ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករត់កង់​​បី​ម្នាក់​ដឹកភ្ញៀវចេញពីកាស៊ីណូ ស្រាប់​តែ​ផ្អើល​រឿង​ចាក់សាំងដុ.តយ៉ាងរន្ធ.ត់​

10 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​​តាម​ព័ត៌មាន​បឋម​បាន​ឱ្យ​ដឹង​ថា បុរសជា​អ្នក​​រត់​កង់​បីម្នាក់​ ​កំពុង​ដឹក​​ភ្ញៀវ​២​នាក់​

ខេត្តស្វាយរៀង​ ៖ ​​តាម​ព័ត៌មាន​បឋម​បាន​ឱ្យ​ដឹង​ថា បុរសជា​អ្នក​​រត់​កង់​បីម្នាក់​ ​កំពុង​ដឹក​​ភ្ញៀវ​២​នាក់​ចេញពីកាស៊ីណូ​សុខ​ៗ ​មិនដឹងថា​មាន​រឿង​អ្វីកើតឡើង​​នោះទេ ស្រាប់តែ​មានការភ្ញាក់​ផ្អើល​ថាមានករណី​​ចាក់សាំងដុ.តខ្លួនឯង បណ្តាល​ឱ្យ​​រងរបួសយ៉ាង​ធ្ងន់ធ្ងរ ។

​ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​​វេលា​ម៉ោង​១២​យប់​រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៦​ ឧសភា​ ឆ្នាំ​២០២៣ ​នៅ​ចំណុច​ផ្លូវ​កំពង់​ស្ពាន​ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល ​សង្កាត់​បា​វិត ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង ។​

ពេលកើតហេតុភ្លាម​! ជនរងគ្រោះជាអ្នករត់កង់បី​ខាងលើ​ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា គាត់​មាន​ទីលំនៅ​ក្នុង​សង្កាត់​បា​វិត ​ក្រុង​បា​វិត ខេត្តស្វាយរៀង ត្រូវ​បាន​សមត្ថកិច្ច​ហៅ​​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ ដើម្បី​សង្គ្រោះ​ ​ប៉ុន្តែ​​ដោយសារ​ស្ថានភាព​របួស​ជន​រង​គ្រោះ​​ធ្ងន់ធ្ងរពេក ក៏​​ត្រូវ​​បាន​ក្រុម​គ្រួសារ​ និង​គ្រូពេទ្យ​បញ្ជូន​បន្ត​ទៅ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ​តែម្តង ​។​

ទាក់ទិន​ករណី​នេះ​ដែរ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ហើយ​ជំ​ហ៊ាន​ដំបូង​បាន​ដាក់​ការ​សង្ស័យ​ថា ជន​រង​គ្រោះ​ដុ.ត​ខ្លួនឯង​ធ្វើ​អត្តឃា.ត។ ក៏​ប៉ុន្តែ​ដោយ​មាន​អ្នកខ្លះ​និយាយ​ថា ឃើញ​ជន​រង​គ្រោះ​ដឹក​ភ្ញៀវ​ចំនួន​២​នាក់​ចេញពី​ខាង​មុខ​កាស៊ីណូ ហើយ​ស្រាប់តែ​កើត​មាន​ករណី​ចា​ក់​សាំង​ដុ.ត​ខ្លួនឯង​។​ បន្ទាប់ពីទទួលបាន​ព័ត៌មានបែបនេះ សមត្ថកិច្ច​ក្រុង​បា​វិត​កំពុងធ្វើការ​អង្កេត​ស្រាវជ្រាវ ដើម្បី​ឱ្យ​ដឹងថា​តើ​ការ​ពិតជា​រឿងហេតុ​អ្វី​ឱ្យ​ប្រាកដ ។

ទោះជា​យ៉ាង​ណា មិន​អាច​ធ្វើការ​សាក​​សួរ​ព័ត៌មាន​បាននៅឡើយ​ទេ ​ដោយសារ​ស្ត្រីជា​ប្រពន្ធ​​បាន​ទៅ​តាម​ប្តី​​ដែល​ជា​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យឯរាជធានី​ភ្នំពេញ ដូច្នេះ​​មានតែ​​រង់ចាំ​សាកសួរ​ជន​រង​គ្រោះ​ និង​ប្រពន្ធ​ជន​រង​គ្រោះ​នៅ​ពេល​ក្រោយទៀត ។​

រហូត​មក​ដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​​២៦ ឧសភា នេះ​ មិន​ទាន់​ដឹង​ថា ជា​​ករណី​​អ្វី​ ឬបណ្តាលមកពី​មូលហេតុ​អ្វី​នៅឡើយ​ទេ​ ។

​ព័ត៌មានលម្អិតនឹងមានផ្សាយ​ជូននៅលើ​ទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ