នកគ្រូ​។ ដោយ​ក្នុង​ឃ្លី​ប​នោះ មានការ​រៀបរាប់​បន្ថែម​ថា «​បើ​ខ្ញុំ​ប្រឡង​ធ្លាក់ ហើយ​គ្រូ​យក​ខ្ញុំ​ទៅ​ដាក់​នៅ​មជ្ឈមណ្ឌល​ឡានក្រុង គ្រូ​ក៏​ត្រូវ​ទៅ​មណ្ឌល​ដូច​គ្នា​ដែរ​។ ឧបមា​ថា បើ​គ្រូ​ធ្វើបាប​យើង​នោះ សម្បក​កង់​របស់​គ្រូ​ពិតជា​អស់ខ្យល់​ជាក់​ជា​មិន​ខាន​នោះ​ឡើយ​។ ពិន្ទុ​របស់ខ្ញុំ​ស្ថិត​នៅ​លើ​គ្រូ​ហើយ ព្រោះ​វា​គ្រាន់តែ​ចុង​ប៊ិ​ច​របស់​គ្រូ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​អោយ​ខ្ញុំ​ជាប់ តែបើ​គ្រូ​អោយ​ខ្ញុំ​ធ្លាក់ កង់​ឡាន​របស់​គ្រូ​នឹង​ធូរ​។ ប៉ុន្តែ​ចុង​ប៊ិ​ច​របស់ខ្ញុំ គ្រាន់តែ​ជា​កង់​របស់​គ្រូ​ប៉ុណ្ណោះ​។ ប្រយ័ត្ន​លោកគ្រូ​»​។ (​មុន​នឹង​សើច​)​។

បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​នេះ ត្រូវ​បាន​ចែករំលែក​រួច​មក គេ​ក៏​បាន​ហៅ​ថា វា​ជា​ប្រធានបទ​មួយ​បែប​ថ្មី និង​ក្លាយជា​វី​ដេ​អូ​ឃ្លី​ប​មួយ​ដ៏​ក្ដៅ​គគុក​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។ ជា​ពិសេស គ្រាន់តែ​វី​ដេ​អូ​មួយ​នេះ ផុស​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ស្រួលបួល​ផង ក៏​ឃើញ​ថា មាន​អ្នក​ចូល​មើល​ជាង ១ លាន​ដង និង​ជាង 85,200 Likes រួម​ទាំង Comments ចូល​មក​សើច​ក្អាកក្អាយ តែ​ក៏​មាន​អ្នកខ្លះ​ទៀត​សើច​បែប​ចំអក​ឱ្យ​សិស្សានុសិស្ស និង​មួយ​ចំនួន​ទៀត​ក៏​បាន​សើច​ឡើង​ចុកពោះ​។

ពេល​បានឃើញ​ដូច្នេះ​រួច​មក មិន​ទុក​យូរ​ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ថា «​សរុប​មកនេះ មិនមែន​ជា​ឡាន​របស់​គ្រូ​ទេ តែ​វា​ជា​ឡាន​របស់​គ្រូ​រដ្ឋបាល​។ ប្រយ័ត្ន​ឡាន​ខុស​»​។ «​នាំ​គ្នា​ខូច​ណាស់ បើ​អ្នក​ណា​ធ្វើ​ឡាន​គ្រូ​នៅ​បន្ទប់​រដ្ឋបាល​បែក​កង់ ចាំ​មើល​គេ​វៃ​ទៅ​»​។ អ្នកខ្លះ​ទៀត​ក៏​បាន​បញ្ចេញមតិ​ថា «​ដៃ​តូច​មួយ ធ្វើ​អ្វី​វា​មិនកើត​នោះ​ទេ ព្រោះ​វា​មាន​ជាតិ​សរសៃដែក​មួយ​ស្រទាប់​ទៀត ចៅប្រុស​ពៅ​»​។ មួយ​ចំនួន​ទៀត​ក៏​បាន​ខ​មិន​បែប​លេងសើច​ថា «​ចាងហ្វាង​ត្រូវ​តែ​ចេញ​មុខ​មក​រក​យុត្តិធម៌​អោយ​ភាគី​ទាំង​សងខាង​ភ្លាម ពួក​គេ​មិន​សុខចិត្ត​នោះ​ទេ បាន​ពិន្ទុ​តិច​នោះ​» និង​នៅ​មាន​ពាក្យ​ជា​ច្រើន​ទៀត ដែល​យើង​មិន​អាច​រៀបរាប់​អស់​៕ ដោយ ៖ សុភា ដា​នេ​ត

@threetujjadgb

ถ้าครูให้ผมติดศูนย์รถครูก็ต้องเข้าศูนย์เหมือนกัน🤣🤣#fyp #ฟีด #วรนารีเฉลิม 2/5 #สงขลาหวานมาก🤪

♬ เสียงต้นฉบับ – two_tupfivewcs – สามทับห้าอยากเป็นดาวต๊อกๆ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ