ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តបន្ទាយមានជ័យ​៖ សុំ​សមត្ថកិច្ច​តាម​​​ចាប់​ជន​បង្ក​របួស​ស្នាម​លើ​មន្ត្រី​ម្នាក់​ឱ្យ​បាន

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រកាស​ឱ្យ​សមត្ថកិច្ច​ត្រូវ​​ស្រាវជ្រាវ​តាម​ចាប់​ខ្លួនជនល្មើស​នេសាទ​ខុសច្បាប់​ដែល​បាន​បង្ក​របួស​ស្នាម​លើ​​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់ ដែល​ការ​លើក​ឡើងរបស់ឯកឧត្តមធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣…

ខេត្តបន្ទាយមានជ័យ​ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រកាស​ឱ្យ​សមត្ថកិច្ច​ត្រូវ​​ស្រាវជ្រាវ​តាម​ចាប់​ខ្លួនជនល្មើស​នេសាទ​ខុសច្បាប់​ដែល​បាន​បង្ក​របួស​ស្នាម​លើ​​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់ ដែល​ការ​លើក​ឡើងរបស់ឯកឧត្តមធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ស្រុក​ភ្នំស្រុក ។

លោក ឡុ​ញ វុ​ទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា នៅ​រដូវ​ខែប្រាំង​ទឹកសម្រក​នៅ​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំ ស្រុក​ភ្នំស្រុក បទល្មើស​ជលផល​បាន​កើត​មាន​ដោយ​បទល្មើស​នេសាទ​ខុសច្បាប់​ទាំង​យប់​និង​ថ្ងៃ​ដែល​ធ្វើ​ឱ្យ​បាត់បង់​មច្ឆជាតិ​ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី ប្រើប្រាស់​អួន​ក្រឡា​ញឹក ហើយ​ទាំង​បង្ក​របួស​ស្នាម​ដល់​មន្ត្រី​ឧទ្យាន​នុ​រក្ស និង​ជា​សមាជិក​សមាគម​ន៍​នៃ​តំបន់ការពារធម្មជាតិ​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​ម្នាក់​បណ្តាល​របួស​ទៀត​ផង ។

លោក​បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​មន្ត្រី​ឧទ្យាន​នុ​រក្ស​រង​របួស គឺ​ខណៈ​គាត់​ចុះ​ធ្វើការ​ល្បាត​និង​បង្ក្រាប​បទល្មើស​នេសាទ​ជាក់ស្តែង​មួយ ហើយ​ក៏​ត្រូវ​បាន​ជនល្មើស​ដែល​នេសាទ​ខុសច្បាប់​បង្ក​របួស​ស្នាម​លើ​គាត់ ។ បច្ចុប្បន្ន ជន​រង​គ្រោះ (​មន្ត្រី​ឧ្យា​នុ​រក្ស​) បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថ​កិច្ច​ជំនាញ ដើម្បី​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនល្មើស​ដែល​របួស​ស្នាម​ចាត់ការ​តាម​ច្បាប់​ហើយ ។

ទាក់​ទិ​ក​ករណី​ខាងលើ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ដែរ​ថា សុំ​សមត្ថកិច្ច​ជំនាញ​ត្រូវ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ជន​បង្ក​របួស​ស្នាម​ទៅ​លើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឱ្យ​បាន​ឆាប់​ផង ដើម្បី​ចាត់ការ​តាមច្បាប់ ។

ឯកឧត្តម​បាន​កោត​ស​សើរ​ចំពោះ​មន្ត្រី​ជំនាញ​ដែល​កំពុង​ការពារ​ទប់ស្កាត់​បទល្មើស​ជលផល​នៅ​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក​រយៈពេល​កន្លង​មក​ដែល​បាន​បង្ក្រាប​និង​ទប់ស្កាត់​ចាប់​បាន​ឧបករណ៍​នេសាទ​ប្រមូល​យក​មក​រក្សា​ទុក និង​ដុត​កំទេច​ចោល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ