ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​អាច​នឹង​មាន​វិធាន​ការ​ចំពោះ​អ្នក​គ្រូ​សាលា​មត្តេយ្យ​ដែល​ទះ​កូន​ក្មេង​អាយុ​២​ឆ្នាំ​ចំនួន​៣១​កំផ្លៀ.ង​

1 ឆ្នាំ មុន

អ្នក​គ្រូ​បង្រៀន​សាលា​មតេ្តយ្យ​​នៅ​ប្រទេស​វៀតណាម​​ត្រូវ​គណៈគ្រប់​គ្រង​សាលា​សម្រេច​ចិត្ត​ព្យួរ​ការ​ងារ​របស់​គាត់​រយៈ​ពេល​២​ខែ​ដើម្បី​រង់​ចាំ​ការ​ស៊ើប​អង្កេត​ជា​បន្ត​ទៀត​ បន្ទាប់​ពី​គាត់​ប្រើ​ធម៌​ក្ដៅ​ជ្រុល​ពេក​ទៅ​លើ​កូន​ក្មេង​ដែល​មាន​អាយុ​ទើប​តែ​​២​ឆ្នាំ​ប៉ុណ្ណោះ​។​​ ​គាត់​​បាន​ទះ​កំ​ផ្លៀង​​យ៉ាង​ដំណំ​​​។​ រឿង​នេះ​ត្រូវ​បែក​ការណ៍​នៅ​ពេល​ម្ដាយ​របស់​​កុមារ​​​​​​​ដឹក​កូន​ចេញ​ពី​សាលា​​​ត្រឡប់​ទៅ​ផ្ទះ​វិញ​​​។​ ​អ្នក​ស្រី​ង្វៀន​ធីថាវ (Nguyen Thi Thao) ​អាយុ​៣៣​ឆ្នាំ​ ​យក​កូន​ទៅ​រៀន​នៅ​សាលា​មត្តេយ្យ​ឈ្មោះ​ទួយង៉ុក…

អ្នក​គ្រូ​បង្រៀន​សាលា​មតេ្តយ្យ​​នៅ​ប្រទេស​វៀតណាម​​ត្រូវ​គណៈគ្រប់​គ្រង​សាលា​សម្រេច​ចិត្ត​ព្យួរ​ការ​ងារ​របស់​គាត់​រយៈ​ពេល​២​ខែ​ដើម្បី​រង់​ចាំ​ការ​ស៊ើប​អង្កេត​ជា​បន្ត​ទៀត​ បន្ទាប់​ពី​គាត់​ប្រើ​ធម៌​ក្ដៅ​ជ្រុល​ពេក​ទៅ​លើ​កូន​ក្មេង​ដែល​មាន​អាយុ​ទើប​តែ​​២​ឆ្នាំ​ប៉ុណ្ណោះ​។​​ ​គាត់​​បាន​ទះ​កំ​ផ្លៀង​​យ៉ាង​ដំណំ​​​។​ រឿង​នេះ​ត្រូវ​បែក​ការណ៍​នៅ​ពេល​ម្ដាយ​របស់​​កុមារ​​​​​​​ដឹក​កូន​ចេញ​ពី​សាលា​​​ត្រឡប់​ទៅ​ផ្ទះ​វិញ​​​។​

រូប​ភាព​នៅ​សាលា​មត្តេយ្យ Tuổi Ngọc Kindergarten, នេះ​ជា​រូប​តំណាង​ មិន​មែន​អ្នក​គ្រូ​ម្នាក់​ហ្នឹង​ទេ​ដែល​​ទះ​កំផ្លៀង​កូន​ក្មេង​អាយុ​២​ឆ្នាំ​នោះ​

​អ្នក​ស្រី​ង្វៀន​ធីថាវ (Nguyen Thi Thao) ​អាយុ​៣៣​ឆ្នាំ​ ​យក​កូន​ទៅ​រៀន​នៅ​សាលា​មត្តេយ្យ​ឈ្មោះ​ទួយង៉ុក (Tuoi Ngoc) នៃ​ទី​ក្រុង​បៀនហាវ (Bien Hoa) ខេត្ត​ដុងណាយ (Dong Nai)​ ​ប្រទេស​វៀតណាម​ខាង​ត្បូង​។​ អ្នក​ស្រី​ប្រាប់​ថា​​​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា, រាង​ល្ងាច​បន្តិ​ច​ទៅ​ហើយ​ អ្នក​ស្រី​ទៅ​ដឹក​កូន​ចេញ​ពី​សាលា​។ ស្រាប់​តែ​​​​​ពិនិត្យ​ឃើញ​​ស្នាម​​ជាំ​ពេញ​មុខ​, ថ្ងាស​ និង​​ថ្ពាល់​របស់​កូន​។

អ្នក​ស្រី​​ពិនិត្យ​បន្ថែម​ទៀត​​ទៅ​​លើ​ស្បែក​របស់​កូន​ ​ឃើញ​សុទ្ធ​តែ​ស្នាម​ក្រចក និង​ស្នាម​ក្រញៅ​ច្បាស់​ៗ​ក្រឡែត​​​​​។​ ​អ្នក​ស្រី​បាន​យក​រឿង​នេះ​ប្រាប់​ទៅ​គណៈ​គ្រប់​គ្រង​សាលា​មត្តេយ្យ​។ ​ក្រោយ​មក​, អ្នក​ស្រី​ក៏​យក​រឿង​នេះ​ប្ដឹងទៅ​​សមត្ថកិច្ច​​ថែម​ទៀត​​​​ដើម្បី​ឱ្យ​ពួក​គាត់​ជួយ​ធ្វើ​អន្តរា​គមន៍ និង​រក​ខុស​ត្រូវ​​ ព្រោះ​​សាលា​រៀន​គឺ​ជា​​កន្លែង​​​អភិវឌ្ឍ​មនុស្ស​ ដែល​គួរ​ណាស់​ផ្ដល់​ការ​គាំ​ពារ​ចំពោះ​កុមារ​។​​

រូប​ភាព​ដែល​ទាញ​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ថ្ងៃ​កើត​ហេតុ​

សមត្ថកិច្ច​​ចុះ​ទៅ​ឆែក​កាមេរ៉ា​សុវត្ថិភាព​របស់​សាលា​ ឃើញ​​សកម្ម​ភាព​អ្នក​គ្រូ​ទះ​កំផ្លៀង​កុមារ​​នោះ​យ៉ាង​​ញាប់​ស្អេក​​​។ ​ក្រៅ​ពី​នេះ, អ្នក​គ្រូ​ក៏​​បាន​វាយ​កូន​សិស្ស​រូប​នោះ​យ៉ាង​ចាស់​ដៃ​ផង​ដែរ​។​ ​តាម​រយៈ​វីឌីអូ​ឃ្លីប​នៅ​លើ​កាមេរ៉ា​នោះ​, គេ​ឃើញ​ថា​​ការ​ទះ​កំ​ផ្លៀង​នេះ​មិន​មែន​ធ្វើ​ឡើង​​បាំង​ពី​ក្រសែ​ភ្នែក​របស់​អ្នក​ដទៃ​ទេ​។ ​អ្នក​គ្រូ​ប្រព្រឹត្ត​​​នៅ​​កណ្ដាល​ជំនុំ​ចំណោម​កូន​សិស្ស​ជា​ច្រើន​ទៀត​។​

​រឹត​តែ​​​ពិសេស​ជាង​នេះ​ទៅ​ទៀត​, វីឌីអូ​ឃ្លីប​បង្ហាញ​ថា​នៅ​ពេល​អ្នក​គ្រូ​ទះ​កំផ្លៀង​ ​និង​វាយ​សិស្ស​នោះ​​ក៏​មាន​គ្រូ​ម្នាក់​ទៀត​​​នៅ​ក្បែរ​នោះ​ដែរ។​​ បើ​គាត់​ធ្វើ​សកម្ម​ភាព​ហាម​ឃាត់​, ក៏​ប្រហែល​ជា​អាច​ទប់​ស្កាត់​អំពើ​ហិង្សា​​បាន​ខ្លះ​។ ​ប៉ុន្តែ​ជាក់​ស្ដែង, ​គ្រូ​ម្នាក់​ទៀត​នោះ​សុខ​ចិត្ត​​​ទ្រាំ​បើក​ភ្នែក​មើល​ទិដ្ឋ​ភាព​ព្រៃ​ផ្សៃ​​បែប​នេះ​ទៅ​រួច​។​ ​​ប្រហែល​ជា​គាត់​ជា​មនុស្ស​សន្សំ​សុខ​ ​និង​មិន​ចង់​រវល់​រឿង​​​អ្នក​ដទៃ​។​​

នេះ​ជា​រូប​ដែល​ទាញចេញ​ពី​កាមេរ៉ា​សុវត្ថិ​ភាព​។ នៅ​ក្នុង​រូប​រង្វង់​ក្រហម​នេះ​គឺ​រូប​អ្នក​គ្រូ​កំពុង​បង្ខំ​ឱ្យ​ក្មេង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​។ នៅ​ពេល​ក្មេង​មិន​ញ៉ាំ, ​អ្នក​គ្រូ​​ពួយ​សុទ្ធ​តែ​កំផ្លៀង​តែ​ម្ដង​។

​បន្ទាប់​ពី​ទស្សនា​វីឌីអូ​ឃ្លីប​នោះ​ចប់​, ​គណៈ​គ្រប់​គ្រង​សាលា​ក៏​ហៅ​អ្នក​​គ្រូ​​ឈ្មោះ​ង្វៀនធីប៊ីចហឿង (Nguyen Thi Bich Huong) អាយុ​២៣​ឆ្នាំ​ មក​សួរ​នាំ​។ អ្នក​គ្រូឆ្លើយ​សារ​ភាព​ថា​​​ខ្លួន​​បាន​ទះ​​​កុមារ​នោះ​​ចំនួន​៣១​កំផ្លៀង​។ ​​អ្នក​គ្រូ​​​​ប្រាប់​ថា​​​នៅ​ពេល​ទះ​កំផ្លៀង​​​​នោះ​ ជា​ពេល​ដែល​ក្មេង​ៗ​ត្រូវ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​​​​​ម៉ោង​១០:១០​​​ព្រឹក​​។​​ ​អ្នក​គ្រូប៊ីច​​ហឿង​ប្រាប់​ថា​គាត់ទះ​កំ​ផ្លៀង​​ព្រោះ​ខឹង​នឹង​កុមារ​នោះ​វា​ធ្វើ​ងឿក​ ​មិន​​ព្រម​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​។ ​អ្នក​គ្រូ​មិន​​និយាយ​លម្អិត​ថា​​តិច​​​លោ​មក​ពី​​ម្ហូប​មិន​ឆ្ងាញ់​ ឬ​ក្មេង​​មិន​​ឃ្លាន​អាហារ​​ទេ​ដឹង​?​​​

រឿង​នេះ​លេច​ឮ​​ដល់​ការិយាល័យ​អប់​រំ​ និង​វិក្រឹត្យការ​ទី​ក្រុង​បៀន​ហាវ។ ការិយាល័យ​​តម្រូវ​ឱ្យ​សាលា​មត្តេយ្យ​ទួយង៉ុក​ធ្វើ​របាយ​ការណ៍​លម្អិត​​ពាក់​ព័ន្ធនឹង​ដំណើរ​ហេតុ និង​ដំណោះ​ស្រាយ​។​ រឿង​១​នេះ​ហើយ​ដែល​សាលា​​​សម្រេច​ចិត្ត​ព្យួរ​ការ​ងារ​របស់​អ្នក​គ្រូ​​។​ ​​​ប្រធាន​អប់​រំ​ប្រចាំ​​សាលា​ប្រាប់​​​ថា​​​​​​​កាល​ពី​ពេល​កន្លង​មក,​​​ ​​អ្នក​គ្រូ​​​ប៊ីច​ហឿង​​(Bich Huong) ​ពុំ​មាន​ទម្លាប់​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដាក់​កូន​សិស្ស ឬ​បញ្ចេញ​កំ​ហឹង​ដាក់​អ្នក​ដទៃ​​​ទេ​​។ ​អ្នក​គ្រូ​ជា​មនុស្ស​មាន​ការ​ទទួល​ខុស​ត្រូវ និង​ស្រឡាញ់​ក្មេង​ៗ​​។ ប៉ុន្តែ​នៅ​ថ្ងៃ​នោះ​​មិន​ដឹង​យ៉ាង​ម៉េច​គាត់​ ឬ​មិន​ដឹង​ថា​​​អ្នក​គ្រូ​មាន​រឿង​គុំ​គួន​ទុក​ពី​កន្លែង​ផ្សេង​មក​ក៏​មិន​ដឹង​ ទើប​បាន​ជា​គាត់​​ប្រើ​ប្រាស់​អំពើ​​​​ហិង្សា​​​។

​ផ្ទុយ​ពី​ការ​អះ​អាង​នេះ​, អ្នក​គ្រូ​​ប៊ីច​ហឿង​ប្រាប់​តាម​ត្រង់​ថា​​​​​​ក្មេង​ៗ​ដែលធ្លាប់​ឆ្លង​កាត់​កំផ្លៀង​របស់​​អ្នក​គ្រូ​​មិន​មែន​មាន​តែ​កុមារ​ម្នាក់​​ហ្នឹង​​​ទេ​។ ​មាន​​កុមារ​ជា​ច្រើន​ទៀត​​ដែល​​ធ្លាប់​ភ្លក្ស​រស​ជាតិ​កំផ្លៀង​​របស់​អ្នក​គ្រូ ឬ​ត្រូវ​អ្នក​គ្រូ​វាយ​ឡើង​ទ្រម​ខ្លួន​​​​​។​ ​​​​​​សាសា​សម្រេច​ចិត្ត​​​ព្យួរ​ការ​ងារ​​អ្នក​គ្រូ​​រយៈ​ពេល​២​ខែ​ចាប់​ពី​ថ្ងៃ​ពុធ​​សប្ដាហ៍​នេះ​ត​ទៅ​ ដើម្បីរង់​ចាំ​ការ​ស៊ើប​អង្កេត​​ជា​បន្ត​ទៀត​​។​​​

ប្រធាន​អប់​រំ​​របស់​សាលា​មត្តេយ្យ​​​ខាង​លើ​នេះ​ ​រួម​ជា​មួយ​​អ្នក​គ្រូ​ប៊ីច​ហឿង​​​​​បាន​សូម​អភ័យ​ទោស​​នៅ​ចំពោះ​មុខ​ក្រុម​​​គ្រួសារ​របស់​កុមារ​​ និង​​រ៉ាប់​រង​លើ​ថ្លៃ​ចំ​ណាយ​ព្យាបាល​របួស​ស្នាម ​​រហូត​ដល់​ជា​សះ​ស្បើយ​ឡើង​វិញ​។​ សូម​ជម្រាប​ថា​សាលា​មត្តេយ្យ​​ទួយង៉ុក​​​​ជា​​សាលា​ឯក​ជន​ មាន​​​កូន​សិស្ស​កំពុង​​សិក្សា​រៀន​សូត្រ​ប្រហែល​៥​រយ​នាក់​។​ សាលា​នេះ​ទទួល​កុមារ​ចាប់​ពី​អាយុ​១​ឆ្នាំ​​ឡើ​ងទៅ​៕​

ប្រភព៖ ​កាសែត Vietnam Express និង​ប្រភព​ដទៃ​ទៀត​
https://e.vnexpress.net/news/education/kindergarten-teacher-slaps-boy-31-times-for-refusing-lunch-4609226.html
https://tuoitrenews.vn/news/society/20230525/vietnamese-kindergarten-teacher-suspended-for-slapping-2yearold-31-times/73339.html

អត្ថ​បទ​ដទៃ​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា និង​ការ​បៀត​បៀន​កុមារ ដែល​ត្រូវ​តែ​រួម​គ្នា​ទប់​ស្កាត់​
​​វៀតណាមកំំពុង​​រកមុខអ្នក​ណាឱ្យក្មេង​អាយុ៣ឆ្នាំ​ជក់គ្រឿ.ង​ញៀ.ន​​
អាមេរិក​ត្រៀម​កាត់​ទោស​គ្រូ​បង្ហាត់ក្បាច់​គុន​ម្នាក់​ដែល​បង្ខំ​ឱ្យ​កុមារី​ថត​រូប​អាក្រា.ត
អ្នក​គ្រូ​បង្រៀន​ជាប់​ពន្ធ​នាគារ​ម្ភៃ​ឆ្នាំ​ពី​បទ​ល្បួង​ក្មេង​​អាយុ​១៣​ឆ្នាំ​រួម​​​ភេ.ទ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ