ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ត្រៀម​កាត់​ទោស​គ្រូ​បង្ហាត់ក្បាច់​គុន​ម្នាក់​ដែល​បង្ខំ​ឱ្យ​កុមារី​ថត​រូប​អាក្រា.ត

11 ខែ មុន

សហ​រដ្ឋ​អាមេរិក​៖ គ្រូ​បង្ហាត់​​ក្បាច់​គុន​ការ៉ាតេ​​ម្នាក់​ ​​នៅ​​រដ្ឋ​ផឹនស៊ីលវេនៀ (Pennsylvania) ប្រទេស​អាមេរិក​ ​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​ពី​បទ​សង្ស័យ​​ថា​គាត់​បាន​​បៀត​បៀន​​កូន​សិស្ស​ស្រី​របស់​ខ្លួន​ឯង​​ចំនួន​៤​នាក់​ដែល​មាន​អាយុ​ទើប​តែ​ជាង​ដប់​ឆ្នាំ​ប៉ុណ្ណោះ​​​​​​​។ ​​ជន​សង្ស័យ​រូប​នេះ​​​ឈ្មោះ​ដេវីន ហូក (Devin Hogue)​…

សហ​រដ្ឋ​អាមេរិក​៖ គ្រូ​បង្ហាត់​​ក្បាច់​គុន​ការ៉ាតេ​​ម្នាក់​ ​​នៅ​​រដ្ឋ​ផឹនស៊ីលវេនៀ (Pennsylvania) ប្រទេស​អាមេរិក​ ​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​ពី​បទ​សង្ស័យ​​ថា​គាត់​បាន​​បៀត​បៀន​​កូន​សិស្ស​ស្រី​របស់​ខ្លួន​ឯង​​ចំនួន​៤​នាក់​ដែល​មាន​អាយុ​ទើប​តែ​ជាង​ដប់​ឆ្នាំ​ប៉ុណ្ណោះ​​​​​​​។ ​​ជន​សង្ស័យ​រូប​នេះ​​​ឈ្មោះ​ដេវីន ហូក (Devin Hogue)​ អាយុ​២៣​ឆ្នាំ​ ​ជា​គ្រូ​បង្ហាត់​គុន​​នៅ​សាលា​អេលីត ម៉ាសល អាត (Elite Martial Arts)​។

​អំពើ​បៀត​បៀន​របស់​ជន​សង្ស័យ​មាន​បី​​​ធំៗ​​​​៖ ​ទី​១- បៀត​បៀន​ដោយ​ការ​ស្ទាប​​​រាង​កាយ​, ទី​២​- បៀត​បៀន​ដោយ​​​និយាយ​​​អាស​អាភាស​​​ជា​មួយ​កូន​សិស្ស​ និង​ទី​៣- បៀត​​បៀន​ដោយ​​ផ្ញើ​សារ​ជា​អក្សរ​និយាយ​​ពី​បញ្ហា​ផ្លូវ​ភេទ និង​ការ​រួម​រ័ក​ត្រង់​​​ៗ​ទៅ​កាន់​​​កូន​សិស្ស​។​ មុន​​ដំបូង​, គាត់​​ព្យាយាម​​អេត​​​ហ្វ្រឹន​(friend)​​តាម​​ស្នេប​ឆេត​(Snapchat)​​​ជា​មួយ​​កូន​សិស្ស​​​​ដែល​​ហាត់​គុន​​​ជា​មួយ​​គាត់​។​

​អំពើ​​​បៀត​បៀន​​របស់​គាត់​ទៅ​លើ​​​កូន​សិស្ស​ស្រី​ៗ​វ័យ​ជំទង់​ទាំង​៤​នាក់​នោះ​មាន​ដូច​ខាង​ក្រោម​។​​
ករណី​ទី​១- លោក​គ្រូ​​​​នាំ​កូន​សិស្ស​​​២​នាក់​​​ទៅ​កន្លែងចម្អិន​អាហារ​ដើម្បី​​​បៀត​បៀន​ផ្លូវ​ភេទ​​​។​​ ​​​​មិន​មែន​នាំ​ទៅ​ម្ដង​ទាំង​២​នាក់​ទេ​។ ​គាត់​នាំ​ទៅ​​ម្ដង​ម្នាក់​ៗ​នៅ​ក្នុង​​ពេល​វេលា​ខុសៗ​​​គ្នា​។​ លោក​​គ្រូ​ប្រាប់​​សិស្ស​ម្នាក់​តាម​ត្រង់​​ថា​គាត់​​ទាក់​ទង​ស្នេហា​ជា​មួយ​កូន​សិស្ស​ស្រី​​ៗ​១​​ចំនួន​​​ដែល​​​ហាត់​គុន​ជា​មួយ​គាត់​​។​ ​

ករណី​ទី​២- ​កូន​​សិស្ស​ម្នាក់​ទៀត​ដែល​​លោក​​គ្រូ​​​នាំ​ទៅ​កន្លែង​ចម្អិន​អាហារ​ដែរ ​ត្រូវ​លោក​គ្រូ​​​និយាយ​​បបួល​រួម​រ័ក​តាម​ត្រង់​តែ​ម្ដង​​​។ ប៉ុន្តែ​​កូន​សិស្ស​រូប​នោះ​ប្រកែក​។​ គាត់​​ក៏​​ប្រើ​​យុទ្ធ​សាស្ត្រ​​​ផ្សេង​។​​ ​គាត់​ប្រាប់​ឱ្យ​កូន​សិស្ស​រូប​នោះ​​ថត​រូប​អាក្រាត​របស់​នាង​ ហើយ​ផ្ញើ​ទៅ​ឱ្យ​គាត់​តាម​ឆាត​ (chat)។​ បើ​មិន​អីចឹង​ទេ, គាត់​​គំរាម​ថា​នឹង​មិន​អនុញ្ញាត​ឱ្យ​កូន​សិស្ស​រូប​នោះ​ហាត់​ក្បាច់​គុន​ជា​មួយ​គាត់​ត​ទៅ​ទៀត​។​​​

ករណី​ទី​៣​- កូន​សិស្ស​​​​ដទៃ​​ទៀត​​ដែល​ធ្លាប់​រង​គ្រោះ​​ពី​អំពើ​បៀត​បៀន​របស់​​គាត់​ ​​ប្រាប់សមត្ថកិច្ច​ថា​​នាង​មិន​ចង់​ធ្វើ​រឿង​អីចឹង​ៗ​ជា​មួយ​​គ្រូ​របស់​ខ្លួន​ឯង​ទេ​។ ប៉ុន្តែ​ដោយ​សារ​​​​​​គ្រួ​សារ​របស់​គាត់​មានលុយ​​​​។​ ម៉្លោះ​ហើយ​, នាង​ចេះ​តែ​ទ្រាំ​ជញ្ជក់​មាត់​ជា​មួយ​គាត់​ទៅ​។​​ ​​យុវតី​​​ដដែល​​​នេះ​ប្រាប់​​​ថា​លោក​គ្រូ​​​បាន​​ផ្ញើ​សារ​ទៅ​ឱ្យ​នាង​ ​និង​និយាយ​អំពី​បញ្ហា​ផ្លូវ​ភេទ​ត្រង់​ៗ​តែ​ម្ដង​​​។ ជួន​កាល,​​ ​គាត់​ប្រាប់​ឱ្យ​នាង​អង្គុយ​នៅ​ជួរ​​​ខាង​​ក្រោយ​​បង្អស់​​​ ​ដើម្បី​​ងាយ​ស្រួល​​នៅ​​ស្ងាត់​តែ​២​នាក់​ ​និង​បាំង​ពី​ក្រសែ​ភ្នែក​របស់​អ្នក​ដទៃ​​​។

​ករណី​ទី​៤​- ​គាត់​​​​​ប្រាប់​ឱ្យ​កូន​សិស្ស​​ថត​រូប​អាក្រាត​របស់​ពួក​គេ​ ហើយ​​ផ្ញើ​ទៅ​ឱ្យ​គាត់​។ ​នៅ​​ពេល​ផ្ញើ​ទៅ​ឱ្យ​គាត់​រួច​,​ គាត់​ប្រាប់​ឱ្យ​ពួក​គេ​លុប​ចោល​​សារ​ជា​អក្សរ​ និង​វីឌីអូ​​​​​ឆាត​ជា​មួយ​គ្នា​​​​។ ​គាត់​​យល់​ច្បាស់​ថា​បើ​​អ្នក​ដទៃ​ដឹង​ថា​គាត់​ទាក់​ទង​ស្នេហា​ជាមួយ​​​​អនីតិ​ជន, ​​ប្រាកដ​​ជា​​មាន​ទោស​ធ្ងន់​ណាស់​​។ ​ដូច្នេះ​​, គាត់​​​ច្រើន​ប្រើ​​​វិធី​​​​បៀត​បៀន​​ពួក​គេ​​ម្ដង​ម្កាល​​ នៅ​ពេល​ដែល​គាត់​​អាច​ឆ្លៀត​​​ឱកាស​​បាន​​​​​។

​​គ្រូ​បង្ហាត់​ការ៉ាតេ​រូប​នេះ​ត្រៀម​លក្ខណៈ​ទុក​ជា​មុន​ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ភស្តុតាង​នៃ​សកម្ម​ភាព​របស់​គាត់​។ ឧទាហរណ៍ គាត់​ដឹង​ថា​នៅ​ក្នុ​ងថ្នាក់​រៀន​មាន​បង្កប់​កាមេរ៉ា​សុវ​ត្ថិភាព​។ ដូច្នេះ គាត់​មិន​បៀត​បៀន​កូន​សិស្ស​នៅ​ក្នុង​កន្លែង​មាន​កាមេរ៉ា​ទេ​​។ គាត់​ត្រូវ​​​ប្រើ​ប្រាស់​ពេល​វេលា​ដើម្បី​រក​មើល​​​​កន្លែង​​ដែល​គ្មាន​​កាមេរ៉ា ​ទើប​គាត់​ប្រព្រឹត្ត​អំពើ​បៀត​បៀន​ទៅ​លើ​កូន​សិស្ស​។​​

រឿង​រ៉ាវ​របស់​គាត់​ត្រូវ​បែក​ការណ៍​បន្ទាប់​ឪ​ពុក​ម្ដាយ​របស់​ជន​រង​គ្រោះ​ម្នាក់​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​​ថា​គ្រូ​បង្ហាត់​​ការ៉ាតេ​ឈ្មោះ​ហូក​ (Hogue)​​ចង់​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​​ជា​មួយ​​កូន​របស់​ខ្លួន​​​។​ ​នៅ​ពេល​ស៊ើប​អង្កេត​ចុះ​ឡើង​ៗ​ក៏​បែក​ធ្លាយ​ជន​រង​គ្រោះ​ដទៃ​ទៀត​​​បង្ហើប​ឱ្យ​ដឹង​ថា​ពួក​ខ្លួន​ក៏​ធ្លាប់​រង​ការ​បៀត​បៀន​ពី​ជន​សង្ស័យ​រូប​នេះ​ផង​ដែរ​។​ ​​ការ​ស៊ើប​អង្កេត​នេះ​ធ្វើ​ឡើង​ដោយ​ស្ងាត់​ៗ​ដើម្បី​ជៀស​វាង​ការ​វាយ​ស្មៅ​បង្អើល​ពស់​។ គេ​​ទុក​ឱ្យ​​គាត់​​បង្ហាត់​គុន​​​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ ​ទើប​ចាប់​ខ្លួន​តែ​ម្ដង​​។​​​

​​ជន​សង្ស័យ​​​ត្រូវ​​បាន​ចោទ​ប្រកាន់​ចំនួន​​១៨​ករណី​ជា​​បទ​​ល្មើស​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​​ និង​១៦​ករណីជា​​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​។​ ​​​ការ​ចោទ​នោះ​មាន​ដូច​ជា​៖ ​ការ​បៀត​បៀន​​ផ្លូវ​ភេទ​អនីតិជន​​, ការ​​​បៀត​បៀន​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​​​​បុគ្គលិក​​​នៅ​ក្នុង​ស្ថាប័ន​​​, ​ការ​​ទាក់​ទង​ស្នេហា​​ជា​មួយ​​​អនីតិជន​​, ការ​កេង​ប្រវ័ញ្ច​ទៅ​លើ​អនីតិជន​ និង​ការ​ប្រើ​ប្រាស់​ភាសា និង​កាយវិការ​​អាស​អភាស​​។ ​

សាលា​បង្ហាត់​គុន​ឈ្មោះ Elite Martial Arts

អង្គ​ជំនុំ​ជម្រះ​តម្រូវ​ឱ្យ​ជន​សង្ស័យ​បង់​ប្រាក់​​ធានា​​៧ម៉ឺន ៥​ពាន់​ដុល្លារ​​ ប្រសិន​បើ​​គាត់​​ចង់​នៅ​ក្រៅ​ឃុំ​​។​ ​ជន​សង្ស័យ​​​​​បន្ត​ជាប់​ឃុំ​​នៅ​ក្នុង​ពន្ធ​នា​គារ​នៃ​តំបន់​ខាំបឺលែន ​រហូត​ដល់​​គាត់​បាន​បង់​ប្រាក់​ធានា​សូម​នៅ​ក្រៅ​ឃុំ​​គ្រប់​ចំនួនតាម​ការ​កំណត់​​។ តាម​គម្រោង, ជន​សង្ស័យ​​ត្រូវ​ចូល​បង្ហាញ​ខ្លួន​ដើម្បី​ស្ដាប់​សវនា​ការ​នៅ​ថ្ងៃ​ទី​​៨ ខែ​​មិថុនា ឆ្នាំ​២០២៣​​​ខាង​មុខ​នេះ​៕

ប្រភព​៖ កាសែត​ដឹស្ដារ និង​ប្រភព​ដទៃ​ទៀត​
https://www.thestar.com.my/tech/tech-news/2023/05/24/karate-teacher-threatened-to-toss-teen-out-of-class-if-she-did-not-send-him-nude-photos-us-police-say
https://www.wgal.com/article/cumberland-county-youth-karate-instructor-charged-with-sexually-abusing-students/43967232
https://www.fox43.com/article/news/local/cumberland-county/devin-hogue-arrest-sexual-assault-new-cumberland/521-9fe15813-9e31-4d7a-87e0-a71ec58340fd

អត្ថបទ​ដែល​ទាក់​ទង​ដទៃ​ទៀត​
អ្នក​គ្រូ​បង្រៀន​ជាប់​ពន្ធ​នាគារ​ម្ភៃ​ឆ្នាំ​ពី​បទ​ល្បួង​ក្មេង​​អាយុ​១៣​ឆ្នាំ​រួម​​​ភេ.ទ​
https://kohsantepheapdaily.com.kh/article/1715556.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ