ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ចាប់ផ្ដើម​បញ្ជូន​អាវុ.ធ​នុយក្លេអ៊ែរ​មកកាន់​​​ប្រទេស​បេឡា​រុសហើយ​

10 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​បេឡា​រុស​លោក​អា​ឡិច​សាន់​ដ្រ៍​លូ​កា​ឆេ​ន​កូ គូសបញ្ជាក់​កាលពី​ថ្ងៃ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​បេឡា​រុស​លោក​អា​ឡិច​សាន់​ដ្រ៍​លូ​កា​ឆេ​ន​កូ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥​ ឧសភា​ថា រុ​ស្ស៊ី​ចាប់ផ្ដើម​ផ្ទេរ​អាវុ.ធ​នុយក្លេអ៊ែរ មក​កាន់​ប្រទេស​លោក​ហើយ ដូច​ការ​ប្រកាស​កាលពី​ខែមីនា​របស់​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​។ រុ​ស្ស៊ី​​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ភ្លាម​ៗ​ពី​រឿង​នោះ​នៅឡើយ​។

ដោយ​ឆ្លើយ​សំនួរ​មួយ​របស់​អ្នកកាសែត ក្នុង​វី​ដេ​អូ​មួយ​ចេញផ្សាយ​តាម​តេ​ឡេ​ក្រាម​របស់​វិមាន​ប្រធា​នាធិបតី​បេឡា​រុស លោក​លូ​កា​ឆេ​ន​កូ​គូសបញ្ជាក់​ថា ការ​ផ្ទេរ​អាវុ.ធ​នុយក្លេអ៊ែរ​ចាប់ផ្ដើម​រួច​ហើយ​។

លោក​ពន្យល់​ថា លោកពូ​ទី​ន​ធ្លាប់​បាន​និយាយ​ប្រាប់​លោក​នា​ពេល​មុន​នេះ​ថា ក្រិ​ត្យ​មួយ​ពី​ការ​ផ្ទេរ​អាវុ.ធ​នោះ​ត្រូវ​បាន​ចុះហត្ថលេខា​រួច​ហើយ​។

ប្រធានាធិបតី​រុ​ស្ស៊ី​ធ្លាប់​ប្រកាស​កាលពី​ថ្ងៃ​ទី​២៥​មីនា​ថា ក្រុង​មូ​ស្គូ​នឹង​ដាក់​ពង្រាយ​អាវុ.ធ​នុយក្លេអ៊ែរ​តាក់​ទិ​ក​ក្នុង​ដែនដី​បេឡា​រុស ជា​ប្រទេស​មួយ​ស្ថិត​នៅ​មាត់ទ្វារ​សភាព​អឹ​រ៉ុ​ប ដែល​កំពុង​មានការ​បារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​ការ​កើនឡើង​នៃ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ